» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12024 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702195 នាក់

រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​អាមេរិក​រង​ការកៀបសង្កត់រ​រឿង​ជ្រៀតជ្រែក​ជួយ​ពួកម៉ាក​ប្រធានាធិបតី​!

 


​អាមេរិក​៖ លោក​វិ​ល្លាម​បារ​( William Barr)​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាមេរិក ប្រឈម​និង​ការចោទប្រកាន់​ពី អតីតមន្ត្រី​នៅក្នុង​ក្រសួង​នេះ​រួមទាំង​រដ្ឋអាជ្ញា​ថា លោក​កំពុង​ធ្វើ​ឲ្យ​តម្លៃ​នៃ​ក្រសួងយុត្តិធម៌​ធ្លាក់ចុះ ដោយសារតែ​លោក បាន​ជ្រៀតជ្រែក​ជួយ​សម្រាលទោស ដល់ មិត្តភក្តិ ប្រធានាធិបតី​ត្រាំ​ង​ដែល​រង​ការចោទប្រកាន់ ពាក់ព័ន្ធ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ ។​a trum justic 

 លោក វីល្លាម បារ (William Barr) កំពុង​ពិចារណា​លាលែង​ពី​តំណែង បន្ទាប់ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បង្ហោះ​សារ​លើ Twitter និយាយ​អំពី​ការស៊ើបអង្កេត​មួយ​របស់​ក្រសួងយុត្តិធម៌​។​នេះ​បើតាម​សារព័ត៌មាន Washington Post ។ លោក William Barr​បាន​ប្រាប់​ក្រុមមនុស្ស​ស្និទ្ធ​នឹង​លោក ដូ​ណា​ល់ ត្រាំ អំពី​កង្វល់​របស់លោក តែ​គេ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា លោក​បាន​ប្រា​ប់លោក ត្រាំ ដោយផ្ទាល់ ឬក៏​យ៉ាងណា​នោះ ។​ខាង​ក្រសួងយុត្តិធម៌​អាមេរិក និង​សេត​វិមាន​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ទៅនឹង​ការចេញផ្សាយ​ព័ត៌មាន នេះ​។​

​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គា​រ៍​សប្ដាហ៍​នេះ​បាន​និយាយថា លោក​មាន​ទំនុកចិត្ត​ទាំងស្រុង​លើ​លោក វីល្លាម បារ (William Barr) ។ «​ខ្ញុំ​បានធ្វើឱ្យ​ការងារ​របស់គាត់ (​លោក Barr) មានការ​លំបាក​… ខ្ញុំ​យល់ស្រប​ចំពោះ​បញ្ហា​នេះ ហើយ​លោក​រដ្ឋមន្ត្រី​ពិតជា​បុរស​ម្នាក់ ប្រកបដោយ​ភាពស្មោះត្រង់​»​។​
​គួរ​ជម្រាប​ថា កាលពី​សប្ដាហ៍​មុន​ក្រុមមន្ត្រី​ជាន់ខ្ពស់​មកពី​ក្រសួងយុត្តិធម៌​អាមេរិក បានសម្រេច​ចិត្ត​ដក​អនុសាសន៍​ឱ្យ​ផ្ដន្ទាទោស​លើ​លោក រ៉ូ​ចឺ ស្តូ​ន (Roger Stone) ដែលជា​មិត្ត​ចាស់វស្សា​ម្នាក់​របស់លោក ដូ​ណា​ល់ ត្រាំ ផងដែរ​។

លោក Roger ត្រូវបាន​គេ​រកឃើញថា បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន ០៧ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការ​កុហក​សភា​អាមេរិក ជុំវិញ​សំណុំរឿង​អាស្រូវ​នៃ​ទំនាក់ទំនង​រវាង​លោក ត្រាំ និង​រុស្ស៊ី​។ បច្ចុប្បន្ន​អតីតមន្ត្រី​ក្រសួងយុត្តិធម៌​ច្រើនជាង ១,០០០​នាក់​បាន​អំពាវនាវ​ឱ្យ​លោក Barr លាលែង​ពី​តំណែង​ហើយ​លោក ត្រាំ ផ្ទាល់​បាន​បង្ហោះ​សារ​លើ Twitter ដោយ​រិះគន់​លើ​រដ្ឋអាជ្ញា​បួន​នាក់ ដែល​ជំរុញ​ឱ្យ​សំណុំរឿង​លោក Roger ដំណើរការ​ទៅមុខ​។​

​ក្រោយ​ការអត្ថាធិប្បាយ​របស់លោក ត្រាំ នេះឯង​បានធ្វើឱ្យ​លោក William Barr រង​សម្ពាធ​យ៉ាងខ្លាំង ។​លោក​បានផ្ដល់​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ ABC ថា លោក​មិនអាច​ធ្វើការ​ងារ​របស់​លោក​បានទេ ខណៈ​មានការ​អត្ថាធិប្បាយដោយ​លូកលាន់ លើ​ការស៊ើបអង្កេត​របស់​ក្រសួងយុត្តិធម៌​នោះ​លោក ព្រមទាំង​អំពាវនាវ​ឱ្យ​បញ្ឈប់​ការអត្ថាធិប្បាយ​ទាំងនេះ​ទៀតផង​៕ 

​