» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1968 នាក់

ម្សិលមិញ 6501 នាក់

សរុប 13950523 នាក់

លោកបូ​រិ​សចន​សុន​លាលែង​ពី​តំណែង​បន្ទាប់ពី​រង​ការកៀបសង្កត់​មន្ត្រី​ក្នុង​បក្ស

​ប្រទេស​អង់គ្លេស​៖​លោក Boris Johnson បាន​យល់ព្រម​លាលែង​ពី​តំណែង មេដឹកនាំ​គណបក្ស​អភិរក្ស​ដែល​ធ្វើ​ឲ្យ​លោក​បាត់បង់​តួនាទី​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ព្រហស្បតិ​ទី​៧​ក្កដា​នេះ​បន្ទាប់ពី​រង​ការកៀបសង្កត់​ពី​មន្ត្រី​ក្នុង​គណបក្ស​អភិ​ក្ស​និយម​របស់លោក​។ ប៉ុន្តែ​លោកបូ​រិ​សចន​សុន​នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី រហូតដល់​រដូវ​ស្លឹកឈើ​ជ្រុះ​ពេល​មាន​អ្នក​មក​ជំនួស​។​ការប្រកួតប្រជែង រើស​អ្នកដឹកនាំ​គណបក្ស​អភិរក្ស​នឹង​ប្រព្រឹត្តទៅ​នៅ​រដូវក្តៅ​នេះហើយ​នាយករដ្ឋមន្ត្រី​ថ្មី នឹង​ចូលកាន់​តំណែង ស្របពេល​គណបក្ស ធ្វើ​សន្និសីទ​ក្នុង​ខែតុលា​។​a boris resigne 

​សូមបញ្ជាក់ថា​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson ប្រឈម​នឹង​សម្ពាធ​ពី​មហាជន​ឱ្យ​លាលែង​ចេញពី​តំណែង ក្រោយពី​មាន​មន្ត្រី​រដ្ឋាភិបាល​រហូតដល់​ទៅ​៤០​រូប​បាន​លាលែង​ចេញពី​តំណែង​។​
​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែកក្កដា ឆ្នាំ​២០២២ បាន​ផ្សាយ​មុននេះ​ថា នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន បាន​ប្រាប់​សមាជិកសភា​ថា​លោក​នឹងមិន​លាលែង​ចេញពី​តំណែង​នោះទេ បើទោះបី​គណៈរដ្ឋមន្ត្រី និង​មន្ត្រី​ជាច្រើនរូប​នាំគ្នា​លាលែង​ពី​តំណែង​ដើម្បី​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​ប្រទេស​និង​ការដោះស្រាយ​បញ្ហា​របស់លោក​ពាក់ព័ន្ធ​នឹង​សំណុំរឿង​មន្ត្រីជាន់ខ្ពស់​ម្នាក់​ដែល​រង​ការចោទប្រកាន់​ពី​ការ​បៀតបៀន​ផ្លូវភេទ​ក៏ដោយ​។​

​ការបញ្ជាក់​ជំហរ​ខាងលើ​របស់លោក ច​ន​សុន ធ្វើឡើង​ក្នុងអំឡុង​នៃ​ការសួរដេញដោល​មួយ​នៅឯ​សភា​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ​កន្លងមកនេះ​។ លោក ច​ន​សុន បានបញ្ជាក់​ដូច្នេះ​ថា «​ការងារ​របស់​នាយក​រដ្ឋមន្ត្រី​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក នោះ​គឺ​បន្ត​ដើរទៅ​មុខ ហើយ​នេះ​គឺជា​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​»​។ នាយករដ្ឋមន្ត្រី​រូបនេះ​បន្ថែមទៀតថា លោក​ខ្លួនឯង​មិន​ជឿ​ទេ​ថា​វា​ជាការ​ប្រឆាំងនឹង​ផលប្រយោជន៍​ជាតិ បើ​លោក​នៅតែ​បន្ត​កាន់អំណាច​នោះ​។​

