វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1793 នាក់
ម្សិលមិញ 4250 នាក់
សរុប 16288668 នាក់
រុស្ស៊ី៖នៅក្នុងសារវីដេអូ៩នាទី បង្ហោះផ្សាយនៅល្ងាចថ្ងៃចន្ទទី១៩ កុម្ភៈ អ្នកស្រី ជូលីយ៉ា ណាវ៉ាល់ណាញ៉ា ភរិយាមេម៉ាយរបស់លោកអាឡិចសី ណាវ៉ាល់នី បានស្បថសច្ចាបន្តបុព្វហេតុតស៊ូ ដើម្បីសេរីភាពរុស្ស៊ី ជាមួយសកម្មជនទាំងឡាយ៖ “យើងត្រូវតែរួបរួមគ្នាជាធ្លុងមួយដើម្បីវាយផ្តួលលោកពូទីន និងក្រុមមិត្តភឿន ពុករលួយ ព្រមទាំងពួកចោរឃាតករដែលចង់បំផ្លាញប្រទេស”។ ដោយត្រលប់មករៀបរាប់អំពីប្រវត្តិនិងទុក្ខវេទនារបស់ស្វាមី អ្នកស្រីចោទដោយត្រង់ៗថា លោកពូទីនជាអ្នកសម្លាប់លោកអាឡិចសី ណាវ៉ាល់នី ជាឪពុករបស់កូនៗគាត់ ហើយអាជ្ញាធរលាក់សព ដើម្បីបំបាត់ដាននៃការប្រើថ្នាំគីមីបំពុលNovitchok។
ភរិយាមេម៉ាយរបស់លោកណាវ៉ាល់នី ក៏បានជំរុញឱ្យសហភាពអឺរ៉ុបកុំទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនៅថ្ងៃទី១៥-១៧មីនាដែលលោកពូទីនគ្រោងជាប់ឆ្នោតជាថ្មីដោយអ្នកស្រីចាត់ទុកថា ប្រធានាធិបតីដែលសម្លាប់គូប្រជែងនយោបាយដ៏ចម្បងរបស់ខ្លួន មិនសមជាប្រធានាធិបតីទេ។តែ អ្នកនាំពាក្យវិមានក្រេមឡាំងបានបញ្ចេញប្រតិកម្ម ច្រានចោលការចោទប្រកាន់របស់អ្នកស្រីជូលីយ៉ា ណាវ៉ាន់ណាញ៉ា ថាគ្មានមូលដ្ឋាន។ អ្នកគ្រប់គ្រងពន្ធនាគារប្រាប់ថា លោកអាឡិចស៊ី ណាវ៉ាល់នី បានដួលបាត់ស្មារតីហើយស្លាប់ នៅម៉ោងចេញដើរលំហែក្នុងគុក ហើយការវិភាគសាកសពត្រូវការពេលយ៉ាងតិច១៤ថ្ងៃ និងអាចពន្យារពេលជាច្រើនសប្តាហ៍ទៀតដើម្បីអង្កេត។ នៅថ្ងៃអង្គារនេះ ម្តាយលោកណាវ៉ាល់នី អំពាវនាវទៅកាន់លោកពូទីនដោយផ្ទាល់តែម្តង ឱ្យប្រគល់សពកូនប្រុសដើម្បីធ្វើបុណ្យតែអាជ្ញាធររុស្ស៊ីមិនឆ្លើយ។
សូមបញ្ជាក់ថាពេលលោកណាវ៉ាល់នីស្លាប់ភ្លាមៗ បានបង្កឱ្យភាពរំជើបរំជួលទាំងនៅក្នុងប្រទេសរុស្ស៊ី និងនៅបរទេស។ នៅក្រុងម៉ូស្គូ ប៉ូលិសបានអនុញ្ញាតឱ្យពលរដ្ឋយកផ្កាទៅបូជាសពមេបក្សប្រឆាំងនៅវិមានរឭកវិញ្ញាណក្ខន្តជនរងគ្រោះនយោបាយ។ នៅអឺរ៉ុប បារាំង អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី ដាណឺម៉ាក ស៊ុយអែត បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីមកជួបតវ៉ាកាលពីថ្ងៃចន្ទ ប៉ូឡូញ ស្លូវ៉ានីបានកោះហៅនៅថ្ងៃអង្គារនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍បារាំងស្នើសុំឱ្យមានការបើកអង្កេតឯករាជ្យនិងស៊ីជម្រៅរកមូលហេតុនៃការស្លាប់របស់មេបក្សប្រឆាំងណាវ៉ាល់នី។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយពីថ្ងៃអង្គារ៍ថា