» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7170 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697341 នាក់

របប​យោធា​មី​យ៉ាន់​ម៉ា​តម្រូវ​ឲ្យ​ពលរដ្ឋ​ប្រុស​ស្រី​ទាំងអស់​ឱ្យចូល​បម្រើ​យោធា​ពេល​ប្រទេស​ស្ថិតក្នុង​ភាព​យ៉ាប់យ៉ឺន​!

​មី​យ៉ាន់​ម៉ា​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​មី​យ៉ាន់​ម៉ា កាល​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ បាន​រាយការណ៍​ថា របប​យោធា​មី​យ៉ាន់​ម៉ា បានប្រកាស​កាតព្វកិច្ច​យោធា​សម្រាប់​បុរស និង​ស្ត្រី​ទាំងអស់​តាម​អាយុ ស្របពេល​របប​យោធា​កំពុងតែ​ព្យាយាម​នៅក្នុង​ការ​ទប់ទល់​ជាមួយនឹង​កងកម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ​ដែល​កំពុង​តស៊ូ​ប្រយុទ្ធ ដើម្បី​ទទួលបាន​ស្វ័យភាព​កាន់តែច្រើន​នៅក្នុង​តំបន់​ផ្សេងៗ​ទូទាំងប្រទេស​។​a army burma2 

​សម្រាប​កាតព្វកិច្ច​យោធា​រយៈពេល​២​ឆ្នាំ​បុរស​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ រហូតដល់ ៣៥​ឆ្នាំ និង​ស្ត្រី​ដែលមាន​អាយុ​ចន្លោះ​ពី ១៨ ដល់ ២៧ ឆ្នាំ​។​អ្នកមាន​ជំនាញ​ឯកទេស​ផ្សេងៗ ដូចជា វេជ្ជបណ្ឌិត​ដែលមាន​អាយុ​រហូតដល់ ៤៥ ឆ្នាំ​ត្រូវ​បម្រើ​កាតព្វកិច្ច​យោធា​រយៈពេល ៣ ឆ្នាំ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បានលើកឡើង​បន្ថែមទៀតថា កាតព្វកិច្ច​បម្រើ​យោធា​នេះ អាច​នឹងត្រូវ​បន្ត​ធ្វើឡើង​រហូតដល់រ​យៈ​ពេល​សរុប ៥ ឆ្នាំ​នៅក្នុង​ស្ថានភាព​អាសន្ន​ដែល​ប្រទេស​កំពុងតែ​ប្រឈម ។​

​គួរ​រំ​ឮ​កថា ប្រទេស​មី​យ៉ាន់​ម៉ា ស្ថិតនៅក្រោម​ភាពវឹកវរ​ចាប់តាំងពី​របប​យោធា បាន​ដណ្តើម​អំណាច​ចេញពី​រដ្ឋាភិបាល​ជាប់ឆ្នោត​ស្របច្បាប់ ដោយ​ធ្វើ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ ២០២១​។​ក្រោយមក ចាប់តាំងពី​ខែតុលា ឆ្នាំ ២០២៣ កងទ័ព​យោធា ទទួលរង​ការបាត់បង់​អាយុជីវិត​សមាជិក​ជា​បន្តបន្ទាប់ ខណៈ​កងកម្លាំង​របស់​របប​នេះ កំពុងតែ​ប្រយុទ្ធ​តស៊ូ​នឹង​ការវាយលុក​ដោយ​កងក​ម្លាំ​ង​នៃ​ក្រុម​បះបោរ​ជនជាតិភាគតិច​ចំនួន ៣ ក្រុម​ធំៗ ក៏ដូចជា ប្រឈមមុខ​នឹង​ក្រុម​យុទ្ធជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ប្រដាប់​ដោយ​អាវុធ ប្រឆាំងនឹង​របប​យោធា ។​

ក្នុង​រយៈពេល ៣៦ ខែ​កន្លងមកនេះ រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​មានការ​រៀប​ជើង​ព្រួល ជាពិសេស​បាន​ចាត់វិធានការ​ចាស់ដៃ​លើ​លោកស្រី អ៊ុង​សាន ស៊ូ​ជី តាមរយៈ​ការកាត់ទោស​ឲ្យ​បន្ត​ជាប់ពន្ធនាគារ​រយៈពេល ២៧ ឆ្នាំ​នៅក្នុង​រឿងអាស្រូវ​រាប់មិនអស់ ចាប់តាំងពី​អំពើពុករលួយ រហូតដល់​ការបំពានច្បាប់​រឹតត្បិត​ជំងឺ​កូ​វីដ ១៩ ដែល​អាចធ្វើ​ឲ្យ​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​វ័យ ៧៩ ឆ្នាំ​រូបនេះ​មិនអាច​អាច​វិលត្រឡប់​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​បាន​វិញ​នោះឡើយ ។​

​បើតាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ​ស្តីពី​តម្រូវការ​មនុស្សធម៌រ​បស់​មី​យ៉ាន់​ម៉ា​វិញ​បាន​និយាយ​កាលពី​ខែធ្នូ ឆ្នាំ​២០២៣ ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នាវា​មី​យ៉ាន់​ម៉ា​តែងតែ​ស្ថិតនៅ​មាត់ជ្រោះ​នៃ​វិបត្តិ​មនុស្សធម៌ ។ ចំនួន​ប្រជាជន​ប្រមាណ ១ ភាគ ៣ ឬ​ប្រហែល ១៨ លាន​នាក់​គឺ​កំពុង​ស្រេកឃ្លាន​ជំនួយ​មនុស្សធម៌ និង ២.៣ លាន​នាក់​ផ្លាស់​ផ្ទះសម្បែង និង​ចង់​រត់​ភៀសខ្លួន​ចេញពី​ប្រទេស ខណៈ​បញ្ហា​ទាំងអស់នេះ​បានដាក់​បន្ទុក​ឲ្យ​មេដឹកនាំ​លោក Min Aung Hlaing ចុះ​ចេញពី​តំណែង ព្រោះតែ​ស្ថានភាព​ក្នុងប្រទេស​កាន់តែ​ត្រដាបត្រដួស ។​

​ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​សម្ព័ន្ធ​ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច ឬ​សម្ព័ន្ធ​បងប្អូន ៣ នាក់​មិនបាន​ទុក​ឲ្យ​មេ​រដ្ឋប្រហារ​លោក Min Aung Hlaing ជិះ​នៅ​សុខ​ស្រួល​នោះទេ ។​ពួកគេ​បើក​ប្រតិបត្តិ​ការវាយប្រហារ “Operation 1027” ប្រឆាំងនឹង​រដ្ឋាភិបាល​យោធា ហើយ​ជា​លទ្ធផល​ទាហាន​ទាំង​នោះបាន​បាក់ទ័ព​ជា​បណ្ដើរៗ​ហើយ ។​យន្តហោះ​ចម្បាំង​របស់​យោធា​ត្រូវបាន​បាញ់​ទម្លាក់ ហើយ​ទាហាន​ជិត ២,៤០០ នាក់​នៅក្នុង​ទីក្រុង​ដែល​ជាប់​នឹង​ប្រទេស​ចិន​នៅ​ភាគ​ខាងជើង និង​ភាគខាងត្បូង​រដ្ឋ Shan ត្រូវ​បង្ខំចិត្ត​ទម្លាក់អាវុធ​សុំ​ចុះចាញ់ និង​រត់​ប្រាស់​អាយុ​ទៅកាន់​ប្រទេសជិតខាង​ដូចជា ឥណ្ឌា​ជាដើម ។​

បើ​រាប់​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ ២០២១ រហូតមកដល់​ពេលនេះ កងកម្លាំង​របស់​រដ្ឋា​ភិ​បាល​យោធា​បាន​បាត់បង់​បន្ទាយទ័ព​ជិត ៥០០ និង​ទីក្រុង​សំខាន់ៗ​ជាង ៣០ ដោយសារតែ​ចលនា​តស៊ូ​ប្រដាប់អាវុធ​របស់​ក្រុម​ស្នេហា​ជាតិ ។​ស្របពេល​ជាមួយគ្នានេះ សេដ្ឋកិច្ច​របស់​មី​យ៉ាន់​ម៉ា​ក៏​ស្ទើរតែ​ហៅ​លែង​ឮ​ផងដែរ បើទោះបីជា​លោក Min Aung Hlaing ប្ដេជ្ញា​នឹង​ផ្តល់​អាទិភាព​ដល់​សន្តិសុខ​ស្បៀងអាហារ​ក្នុងប្រទេស ធ្វើ​ទំនើបកម្ម​ឧស្សាហកម្ម​កសិកម្ម ជំរុញ​ការនាំចេញ​ផលិតផល​ក្នុង​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​ធានា​ការផ្គត់ផ្គង់​ប្រេង​ចម្អិន​ក្នុងស្រុក​ឲ្យ​បាន​គ្រប់គ្រាន់​ក៏ដោយ ប៉ុន្តែ​រយៈពេល ១៤៤ សប្ដាហ៍​មកនេះ គ្មាន​ផែនការ​ណាមួយ​សម្រេច​ចេញ​ជា​ផ្លែផ្កា​នោះឡើយ ។​

​អ្វីដែល​កាន់តែ​អាក្រក់​ទៅៗ​កើតចេញពី​ភ្លើងសង្គ្រាម​នេះ​ទៀត​នោះ គឺ​ទិន្នផល​កសិកម្ម​បាន​ដាំ​ក្បាល​ចុះក្រោម ដោយសារ​មានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច វិនិយោគិន​បរទេស​អស់​សេចក្ដីទុកចិត្ត​ដកខ្លួន​ចេញ​ឆ្ងាយ តម្លៃ​ស្បៀងអាហារ និង​សម្ភារ​ចាំបាច់​ផ្សេងទៀត​ដូចជា​ថ្នាំពេទ្យ និង​ប្រេងឥន្ធនៈ​បាន​ងើប​ថ្លៃ អតិផរណា​ហក់​ឡើង​ខ្ពស់ ប្រាក់​ដុល្លារ​ធ្លាក់ចុះ ហើយ​តម្លៃ​ផលិតកម្ម​កើនឡើង​ទ្វេដង ក៏​ព្រោះតែ​រោងចក្រ​ទាំង​ប៉ុន្មាន​ប្រើ​ម៉ាស៊ីន​ចាក់​ម៉ា​ស៊ូ​ត ។​