មុននឹងលាលែង​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​បណ្តេញ​រដ្ឋមន្ត្រី Michael Gove បន្ទាប់ពី​មន្ត្រី​កំពូល​បាន​ជំរុញ​ឱ្យ​លោក​លាលែង​ពី​តំណែង​បន្ទាប់ពី​មានរឿង​អាស្រូវ​ជា​បន្តបន្ទាប់​។​រដ្ឋមន្ត្រីក្រសួង​លំនៅដ្ឋាន សហគមន៍ និង​រដ្ឋាភិបាល​ក្នុង​តំបន់ លោក Michael Gove ត្រូវបាន​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson បណ្តេញ​ចេញពី​តំណែង​កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែកក្កដា​។ មុននេះ Gove បាន​ទៅ​ជួប​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដើម្បី​ណែនាំ Johnson ឱ្យ​លាលែង​ពី​តំណែង​ដើម្បី​ផលប្រយោជន៍​ជាតិ ក៏ដូចជា​គណបក្ស​អភិរក្ស​ហើយ​បាន​ព្រមាន​ថា គណបក្ស​នេះ​លែង​គាំទ្រ​លោក​ទៀតហើយ​។​

​លេខាធិការ Gove ត្រូវបាន​គេ​ជឿថា​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ដំបូង​គេ​ដែល​ប្រឈមមុខ​នឹង​ការជំរុញឱ្យ​នាយករដ្ឋមន្ត្រី Johnson លាលែង​ពី​តំណែង​។ ការសម្រេចចិត្ត​បណ្តេញ​លោក Gove ធ្វើឡើង​ដោយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​បន្ទាប់ពី​រដ្ឋមន្ត្រី​ពីររូប​គឺ Rishi Sunak និង Sajid Javid បានដាក់​ពាក្យ​លាលែង​ពី​តំណែង ដោយ​ចាប់ផ្តើម​មាន​រលក​នៃ​ការចាកចេញ​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​តវ៉ា​ប្រឆាំងនឹង​លោក Johnson ។​រដ្ឋមន្ត្រី​កុមារ​និង​គ្រួសារ Will Quince លេខាធិការ​សាលារៀន Robin Walker និង​អនុរដ្ឋមន្ត្រី​ដឹកជញ្ជូន Laura Trott ក្រោយមក​បាន​លាលែង​ពី​តំណែង​ដោយសារតែ “​បាត់បង់​ទំនុកចិត្ត​” ក្នុងការ​ដឹកនាំ​របស់​លោក Johnson ។

មកដល់ថ្ងៃព្រហស្បតិ រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និង​ជំនួយការ​សមាជិកសភា​អង់គ្លេស​ចំនួន​៤៣ នាក់​បាន​លាលែង​ពី​តំណែង​។ នាយករដ្ឋមន្ត្រី Johnson កំពុង​ប្រឈមមុខ​នឹង​រឿងអាស្រូវ និង​ការរិះគន់​ជា​បន្តបន្ទាប់​ចំពោះ​ការធ្វើ​ពិធីជប់លៀង​ចំពេល​មានការ​ចាក់សោរ Covid-19 របស់​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ​២០២០​។ សម្ពាធ​លើ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង ខណៈដែល​អ្នកសេដ្ឋកិច្ច​បាន​ព្យាករណ៍​ថា​ប្រទេស​នេះ​មាន​ហានិភ័យ​ក្នុង​ការឈាន​ចូលដល់​វិបត្តិ​សេដ្ឋកិច្ច​ដោយសារតែ​បច្ចុប្បន្ន​។​ភាពមិនប្រាកដប្រជា​ទាក់ទង​នឹង​អតិផរណា​និង​វិបត្តិ​ប្រេងឥន្ធនៈ​សកល​។

