» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7105 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697276 នាក់

លោក ង្វៀន ភូ​ត្រុ​ង​ជាប់ ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ដ​អាណត្តិ​ទី​៣


​វៀតណាម​៖ លោក​ង្វៀន​ភូ​ត្រុ​ង​អគ្គលេខាបក្ស​ដ៏​មានអំណាច​របស់​បក្ស​កុំ​មុនិ​ស្ត​វ​វៀតណាម​២​អាណត្តិ​នៅ​រួចមកហើយ​ថ្ងៃទី ៣១​ខែមករា ឆ្នាំ​២០២១ ត្រូវបាន​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​វៀតណាម​លើក​ទី​១៣ គាំទ្រ​ឲ្យ​បន្តធ្វើ​សម្រាប់​អាណត្តិ​ទី​៣​ជា​បន្តទៀត​។​a congress vn 

ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Vietnam News Agency (VNA) បាន​គូសបញ្ជាក់​យ៉ាងខ្លី​ដូច្នេះ​ថា​៖«​សម​មិត្ត ង្វៀន ភូ​ត្រុ​ង បាន​ជាប់ឆ្នោត​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ដ​វៀតណាម​នៅ​អាណត្តិ​ទី​១៣​នេះ​»​។​​លោក ង្វៀន ភូ​ត្រុ​ង (Nguyen Phu Trong) ជា​ប្រធានាធិបតី​វៀតណាម និង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​បាន​អនុវត្តន៍​យុទ្ធសាស្ត្រ​បង្ក្រាប​ក្រោមរូបភាព​លុបបំពាត់​អំពើពុករលួយ​ចាប់​និង​កាត់ទោស​មន្ត្រី​បក្ស​ជាច្រើន​នាក់​ដែល​ស្និទ្ធ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ង្វៀង​តាន់​យុង ។ លោក​ត្រូវបាន​គណបក្ស​កុម្មុយនីស្ដ​វៀតណាម ផ្ដល់​សេចក្ដីទុកចិត្ត​ដោយ​បោះឆ្នោត​គាំទ្រ​រូបលោក​ឱ្យ​បន្ត​កាន់តំណែង​ជា «​អគ្គលេខាធិការ​បក្ស​» សម្រាប់​អាណត្តិ​ទី​៣​ជាប់ៗ​គ្នា ដែល​មួយ​អាណត្តិ​មាន​រយៈពេល​៥​ឆ្នាំ​។​

​សមាជ​បក្ស​កុម្មុយនីស្ដ​វៀតណាម បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ខែមករា ដល់​ថ្ងៃទី​១ ខែកុម្ភៈ ក្នុង​ទីក្រុង​ហាណូយ ដែលមាន​ប្រតិភូ​បក្ស ១,៦០០​នាក់​មកពី​ទូទាំងប្រទេស​ចូលរួម​។​សន្និបាត​ធ្វើ​ស្ថាប​ន័​កំពូល​របស់​ប្រទេស​វៀតណាម​លើក​ទី​១៣ ដើម្បី​បោះឆ្នោត​ជ្រើស​ថ្នាក់ដឹកនាំ​ថ្មី​នៃ​គណបក្ស​, រដ្ឋាភិបាល ព្រមទាំង​ដាក់ចេញ​នូវ​ផែនការ​សេដ្ឋកិច្ច និង​គោលនយោបាយ​នានា​។ គួរ​បញ្ជាក់ថា ការបោះឆ្នោត​ឱ្យ​លោក ង្វៀន ភូ​ត្រុ​ង មាន​អាយុ​៧៦​ឆ្នាំ​បន្ត​កាន់តំណែង​ជា​អគ្គលេខាធិការ​បក្ស ធ្វើឡើង​ក្រោម​ការលើកលែង​ពិសេស​មួយ ដែល​កំណត់ថា អ្នកមាន​អាយុ​៦៥​ឆ្នាំ​ឡើង​ត្រូវតែ​ចូលនិវត្តន៍​។ លោក ង្វៀន ភូ​ត្រុ​ង បាន​ជាប់ឆ្នោត​ជា​អគ្គលេខាធិការ​បក្ស​២​លើក​រួចមកហើយ គឺ​កាលពី​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៦​។​

​បើតាម​របាយការណ៍​ក្នុង​សន្និបាត​៖ បក្សកុម្មុយនិស្ត​វៀតណាម មាន​ទំនាក់ទំនង​ជាមួយ​គណ​បក្ស​ចំនួន ២៤៧ នៅក្នុង ១១១ ប្រទេស​ជុំវិញ​ពិភពលោក​។ ក្នុង​អាណត្តិ​កន្លងមក​ទំនាក់ទំនង​ខាងក្រៅ​របស់​បក្ស​បាន​បន្ត​ពង្រីក​និង​ស៊ីជម្រៅ​ថែមទៀត​។ ក្នុងនាម​ជា​បក្សកុម្មុយនិស្ត​ដែល​កំពុង​កាន់អំណាច បាន​ផ្តោតលើ​ការពង្រីក​និង​អភិវឌ្ឍន៍​ជាមួយ​គណបក្សកាន់អំណាច​ជាច្រើន គណបក្សនយោបាយ​នៅក្នុង​ប្រទេស ធំ ៗ ក៏ដូចជា ស្ថាប័ន​ប្រតិបត្តិ​និង​នីតិប្បញ្ញត្តិ​នៅក្នុង​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។​

​ទំនាក់ទំនង​រវាង​បក្ស​កុម្មុយនីស្ត​វៀតណាម និង​គណបក្សនយោបាយ​នានា​នៅលើ​ពិភពលោក​នាពេល​កន្លងមក​បន្ត​ទទួលបាន​លទ្ធផល​សំខាន់ៗ​និង​ទូលំទូលាយ​ជាច្រើន​រួមចំណែក​បង្កើត​មូលដ្ឋានគ្រឹះ​នយោបាយ​ដ៏​សំខាន់​មួយ​សម្រាប់​ស្ថិរភាព​ពង្រីក​និង​រឹតបន្តឹង ទំនាក់ទំនង​ទ្វេភាគី​រវាង​វៀតណាម​ជាមួយ​បណ្តា​ប្រទេស រួមចំណែក​យ៉ាង​មាន​ប្រសិទ្ធិភាព​ក្នុងការ​ដោះស្រាយ​បញ្ហា សន្តិសុខ និង​ការអភិវឌ្ឍ របស់​ប្រទេស​ដោយ​រួមចំណែក​ដល់​ការថែរក្សា​បរិស្ថាន ប្រកបដោយ​សន្តិភាព និង​ស្ថេរភាព​។ ជាពិសេស​ទំនាក់ទំនង​រវាង​បក្ស​កុម្មុយនីស្ត​វៀតណាម​និង​បក្ស​កាន់អំណាច​នៅក្នុង​ប្រទេស​សង្គមនិយម​និង ប្រទេសជិតខាង​មាន​បន្ទាត់​ព្រំដែន​រួម​។​a vn congress 

​