» ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3343 នាក់

ម្សិលមិញ 5544 នាក់

សរុប 13944440 នាក់

ប្រធាន​នា​ធិបតី​អាមេរិក​និង​ចិន​យល់ព្រម​គ្នា​ទប់ស្កាត់​អាវុធ​បរិ​មា​ណូ​និង​បន្ត​ការពិភាក្សា​

​ឥណ្ឌូណេស៊ី​៖​ទីបំផុត​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន និង​ប្រធានាធិបតី​ចិន លោក ស៉ី ជិន​ពីង បាន​ចាប់ដៃ​ដោយ​ទឹកមុខ​ញញឹម​រាក់ទាក​គ្នា ដើម្បី​បើក​កិច្ចប្រជុំ​ទ្វេភាគី នា​ថ្ងៃ​ចន្ទ​ទី​១៤​វិច្ឆិកា​នៅឯ​កោះ​បាលី​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៉ី ខណៈ​វា​គឺជា​ជំនួប​ទល់មុខ​គ្នា​ផ្ទាល់​លើកដំបូង​បំផុត សម្រាប់​មេដឹកនាំ​ទាំងពីរ គិត​ចាប់តាំងពី​លោក បៃ​ដិ​ន បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក កាលពី​ខែមករា ឆ្នាំ​២០២១​មក​។a china byden

បន្ទាប់ពី​កិច្ច​ជំនួប លោក Wang Yi សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន បាន​ថ្លែង​អំពី​កិច្ច​ជំនួប​នេះ​ទៅកាន់​ប្រព័ន្ធ​សារព័ត៌មាន ព្រមទាំង​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​។​លោក Wang Yi បាន​ថ្លែងថា កិច្ច​ជំនួប​ប្រមុខរដ្ឋ​លើក​នេះ មិន​ត្រឹមតែ​ប្រកបដោយ​អត្ថន័យ​ណែនាំ​ជាក់ស្តែង​នោះទេ​ថែមទាំង​ក៏​នឹងមាន​ឥទ្ធិ​ផល​យ៉ាងសំខាន់ និង​វែងឆ្ងាយ​ចំពោះ​ទំនាក់ទំនង​ចិន​និង​អាមេរិក ក្នុងដំណាក់កាល​ក្រោយ​រហូតដល់ រយៈពេល​កាន់តែ​យូរ​ផងដែរ​។​ទីមួយ​គឺ​បានកំណត់​នូវ​ទិសដៅ​មួយ​ពោលគឺ​ត្រូវ​បង្ការ​កុំឱ្យ​ទំនាក់ទំនង​ចិន​និង​អាមេរិក​ដើរ ខុស​គន្លង​និង​បាត់បង់​ការគ្រប់គ្រង រកឱ្យឃើញ​វិធីសាស្ត្រ​រួមរស់​នៅ​ដ៏​ត្រឹមត្រូវ រវាង​ប្រទេស​ធំ​ទាំងពីរ​។ ទី​ពីរ​គឺ​បានកំណត់​ក្របខណ្ឌ​មួយ ពោលគឺ​ត្រូវ​រួមគ្នា​ពិគ្រោះ​ពិភាក្សា ដើម្បី​កំណត់​គោលការណ៍​ណែនាំ ទំនាក់ទំនង​ចិន​និង​អាមេរិក ឬមួយ​ក៏​អាច​និយាយថា ក្របខណ្ឌ​យុទ្ធសាស្ត្រ​។

