» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10704 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700875 នាក់

នាយករដ្ឋមន្ត្រីនេប៉ាល់លោកខាដចាប្រាសាដស្ហាម៉ាអូលី( Khadga Prasad Sharma Oli )បានលាលែងពីតំណែងហើយ បន្ទាប់រងសម្ពាធដោយសារមហាបាតុកម្ពេញប្រទេស!

 

ប្រទេសណេប៉ាល់:ប្រភពពីសារពត៍រុស្ស៊ី RT បានឲ្យដឹងនៅថ្ងៃអង្គារទី៩ខែកញ្ញាឆ្នាំ២០២៥ជាមួយគ្នានិងការលាលែងរបស់នាយករដ្ឋមន្ត្រីក៏មាន រដ្ឋមន្ត្រីចំនួន៦នាក់ ក៏ត្រូវជម្លៀសតាមឧទ្ធម្ភាគចក្រឆ្ពោះទៅកាន់ទីតាំងសម្ងាត់ក្នុងពេលស្ថានការណ៍ក្នុងប្រទេសកាន់តែឡើងកម្តៅផងដែរ។a nepal resign 

បាតុកម្មហិង្សានេះផ្ទុះឡើងបន្ទាប់ពីរដ្ឋាភិបាលនឹប៉ាល់ធ្វើការរឹតបន្តឹងបណ្ដាញសង្គមដូចជា Facebook, Instagram, WhatsApp និង WeChat ហើយក្រុមហ៊ុនទាំងនោះក៏បានបដិសេធមិន ចុះឈ្មោះក្រោមច្បាប់ថ្មីរបស់រដ្ឋាភិបាល។ក្រៅពីនេះក្រុមបាតុករក៏បានសម្តែងការខកចិត្តចំពោះវិសមភាពសេដ្ឋកិច្ច និងអំពើពុករលួយ ដោយចោទប្រកាន់នាយករដ្ឋមន្ត្រីលោក K.P. Sharma Oli ថាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ។

ក្រុមអ្នកតវ៉ាបានដាក់ឈ្មោះពួកគេថា «Gen Z Protest»។ការតវ៉ាដោយអំពើហិង្សាឈានដល់ការសម្លាប់មនុស្ស១៩នាក់ នៅពេលកងកម្លាំងសន្តិសុខបានប្រើគ្រាប់កាំភ្លើងពិត និងកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងមនុស្សនៅក្នុងទីក្រុង Kathmandu និងទីក្រុងដទៃទៀត៕នាយករដ្ឋមន្ត្រីណេប៉ាល់ លោក​សាម៉ា.អូលី (Sharma Oli) ​ត្រូវ​រដ្ឋ​សភា​បោះ​ឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​កាលពី​ពេលថ្មីៗ​នេះ ដោយ​​​យោង​តាម​អ្នក​នាំពាក្យ​​រដ្ឋ​សភា​។ បញ្ហា​នេះ​ធ្វើ​​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ​សា​ជាថ្មី​ ស្រប​ពេល​ដែល​ជំងឺ​ខូវីដ​១៩​​​​កំពុង​ផ្ទុះ​ខ្លាំង​នៅ​ក្នុង​សហគមន៍​​​។​​ បញ្ហា​ខេះជា​កត្តា​សំខាន់​ដែល​​ធ្វើ​ឲ្យ​លោក​បាត់​បង់​តំណែង​នាយក​រដ្ឋមន្ត្រី​​។​​​

​សូមបញ្ជាក់ថាកាលពីឆ្នាំ២០២១ប្រទេសណេប៉ាល់ធ្លាប់ជួបវិបត្តនយោបាយម្តងហើយ។កាលនោះលទ្ធផល​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​សភា​បង្ហាញ​ថា​លោក​អូលី​ទទួល​បាន​សំឡេង​គាំទ្រ​៩៣ ទល់​នឹង១២៤​​សំឡេង​ជំទាស់​។ ​មាន​ន័យ​ថា​លោក​លែង​ទទួល​បាន​ការ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​គ្រប់គ្រាន់ ​ដើម្បី​បន្ត​កាន់​តំណែង​នាយក​រដ្ឋមន្ត្រីតទៅ​ទៀត​។ ​នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​សភា ​ក្រោយ​រាប់​សន្លឹក​ឆ្នោត។ ​លោក​អូលី​ជាប់​ឆ្នោត​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​កាលពិ​ឆ្នាំ​២០១៨​ ដោយ​សារ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​​ក្រុម​អ្នក​​​នយោបាយ​ដែល​និយម​តាម​បែប​ម៉ៅសេទុង​​។

ប៉ុន្តែ​​​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ, ពួកគេ​​លែង​​គាំទ្រ​លោកតទៅ​ទៀត​​​ ដោយ​សារ​គេ​មើល​ឃើញ​ថា​លោក​​​ដោះ​ស្រាយ​បញ្ហា​ខូវីដ​១៩​មិន​បាន​ល្អ, ធ្វើ​ឲ្យ​ជំងឺ​នេះ​​ផ្ទុះ​ខ្លាំង​នៅក្នុង​សហគមន៍​។ ​មូលហេតុ​ដែល​នាំ​ទៅ​ដល់​ការ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​នៅ​ក្នុង​រដ្ឋ​សភា​ផ្ដើម​ចេញ​ពី​ការ​បែក​បាក់​គ្នា​រវាង​គណបក្ស​របស់​លោក​អូលី និង​អឌិត​ពួក​ឧទ្ទាម​និយម​តាម​បែប​ម៉ៅ​សេទុង​។

សូមបញ្ជាក់ថា៖ប្រទេសនេប៉ាល់ មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងត្បូង។ ទឹកដីភាគច្រើននៃប្រទេសនេះបានលាតសន្ធឹងតាមជួរភ្នំហិម៉ាល័យដោយមានព្រំប្រទល់ខាងជើងជាប់តំបន់ទីបេនៃប្រទេសចិន នៅភាគខាងត្បូង កើត និងលិចជាប់ប្រទេសឥណ្ឌាដោយមានផ្ទៃក្រឡាសរុប ១៤៧, ៥១៦ គម២ និងមានប្រជាជនជាង ២៨ លាននាក់។

ប្រទេសនេប៉ាល់មានទឹកដីភូមិសាស្ត្រចម្រុះដែលគ្របដណ្តប់ដោយតំបន់វាលទំនាប កូនភ្នំនិងព្រៃភ្នំជាច្រើន និងព្រមទាំងភ្នំខ្ពស់ជាងគេបំផុតទាំង ៨ នៅលើពិភពលោករួមទាំងភ្នំអេវើរ៉េសទៀតផងដែលត្រូវជាចំណុចខ្ពស់បំផុតនៅលើភពផែនដី។ នេប៉ាល់គឺជារដ្ឋពហុជនជាតិ ពហុភាសា ពហុសាសនា និងពហុវប្បធម៌ដែលមានភាសានេប៉ាល់ជាភាសាផ្លូវការរបស់ប្រទេស។ កដ្ឋមណ្ឌូគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេសនេះ។a nepal resign1 a nepal resign2