«មិនពេញចិត្ត» ចំពោះការវាយប្រហារនេះក៏ដោយ វានឹង «មិនផ្លាស់ប្តូរធម្មជាតិនៃទំនាក់ទំនងរបស់យើងជាមួយអ៊ីស្រាអែលឡើយ»។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានការពារប្រតិបត្តិការវាយប្រហាររដ្ឋធានីកាតា ដោយអះអាងថា ការសម្លាប់មន្ត្រីជាន់ខ្ពស់ហាម៉ាស នឹងដកចេញនូវ «ឧបសគ្គចម្បង» ក្នុងការបញ្ចប់សង្គ្រាម៕       " />

» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11795 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701966 នាក់

កិច្ចប្រជុំអារ៉ាប់-អ៊ិស្លាមព្រមានអ៊ីស្រាអែល ជុំវិញការវាយប្រហារលើកាតាក្នុងពេលអាមេរិកទៅអ៊ីស្រាអែល

 

ប្រទេសកាតា:សេចក្តីព្រាងនៃសេចក្ដីសម្រេចដែលនឹងដាក់ក្នុងកិច្ចប្រជុំកំពូលអារ៉ាប់-អ៊ិស្លាម នៅថ្ងៃចន្ទ (១៥ កញ្ញា) នេះ បានឲ្យដឹងថា បណ្ដាមេដឹកនាំនៃរដ្ឋអារ៉ាប់ និងរដ្ឋអ៊ិស្លាម មានគម្រោងព្រមានខ្លាំងៗថា ការវាយប្រហាររបស់អ៊ីស្រាអែល លើកាតា និង "អំពើអរិភាព" ផ្សេងទៀត ជាការគំរាមកំហែងដល់សន្តិសហវិជ្ជមាន និងកិច្ចប្រឹងប្រែងធ្វើប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែល នៅក្នុងតំបន់។a qarta1 

ការវាយប្រហារដោយអ៊ីស្រាអែលកាលពីថ្ងៃទី៩ ខែកញ្ញាលើទីក្រុងដូហា បានសម្លាប់សមាជិក ៥នាក់ ប៉ុន្តែមិនមែនជាថ្នាក់ដឹកនាំរបស់ហាម៉ាសទេនោះ ។ទង្វើរបស់អ៊ីស្រាអែលបានជំរុញឱ្យបណ្ដារដ្ឋឈូងសមុទ្រអារ៉ាប់ ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ ខឹងសម្បារដោយបន្ថែមភាពតានតឹងកាន់តែអាក្រក់ក្នុងទំនាក់ទំនងរវាងអារ៉ាប់រួម និងអ៊ីស្រាអែល ដែលបានធ្វើប្រក្រតីភាពទំនាក់ទំនងនៅឆ្នាំ២០២០។

សារព័ត៌មានរ៉យទ័រ បានឲ្យដឹងពីសម្រង់សេចក្តីព្រាងថា "ការវាយប្រហារដ៏ឃោរឃៅរបស់អ៊ីស្រាអែលលើកាតា និងការបន្តនៃអំពើអរិភាពរបស់អ៊ីស្រាអែល រួមទាំងការប្រល័យពូជសាសន៍ ការបោសសម្អាតជនជាតិភាគតិច ភាពអត់ឃ្លាន ការឡោមព័ទ្ធ និងសកម្មភាពដាក់អាណានិគម និងគោលនយោបាយពង្រីកទឹកដី គឺជាការគំរាមកំហែងដល់អនាគតនៃសន្តិភាព និងសន្តិសហវិជ្ជមានក្នុងតំបន់"។ សេចក្តីព្រាងដែលត្រូវរៀបរៀងឡើងនៅមុនកិច្ចប្រជុំកំពូល បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះគំរាមកំហែង "គ្រប់យ៉ាងដែលសម្រេចបាន លើមាគ៌ានៃការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល រួមទាំងកិច្ចព្រមព្រៀងបច្ចុប្បន្ន និងអនាគត"។

មានរដ្ឋអារ៉ាប់ចំនួន ​២២ ដែលសុទ្ធតែជាសមាជិកនៃសម្ព័ន្ធរដ្ឋអារ៉ាប់។ ប្រទេសទាំងនេះមានទីតាំងនៅអាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ា ហើយប្រទេស​​ជាសមាជិក​រដ្ឋ​អារ៉ាប់ រួម​មាន ​អាល់ហ្សេរី បារ៉ែន កូម៉ូរ៉ូ ជីប៊ូទី អេហ្ស៊ីប អ៊ីរ៉ាក់ ហ្ស៊កដានី គុយវ៉ែត លីបង់ លីប៊ី ម៉ូរីតានី ម៉ារ៉ុក អូម៉ង់ ប៉ាឡេស្ទីន កាតា អារ៉ាប៊ីសាអូឌីត សូម៉ាលី ស៊ូដង់ ស៊ីរី ទុយនេស៊ី អារ៉ាប់រួម និងយេម៉ែន។