អាមេរិកនឹងប្រកាសកញ្ចប់ទណ្ឌកម្មដ៏ធំមួយប្រឆាំងនឹងរុស្ស៊ីនៅថ្ងៃសុក្រសប្ដាហ៍នេះចំពោះការស្លាប់របស់មេដឹកនាំប្រឆាំងលោក អាឡិកសេ ណាវ៉ាលនី និងសង្គ្រាមអ៊ុយក្រែនរយៈពេលពីរឆ្នាំមកនេះ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតមុនពេលចេញដំណើរទៅរដ្ឋកាលីហ្វ័រញ៉ា លោក បៃដិន បាននិយាយថា លោកនឹងផ្ដល់ព័ត៌មានថែមទៀតពីកញ្ចប់ទណ្ឌកម្មនេះនៅថ្ងៃសុក្រនោះ។ អ្នកនាំពាក្យផ្នែកសន្តិសុខជាតិប្រចាំសេតវិមាន លោក ចន ឃើប៊ី បាននិយាយថា កញ្ចប់ទណ្ឌកម្មនេះនឹងធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការស្លាប់របស់លោក ណាវ៉ាលនី និងចំពោះសកម្មភាពក្នុងសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនបានផ្ដល់ព័ត៌មានលម្អិតពីវិធានការទណ្ឌកម្មនេះទេ។លោក ឃើប៊ី បាននិយាយថា ស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ូស្គូកំពុងតែស្វែងរកព័ត៌មានថែមទៀតពីការស្លាប់របស់លោក ណាវ៉ាលនី ប៉ុន្តែវាពិតជាពិបាកទទួលបានចំណុចណាមួយដែលគួរឱ្យទុកចិត្តបានចំពោះការស្លាប់របស់លោកខ្លាំងណាស់។
សូមបញ្ជាក់ថាលោកអាឡិចសេយ ណាវ៉ាលនី គឺបុរសរុស្ស៊ីម្នាក់មានអាយុ៤៤ឆ្នាំ ជាអ្នកដឹកនាំកម្លាំងប្រឆាំងដ៍លេចមុខម្នាក់នៅក្នុងប្រទេសរុស្សុី។ លោកកើតនៅថ្ងៃទី៤ខែមិថុនា១៩៧៦ ក្នុងស្រុកមួយឈ្មោះប៊ូទីន (Butyn) មានចម្ងាយប្រមាណ១០០គី.ម.ភាគខាងលិចនៃទីក្រុងម៉ូស្គូ ហើយដែលមានអំបូរពិតពីប្រភពអ៊ុយក្រែន។ឆ្នាំ១៩៩៨ លោកបានបញ្ចប់ការសិក្សាផ្នែកច្បាប់ ហើយលោកបានសិក្សាបន្ថែមស៊ីជម្រៅក្នុងហិរញ្ញវត្ថុ និងរូបិយប័ណ្ណនៅក្នុងសកលវិទ្យាល័យភូមិបាលរបស់រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី។
ក្នុងឆ្នាំ១៩៩៩ ណាវ៉ាលនី បានចូលប្រឡូកយ៉ាងសកម្មក្នុងឆាកនយោបាយ ក្នុងគណបក្ស យ៉ាប្លូកូ (Jabloko = ផ្លែប៉ោម ) ដែលជា ក្រុមមួយនៃកម្លាំងសេរីភាពនិងប្រជាធិប្បតេយ។ លោកជាសកម្មជនដ៏វាងវៃម្នាក់ក្នុងការរៀបចំវិធីសាស្ត្រនិងយុទ្ទសាស្ត្រនយោបាយ ក្នុងជួរសមាសភាពនៃអ្នកដឹកនាំបក្សនោះ។ តែបន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតសភាឆ្នាំ២០០៧ លោកបានធ្វើការទិទានយ៉ាងខ្លាំងលើជួរអ្នកដឹកនាំបក្សរបស់លោកនោះ ហើយត្រូវបានបណ្ដេញចេញពីគណ:បក្សនោះដែរ ។
ក្នុងនាមជាអ្នកច្បាប់ម្នាក់ លោកបានសើរើ ករណីជាច្រើននិងដាក់ជាពាក្សបណ្ដឹងទៅតុលាការ អំពីការប្រើប្រាស់ថវិការរដ្ឋយ៉ាងខ្ជះខ្ជាយដោយពួកមន្ត្រីពុករលួយក្នុងស្ថាប័ន្ដរដ្ឋនានា។ ក្នុងបណ្ដឹងចំនួន៧៥ មានសំណុំរឿងបណ្ដឹង៤៥ដែលត្រូវបានតុលាការបើកសាវនាការឡើង ដែលក្នុងនោះត្រូវបានរកឃើញអំពើរពុករលួយដែលមានទឹកប្រាក់ចំនួន៤០០០លាន រូប ដែលត្រូវប្រមាណជា ១០០០លាន € ត្រូវបានដាក់បញ្ចូលក្នុងបេឡារដ្ឋវិញ។