​តំបន់ឧស្សាហកម្ម​នៅក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម​របស់​មី​យ៉ាន់​ម៉ា​គឺ​ទីក្រុង​យ៉ាំង​ហ្គោ​ន និង​ក្នុង​តំបន់​ផ្សេងទៀត​របស់​ប្រទេស គ្មាន​ថ្ងៃ​ណា​ដែល​មិន​ដាច់​ភ្លើង​នោះទេ ដោយសារតែ​ការផ្គត់ផ្គង់​អគ្គិសនី​ក្រោម​រដ្ឋាភិបាល​របស់លោក Min Aung Hlaing មិនមាន​សមត្ថភាព​គ្រប់​គ្រាប់​សម្រាប់​ការផលិត ហើយ​ក្នុង​រយៈពេល ៣ ឆ្នាំ​មកនេះ ទិដ្ឋភាព​ប្រជាពលរដ្ឋ​ដែល​តម្រង់​ជួរ​បន្តកន្ទុយ​គ្នា​ចាំ​ចាក់​សាំង​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ និង​រង់ចាំ​ទិញ​ប្រេង​ដើម្បី​ចម្អិន​អាហារ​បាន​ក្លាយជា​រឿង​ធម្មតា​ថ្នឹក​នឹង​ភ្នែក​អន្តរជាតិ​ទៅហើយ ។​

​លើ​វិស័យ​ការទូត​ខុសពី​មេដឹកនាំ​ផ្ដាច់ការ​ដំបូង​បំផុត​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​គឺ​លោ​កនេ​វីន​( Ne Win )​បានធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក ចិន និង​អឺរ៉ុប ខណៈ​លោក​ថា​ញ់​ស្វេ​( Than Shwe) ក៏បាន​ហោះ​ទៅកាន់​ចិន និង​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​)​។ ប៉ុន្តែ​លោក Min Aung Hlaing អាច​ជាន់​បានតែ​ដី​ប្រទេស​រុស្ស៊ី​ប៉ុណ្ណោះ​ក្នុង​រយៈពេល ៣ ឆ្នាំ​កន្លងទៅនេះ ។ ប្រទេស​លោកខាងលិច រួមទាំង​សហរដ្ឋអាមេរិក និង​អង់គ្លេស បាន​បន្ទាប​ទំនាក់ទំនង​ការទូត​របស់​ពួកគេ​ជាមួយ​មី​យ៉ាន់​ម៉ា បន្ទាប់ពី​រដ្ឋប្រហារ ហើយ​សូម្បីតែ​រុស្ស៊ី និង​ប្រទេស​អាស៊ាន​មួយចំនួន​ក៏បាន​សម្រេច​មិន​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ស្របពេល​ដែល​នៅ​ខែសីហា ឆ្នាំ ២០២៣ រដ្ឋាភិបាលយោធា​បាន​បណ្តេញ​ភារធារី​ទី​ម័​រ​ខាងកើត​ចេញពី​ទីក្រុង​យ៉ាំង​ហ្គោ​ន បន្ទាប់ពី​លោក​ប្រ​ធានា​ធិ​ប Jose Ramos-Horta ប្រកាស​ជា​សាធារណៈ​ពី​ការគាំទ្រ​ចំពោះ​រដ្ឋាភិបាល​រួបរួម​ជាតិ ។​

​គួរ​បញ្ជាក់ថា យោងតាម​របាយការណ៍​ពី UN មនុស្ស​ជាង ១,៥០០ នាក់​ស្លាប់បាត់​បង់ជីវិត ចាប់តាំងពី​រដ្ឋប្រហារ​យោធា និង​ការបង្ក្រាប​ដោយ​ហិង្សា​លើ​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​រយៈពេល ៣ ឆ្នាំ​មកនេះ ។ ក្នុងនោះ​មនុស្ស​ជិត ២៦,000 នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​ហេតុផល​នយោបាយ និង​ជិត ២០,០០០ នាក់​រង​ការធ្វើ​ទារុណកម្ម និង​ការរំលោភបំពាន​នៅក្នុង​មន្ទីរឃុំឃាំង ខណៈ​កាលពី​ថ្ងៃទី​៣១ ខែមករា​កន្លងទៅ លោក Min Aung Hlaing ក៏បាន​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​លើក​ទី ៥ រយៈពេល ៦ ខែ​ទៀត​ផងដែរ ៕a army burma1 a army burma3 

​