​ក្នុងកិច្ច​ប្រជុំ​នោះទៀតសោត ក៏​ឃើញ​មាន​​វត្តមាននៃ​​បណ្តា​មេដឹកនាំ​ពី​តំបន់​ផ្សេង​ដូចជា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី ក្នុង​នាម​ប្រធានអាស៊ាន​​។

ក្រៅពីប្រទេសអារ៉ាបនៅប្រទេសអេស្ប៉ាញក៏មានក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បាននាំគ្នាចេញតវ៉ាដោយធ្វើឱ្យរំខានដល់ការប្រណាំងកង់ក្នុងវគ្គផ្តាច់ព្រ័ត្រ វូអេថា អេស្ប៉ាណា (Vuelta a España) ក្នុងទីក្រុងម៉ាឌ្រីដ (Madrid) ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ដោយសកម្មភាពនេះ បានបង្ខំឱ្យអ្នករៀបចំ លុបចោលការប្រណាំងកង់ជុំចុងក្រោយ ខណៈដែលជ័យជម្នះបានទៅលើអ្នកជិះកង់ជនជាតិដាណឺម៉ាក លោក ចនណាស់ វីងហ្គើហ្គាដ (Jonas Vingegaard) ។



ទោះបាតុករមានការប៉ះទង្គិះជាមួយប៉ូលិសតែ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េដ្រូ សាន់ចេស (Pedro Sanchez) បានសម្ដែងនូវការកោតសរសើរដល់ក្រុមអ្នកតវ៉ា ដោយហៅពួកគេថា ជាជំហរសម្រាប់យុត្តិធម៌។ ជាងនេះទៀត លោកសាន់ចេស បានរិះគន់អ៊ីស្រាអ៊ែលយ៉ាងខ្លាំង ចំពោះការបន្តសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា ។

 ប្រទេសអេស្ប៉ាញនាពេលថ្មីៗនេះ បានសម្រេចបិទការលក់ប្រេង និងគ្រឿងសព្វាវុធទៅឱ្យអ៊ីស្រាអ៊ែល ដែលនាំឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ចោទប្រកាន់លោកសាន់ចេស ថាបានធ្វើការប្រឆាំងដោយរើសអើងជនជាតិជ្វីហ្វ និងបង្កការគំរាមកំហែង ។

កាលពីឆ្នាំមុន ប្រទេសអេស្ប៉ាញ រួមជាមួយនឹងប្រទេសអៀរឡង់ដ៍ និងន័រវេស បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលសកម្មភាពនេះ បានជំរុញឱ្យមានការឆ្លើយតបយ៉ាងខឹងសម្បារពីអ៊ីស្រាអ៊ែល ដោយនិយាយថា នោះគឺជា ពានរង្វាន់សម្រាប់អំពើភេរវកម្ម ។

ក្នុងពេលដែកបណ្តាប្រទេសអារ៉ាប់សម្តែងការមិនសប្បាយចិត្តជាមួយអ៊ីស្រាអែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូរុប៊ីយ៉ូ( Marco Rubio) បានចាប់ផ្តើមទស្សនកិច្ចនៅអ៊ីស្រាអែលនៅថ្ងៃអាទិត្យ ក្រោយពីបានបង្ហាញការគាំទ្រឥតងាករេរបស់រដ្ឋបាលលោក ត្រាំ ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងសង្គ្រាមជាមួយហាម៉ាស ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានស្តីបន្ទោសអ៊ីស្រាអែលជុំវិញការវាយប្រហារដែលមិនធ្លាប់មានពីមុនមកលើមេដឹកនាំហាម៉ាសនៅទីក្រុងដូហា កាលពីថ្ងៃអង្គារ។ មុនពេលចេញដំណើរ លោក Rubio បានប្រាប់អ្នកសារព័ត៌មានថា ទោះបីលោក ត្រាំ «មិនពេញចិត្ត» ចំពោះការវាយប្រហារនេះក៏ដោយ វានឹង «មិនផ្លាស់ប្តូរធម្មជាតិនៃទំនាក់ទំនងរបស់យើងជាមួយអ៊ីស្រាអែលឡើយ»។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានការពារប្រតិបត្តិការវាយប្រហាររដ្ឋធានីកាតា ដោយអះអាងថា ការសម្លាប់មន្ត្រីជាន់ខ្ពស់ហាម៉ាស នឹងដកចេញនូវ «ឧបសគ្គចម្បង» ក្នុងការបញ្ចប់សង្គ្រាម៕a isael usa a qarta a qarta2 a qarta3