​លោក បូរី​ស ច​ន​សុន ចូលកាន់​អំណាច​នៅ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់មក​នៅ​ខែមករា ដើមឆ្នាំ​២០២០ លោក​បាន​សម្តេច ជោគជ័យ ដកខ្លួន​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប ទោះបីជា​ក្នុងតម្លៃ​ណាក៏ដោយ​។​ពួក​អ្នកគាំទ្រ​ការផ្តាច់​ខ្លួន​ពី​អឺរ៉ុប ចាត់ទុក​រូបលោក ថា​ជា​វីរបុរស ផង​។ លោក បូរី​ស ច​ន​សុន អាយុ​៥៨​ឆ្នាំ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ទី​១ ដែល​ជួប​រឿង​ធ​វ្​ើ​ឲ្យ​លោក​បាត់​ប្រជា​ប្រី​យ៍​ខ្លាំងជាងគេ ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​អង់គ្លេស​។​​ពោលគឺ​មានការ​ភូតកុហក​ច្រើន​នៅក្នុង​ដំណើរការ​ដឹកនាំ​ជាតិ​, នាំ​ឲ្យ​មាន​កំហឹង​ប្រជាជន​, ការធុញទ្រាន់​ចំពោះ​អ្នកនយោបាយ​និង​អ្នកតំណាងរាស្ត្រ ហើយ​បង្ក​ឲ្យ​មាន​ចលនា​ប្រឆាំង​ច្រើន​នៅក្នុង​សង្គម​។ មិនតែប៉ុណ្ណោះ ក្រោម​ការដឹកនាំ​របស់​លោក គឺ​អង់គ្លេស​បាន​ជួបនឹង​បញ្ហា​អតិផរណា​ទំនេញ ដល់​ទៅ​៩% ដែល​គេ​ពុំ​ធ្លាប់​ជួប​ទេ ពីមុនមក​។​

​បញ្ហា​ជា​បន្តបន្ទាប់ គួរ​ឲ្យ​កត់សម្គាល់ គឺ​ចាប់​តាំងតែ​ពី​ពេល​មានរឿង​អាស្រូវ ផឹកស៊ី​ជប់លៀង នៅក្នុង​និ​វេស​ដ្ឋា​ន​នាយករដ្ឋមន្ត្រី ខ​រំលោភច្បាប់​ប្រឆាំង​កូ​វី​តណៈ​ពេលដែល នគរ​អង់គ្លេស និង​ពិភពលោក កំពុងស្ថិត​ក្នុង​ការបិទ​ខ្ទប់ ដោយ​កូ​វីដ​១៩ កាលពី​ឆ្នាំ ២០២១​។ នៅមាន​រឿងអាស្រូវ​ផ្លូវភេទ​ជាច្រើន​នៅក្នុង​សភា ជាក់ស្តែង មាន​តំណាងរាស្ត្រ​ម្នាក់​ដែល​ជាប់ចោទ​ពីបទ​ចាប់រំលោភ​ត្រូវ​នគរបាល​ចាប់ខ្លួន រួច​ត្រូវ​ដោះលែង​វិញ​។ តំណាងរាស្ត្រ​ម្នាក់ទៀត​បាន​លា​ចុះ​ពី​តំណែង​ក្នុង​ខែមេសា ក្រោយពី​បាន​មើល​រឿងកុន​កូនជ្រូក អាសអាភាស​លើ​ទូរស័ព្ទដៃ នៅក្នុង​មន្ទីរ​រដ្ឋសភាជាតិ​ជាដើម​។​​ក្រៅពីនេះ​អង់គ្លេស​ក៏​បាននិងកំពុង​ប្រឈម​ការ​ផ្តាច់ខ្លួន​ប្រកាស​ឯករាជ្យ​របស់​ស្កុ​តលែ​ន​ផងដែរ​។​