ទី​បី​ចាប់ដំណើរការ​នូវ​ដំណើរ​មួយ គឺ​ត្រូវអនុវត្ត​ជាក់ស្តែង​នូវ​គំនិត​ឯកភាព​រួម របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ គ្រប់គ្រង​និង​លំនឹង​ឱ្យបាន​ល្អ នូវ​ទំនាក់​ទំ​ង​ង​ចិន​និង​អាមេរិក​។​បើតាម​ស៊ី​អិន​អិន កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​ទាំង​២​កាលពី​ថ្ងៃ​ច័ន្ទ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បានផ្តល់​លទ្ធផល​សំខាន់ៗ​ចំនួន​ពីរ គឺ​គោលជំហរ​រួម​ដែល​រុស្ស៊ី​មិនត្រូវ​ប្រើ​អាវុធ​នុយក្លេអ៊ែរ នៅ​អ៊ុយ​ក្រែ​ន និង​ការរំពឹងទុក​នៃ​កិច្ចចរចា​ស្តីពី​អាកាសធាតុ រវាង​អ្នកចរចា​អាមេរិក និង​ចិន ដែលជា​ការជំរុញ​មួយ​សម្រាប់​សន្និសីទ​ស្តីពី​អាកាសធាតុ​ពិភពលោក COP 27 នៅ​ប្រទេស​អេ​ហ្ស៊ី​ប​។​

លោក Biden ត្រូវបាន​គេ​រាយការណ៍​ថា លោក​បានបញ្ជាក់​ប្រាប់​លោក ស៊ី​ជីន​ពីង​នូវ​កាតព្វកិច្ច​ត្រូវ​ជួយ​ពន្យល់​ទប់ស្កាត់​សកម្មភាព​នុយ​ក្លេ​អ៊ែ័​រ​និង​មី​ស៊ី​ល​កូ​រេ​ខាងជើង ដែល​បានធ្វើឱ្យ​តំបន់​ប៉ាស៊ីហ្វិក​ស្ថិតក្នុង​ហានិភ័យ​។ លោក ចូ បៃ​ដិ​ន បាន​ថ្លែងថា​ដោយសារ​យើង​ជា​អ្នកដឹកនាំ​នៃ​ប្រទេស​ទាំង​២ «​យើង​មានការ​រំលែក​ការទទួលខុសត្រូវ​ដែល​ក្នុង​ទស្សនៈ​របស់ខ្ញុំ គឺ​ចង់​បង្ហាញថា​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​ត្រូវធ្វើ​ការសម្រុះសម្រួល​នូវ​ការខ្វែងគំនិត​គ្នា រារាំង​ការប្រកួតប្រជែង​មិន​ឱ្យមាន​ធ្លាក់ចូល​ក្បែរ​ទំនាស់​ណាមួយ​ឡើយ និង​ការរក​មធ្យោបាយ​ដើម្បី​យើង​អាចធ្វើ​កិច្ចការ​ជាមួយគ្នា​លើ​បញ្ហា​បន្ទាន់​របស់​សកល លោក​ដែល​ត្រូវការ​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក​របស់​យើង​»​។​

​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ពី​ភាគី​ទាំងសងខាង បានបង្ហាញ​នូវ​មូលដ្ឋាន​សំខាន់​ដែល ម្នាក់ៗ​ទទួលស្គាល់​នូវ​ធម្មជាតិ​ការ​ប្រជែង​ប្រណាំង​គ្នា ប៉ុន្តែ​ភាគី​ទាំង​២​ក៏​ចង់បង្ហាញ​នូវ​ការធានា ការ​ប្រជែង​គ្នា​នេះ នឹងមិន​នាំ​ជាការ​កើន​កម្តៅ​ជាការ​ផ្ទុះឡើង​នូវ​សង្គ្រាម​នោះឡើយ​ហើយ​យ៉ាង ហោច​ក៏​ក្នុង​វេលា​នេះ​នឹងមិន​កើតឡើង​ដែរ​។ លោក ស៊ី ជីន​ពីង បាន​ថ្លែងថា​ពិភពលោក​បានធ្វើ​ដំណើរ​មកដល់​ផ្លូវបំបែក​ដែល​គេ​មិនទាន់​ដឹង ថា​តើ​ផ្លូវ​ណា​ដែល​នឹងត្រូវ​ធ្វើដំណើរ​ចេញពី​ច្រក​នេះឡើយ​។ លោក ស៊ី ជីន​ពីង បាន​ថ្លែងថា​សំណួរ​ចង់ដឹង​នេះ មិនមែនជា​សំណួរ​ដែល​ស្ថិតក្នុង​អារម្មណ៍​តែមួយ​របស់លោក​នោះទេ ប៉ុន្តែ​បណ្តា​ប្រទេស​ដទៃទៀត​ក៏​សុទ្ធតែ​ចង់ដឹង​នូវ​ចម្លើយ​នេះ​ដូចគ្នា​។ លោក ស៊ី ជីន​ពីង បាន​ថ្លែងថា​ដូច្នេះ​គេ​ត្រូវតែ​ធ្វើការ​នេះ​ជាមួយនឹង​ប្រទេស​ទាំងអស់ ដើម្បី​ផ្តល់​មក​នូវ​ក្តីសង្ឃឹម​ចំពោះ​សន្តិភាព​ពិភពលោក និង​ផ្តល់នូវ​ការទុកចិត្ត​ដ៏​ធំធេង​ចំពោះ​ស្ថិរភាព​ពិភពលោក​និង​សន្ទុះ​ទៅមុខ​ខ្លាំង​ចំពោះ​ការអភិវឌ្ឍន៍​រួម​»​។​