ក្នុងឆ្នាំ២០១០ លោកបានចុះផ្សាយឯកសារពិតមួយបន្ទាប់ពីបានស្រាវជ្រាវអស់រយ:ពេលដ៏យូរមក ដែលស្ដីអំពីសកម្មភាពរបស់ក្រុមហ៊ុន ត្រានសកនេវត៍ Transneft ដែលបញ្ជាក់យ៉ាងច្បាស់ថាក្រុមហ៊ុននេះត្រូវបានកេងប្រវ័ញ្ចលុយប្រមាណជា ៤០០០លានដុល្លារជាសកម្មភាពខុសច្បាប់មួយស្ថិតនៅក្រោមស្រមោលរបស់ប្រមុខរដ្ឋ វ្លាឌីមា ពូទីន។ក្នុងឆ្នាំ២០១៦ លោកព្យាយាមធ្វើពាក្សបណ្ដឹង ដើម្បីទាមទារយក ប្រមុខរដ្ឋរូបនេះមកប្រឈមចំពោះមុខតុលាការ ក្នុងបទពុករលួយ តែពាក្សបណ្ដឹងត្រូវបានតុលាការបដិសេដមិនទទួលយក។
ក្រោមការដឹកនាំធ្វើបាតុកម្ម ប្រឆាំងនឹងអំពើរពុករលួយ និងក្នុងការទាមទាររក សមភាពនិងយុត្តិធ៌មសង្គម លោកត្រូវបានចាប់ខ្លួននិងពិន័យជាប្រាក់ញឹកញាប់ជាទីបំផុត ក្រោមរបបយោធានិងផ្ដាច់ការ លោក ពូទីន។ ក្នុងឆ្នាំ២០១៦ដដែលនេះលោកបានប្រកាសជាចំហរ ចំពោះបេក្ខភាពប្រធានាធិបតីរុស្ស៊ីក្នុងការជ្រើសរើសប្រមុខរដ្ឋក្នុងឆ្នាំ២០១៨។ដោយសារតែសកម្មភាពដ៏មុះមុតនេះហើយដែលធ្វើឲ្យប្រជាប្រីយ៍ភាពរបស់លោកកាន់តែលេចសុះសាយគ្រប់បណ្ដាញសង្គម ជាពិសេសគឺក្នុងស្រទាប់យុវបញ្ញវ័ន្ត ដែលជាគ្រោះថ្នាក់ដ៏ធំមួយក្នុងការក្ដោបអំណាចរបស់លោកពូទីន។ណាវ៉ាលនី ត្រូវបានគណកម្មាធិការរៀបចំការបោះឆ្នោត លុបឈ្មោះចេញពីបញ្ជីបេក្ខភាពនៃអ្នកឈរឈ្មោះបោះឆ្នោតនៅថ្ងៃទី២៥ធ្នូ២០១៧។
ក្នុងដំណើរការឃោសនានៅទីក្រុង Tomsk ក្នុងស្រុក ស៊ីប៊េរី នាថ្ងៃទី២០សីហា២០២០លោកត្រូវបានជនមិនស្គាល់មុខលបដាក់ថ្នាំបំពុលដ៏សាហាវមួយដែលជាសារធាតុគីមីសរសៃរ ប្រាសាទ នូវិតឆុក (Nowitschok)ក្នុងពេលដែលលោកធ្វើដំណើរតាមយន្ដហោះ ដែលគេដាក់ក្នុងដបទឹក។បន្ទាប់ពីត្រូវបានដឹកតាមយន្ដហោះពិសេសមួយពីកន្លែងកើតហេតុ មកព្យាបាលនៅប្រទេសអាល្លឺម៉ងតិ៍ លោកក៏បានចាកផុតពីសេចក្ដីប៉ងសម្លាប់ដ៏កំសាកនេះ។
លោកបានត្រឡប់ទៅប្រទេសរុស្ស៊ីវីញ ដើម្បីដឹកនាំការប្រឆាំងតទៅមុខទៀតនៅថ្ងៃ១៧មករា២០២១ ហើយដែលបានចាប់ខ្លួនជាថ្មីម្ដងទៀត នៅព្រលានយន្ដហោះ Wnukowo ក្នុងក្រុងម៉ូស្គូ។ លោកបានបកអាក្រាតពីវិមានដ៏ស្គឹមស្គៃមួយដែលមានតម្លៃប្រមាណជា២៥០លាន ដុល្លារ អាមេរិក ស្ថិតក្នុងកម្មសិទ្ធរបស់លោកពូទីន ដែលទិញដោយលុយពុករលួយ ក្រោមការដឹកនាំជាយូរឆ្នាំរបស់លោកពូទីន។
បន្ទាប់ពីការចាប់ខ្លួនរបស់លោកណាវ៉ាលនី បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលពូទីន ក៏ចាប់កើនឡើងយ៉ាងក្ដៅគគុកក្នុងរដ្ឋជាច្រើន នៃប្រទេសរុស្សីទាមទារឲ្យដោះលែងណាវ៉ាលនី ជាបន្ទាន់និងឥតលក្ខខណ្ឌ។