​បញ្ហា​នេះ​លោក បូរី​ស ច​ន​សុន បាន​និយាយ​នៅក្នុង​លិខិត​មួយច្បាប់​ឆ្លើយតប​ទៅកាន់ ប្រមុខ​រដ្ឋាភិបាល​រប​ស់​ស្កុ​តលែ​ន គឺ​លោកស្រី នី​កូ​ឡា ស្ទើ​ចិន (Nicola Sturgeon កាលពី​ថ្ងៃទី​៦​ក្កដា​ថា ឥឡូវ​មិនមែនជា​ពេល​ត្រូវ ងាក​ទៅ​ផ្តោតលើ​សំណួរ​នៃ ការរៀបចំ​ការបោះឆ្នោត​ប្រជាមតិ ស្តីពី​ឯករាជ្យ​របស់​ស្កុ​តលែ​ន​នោះឡើយ​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ពី ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែកក្កដា ឆ្នាំ​២០២២​។​

​កាលពី​សប្តាហ៍​មុន លោកស្រី Sturgeon បានប្រកាស​ពី​ផែនការ ដើម្បី​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ស្តីពី​ឯករាជ្យ​ជា​លើក​ទី​២ នៅ​ខែតុលា ឆ្នាំ​២០២៣ ហើយ​បាន​ប្តេជ្ញា​ថា លោកស្រី​នឹង​ប្រើ​វិធានការ​តាមផ្លូវ​ច្បាប់ ប្រសិនបើ​រដ្ឋាភិបាល​អ​ង់​គ្លេ​ស​រារាំង​។ ក្នុង​លិខិត​ឆ្លើយតប​ទៅកាន់​លោកស្រី Sturgeon លោក ច​ន​សុន បានលើកឡើង​ដូច្នេះ​ថា «​ស្រប​ពេលដែល​ប្រទេស​យើង​កំពុង​ប្រឈម​នឹង បញ្ហា​មិន​ធ្លាប់មាន​ជាច្រើន​ទាំង​ក្នុង និង​នៅក្រៅ​ប្រទេស ខ្ញុំ​មិនអាច​យល់ស្រប​ថា ឥឡូវ​ជា​ពេលដែល​គួរ​ត្រឡប់​ទៅរក​សំណួរ ដែល​ត្រូវបាន​ឆ្លើយ​យ៉ាងច្បាស់​រួចមកហើយ ដោយ​ប្រជាជន​ស្កុ​តលែ​ន កាលពី​ឆ្នាំ​២០១៤ នោះឡើយ​»​។​

ឆ្លើយតប វិញ​នោះ លោកស្រី Sturgeon បាន​បង្ហោះ​សារ​ដូច្នេះ​វិញ​ថា «​ខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ថា ស្កុ​តលែ​ន​នឹង​មានឱកាស ដើម្បី​ជ្រើសរើស​ឯករាជ្យ​របស់ខ្លួន ជាថ្មី​ម្តងទៀត​។ ខ្ញុំ​សង្ឃឹមថា ការបោះឆ្នោត​ប្រជាមតិ​មួយ អាច​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៣ ប៉ុន្តែ​បើ​មិនអាច​តាម​វិធី​នេះ​ទេ គឺ​តាមរយៈ​ការបោះឆ្នោត​សកល​។ ប្រជាធិបតេយ្យ​របស់​ស្កុ​តលែ​ន នឹងមិន​ក្លាយជា អ្នកទោស​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ ឬក៏​នាយករដ្ឋមន្ត្រី​អង់គ្លេស​រូប​ណា​ផ្សេងទៀត ជាដាច់ខាត​»​។​​គួរ​បញ្ជាក់ថា ក្នុងការ​បោះឆ្នោត​ប្រជាមតិ កាលពី​ឆ្នាំ​២០១៤ ប្រជាជន​ស្កុ​តលែ​ន​បាន​បោះឆ្នោត​ក្នុង​សំឡេងគាំទ្រ ៥៥​ភាគរយ ទល់នឹង​សំឡេង​ប្រឆាំង​៤៤​ភាគរយ ដើម្បី​បន្ត​ស្ថិតនៅក្នុង​ចក្រភព​អង់គ្លេស​.​។​a boris netherland