» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10411 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700582 នាក់

ខួប១ឆ្នាំរដ្ឋាភិបាល​ស្រមោល​ភូមា​(NUG) ប្រមូល​ភស្តុតាង​ស្តីពី​អំពើ​ឃោ​ឃៅ​របស់ ក្រុម​យោធា​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​(ICC)

 

​ប្រទេស​មី​យ៉ាន់​ម៉ា​៖ កង​សេរីកា​កម្លាំង​ការពារ​ពលរដ្ឋ​ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ឯកភាព​ជាតិ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ឬ​ហៅ​កាត់​ថា (NUG)(​រដ្ឋាភិបាល​ស្រមោល​តាម​ព្រឹត្តិ​ន័យ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​បាននិងកំពុង​តែ​ប្រមែប្រមូល​នូវ​វត្ថុតាង​មួយចំនួន រួមទាំង​ភស្តុតាង​រូបី​ដើម្បី​ដាក់បន្ទុក​តាម​យន្តការ​ច្បាប់​អន្តរជាតិ​ដល់​ក្រុម​យោធា​ដែល​បាន​ប្រព្រឹត្តិ​អំពើហិង្សា​មកលើ​ពលរដ្ឋ​ស៊ីវិល​ជាពិសេស​អំឡុង​នៃ​ការតវ៉ា​នៅ​ពាសពេញ​ប្រទេស​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​នេះ (១​កុ​ម្ភះ ឆ្នាំ​២០២១ -១​កុ​ម្ភះ ឆ្នាំ​២០២២)​។​a burma army3 

​សេចក្តីរាយការណ៍​រប​ស់​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បានឱ្យដឹង​ដែរ​ថា ភស្តុតាង​ដែល​គេ​កំពុងតែ​ប្រមែប្រមូល​ក្នុងនោះ​រួមមាន​ការធ្វើ​ទារុណកម្ម ការសម្លាប់​ទ្រង់ទ្រាយ​ធំ រួមទាំង​សាកសព​កប់​រួមគ្នា និង​ការស្លាប់​របស់​ក្រុមបាតុករ​នៅតាម​ដងផ្លូវ​ពេលដែល​កំពុងតែ​ធ្វើបាតុកម្ម​តវ៉ា ។​​នៅក្នុង​រយៈពេល ១២ ខែ​កន្លងមកនេះ មាន​រឿងរ៉ាវ​ជាច្រើន​ដែល​គេ​ប្រមូល​បានមកពី​ជន​ជា​សាក្សី​ទាំង​នៅ​កន្លែងកើតហេតុ និង​ក្រៅពី​កន្លែង​កើត ដោយ​ការប្រមូល​ទិន្នន័យ​ធ្វើឡើង​តាម​ការសម្ភាសន៍​ដោយផ្ទាល់ ចុះ​អង្កេត​ផ្ទាល់ និង​ព្យាយាម​ជីក​កកាយ​តំបន់​ដែល​កប់​សាកសព​ជនរងគ្រោះ​ដើម្បី​យក​សាកសព​ពិនិត្យឡើងវិញ ក្នុង​នោះគេ​រកឃើញថា មានការ​កាត់​បំពង់ក កាត់​ប្រដាប់ភេទ និង​ខ្វេះ​គ្រាប់ភ្នែក​ចេញពី​សាកសព​ជនរងគ្រោះ​ផងដែរ​។​

​សាក្សី​ជាច្រើន​នាក់​ដែល​គេ​សម្ភាសន៍​ផ្ទាល់​បាន​និយាយថា ពួកគេ​រស់នៅ​ទាំង​សភាព​ភ័យខ្លាច​ក្នុង​រយៈពេល​១២​កន្លងមកនេះ ខណៈដែល​ក្រុម​អ្នកភូមិ​នៅតែ​បន្ត​រត់​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់ខ្លួន ដោយសារ​តែមាន​ការបា​ញ់​បោះ​ដាក់គ្នា​ទៅវិញទៅមក​រវាង​ក្រុម​យោធា និង​ក្រុម​អ្នក​ប៉ះ​បោរ​នៅតាម​បណ្តា​រដ្ឋ​មួយចំនួន​។​អ្នកស្រុក​ម្នាក់​ឈ្មោះ Sidoti រៀបរាប់​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​តំបន់​ថា “​យោធា​មី​យ៉ាន់​ម៉ា​ពិតជា​អង្គការ​ចាត់តាំង​ភេរវកម្ម​មួយ ហើយ​មិនមាន​អ្វី​ថ្លែង​លើសពីនេះ​ទេ​”​។

​ថ្មីៗ​នេះ រដ្ឋាភិបាល​ឯកភាព​ជាតិ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ឬ​ហៅ​កាត់​ថា (NUG)​ប្រមូលបាន​វត្ថុតាង​ជា​រូបថត​រហូតដល់​ទៅ ៤០០,០០០​សន្លឹក និង​ក្លី​ប​វីដេអូ​មួយចំនួនធំ​ទៀត​។​អ្នកនាំពាក្យ​ឱ្យ (NUG) លោក​បណ្ឌិត SA SA បាន​និយាយថា ភស្តុតាង​ទាំងអស់ យើង​នឹង​ប្រមូល​ដាក់​ដាច់ដោយឡែក​ពីគ្នា​តាម​ប្រភេទ​នៃ​ភស្តុតាង​មុនពេល​បញ្ជូន​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ឬ​ហៅ​កាត់​ថា (ICC)​។​

​ទោះបីជា​បែបនេះ​ក្តី ប្រទេស​មី​យ៉ាន់​ម៉ា មិនទាន់​ស្ថិតនៅក្នុង​ដែន​យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅឡើយ​ទេ​តាំងពី​ដំបូង​មក រហូតមក​ទល់នឹង​ការប្រកាស​ប្រមូល​ភស្តុតាង​ដាក់បន្ទុក​របស់​ក្រុម​រដ្ឋាភិបាល​ស្រមោល (NUG) កាលពី​ខែកញ្ញា ឆ្នាំមុន​។ ដោយឡែក​ខាង តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ឬ​ហៅ​កាត់​ថា (ICC) មិនទាន់​ឆ្លើយតប​នៅឡើយ​ទេ​ជុំវិញ​ការប្រកាស​ដាក់​ភស្តុតាង​របស់​ក្រុម​រដ្ឋាភិបាល​ឯកភាព​ជាតិ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ឬ​ហៅ​កាត់​ថា (NUG)​ដែលជា​រដ្ឋាភិបាល​ស្រមោល​តាម​ព្រឹត្តិ​ន័យ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​នោះ​។​​ប្រភព​៖ CNAa burma army2 a burma army1 a burma die 

​