​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​កំពុង​នាំគ្នា​ធ្វើដំណើរ​ទៅមុខ ដោយ​ការបើកទ្វារ​នៃ​ការចរចា ក្នុង​លក្ខណៈ​ប្រក្រតី​សា​ឡើងវិញ ដែល​ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken នឹង​រំពឹង​ការធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​នៅ​ឆ្នាំក្រោយ​។ ដំណើរការ​ផ្លាស់ប្តូ​រដែ​ល​ទើប​ចង់ឱ្យមាន​សា​ឡើងវិញ​នេះ ត្រូវបាន​ផ្អាក​ចាប់តាំងពី​ប្រធានសភា​អាមេរិក​លោកស្រី Nancy Pelosi បានធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ក្នុង​ខែសីហា ហើយ​បាន​បង្កឱ្យមាន​ការតវ៉ា​ដ៏​ខ្លាំងក្លា​របស់​ចិន ដែល​បង្ខំ​ដាក់ចេញ​នូវ​ប្រតិបត្តិការ​យោធា​ដ៏​ធំ​ដើម្បី បង្ហាញ​ការប្តេជ្ញាចិត្ត​រារាំង​ដាច់ខាត​នូវ​អំពើ​អបគមន៍​កោះ​តៃវ៉ាន់​ចេញពី​រង្វង់​ការគ្រប់គ្រង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ជំនួប​រវាង​លោក ស៊ី ជីន​ពីង ជាមួយនឹង​លោក ចូ បៃ​ដិ​ន មាន​រយៈពេល​វែង​ដល់​ជាង​បី​ម៉ោង​។ ក្នុង​កិច្ចពិភាក្សា​ក្នុងពេលនោះ​ផងដែរ បញ្ហា​កោះ​តៃ វ៉ាន់​ក៏ត្រូវ​បានលើកឡើង​។ លោក ចូ បៃ​ដិ​ន បានលើកឡើង​ជុំវិញ​សកម្មភាព​របស់​ចិន ជុំវិញ​ដែន​កោះ​តៃវ៉ាន់​។ កិច្ចពិភាក្សា​នោះ បាន​ឈាន​បន្ត​ចូលដល់​រឿង​សង្គ្រាម​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។ លោក ស៊ី ជីន​ពីង បាន​យល់ព្រម​ជាមួយនឹង លោក ចូ បៃ​ដិ​ន ដោយ​មេដឹកនាំ​ពិភពលោក​ទាំង​២ បាន​យល់ព្រម​គ្នា​ថា​មិនគួរ​ឱ្យ​កើត​មាននូវ​សង្គ្រាម​នុយ​ក្លេ​អ៊ែ័​រ​ឡើយ និង​មេដឹកនាំ​ទាំង​២​បាន​បញ្ជូន​នូវ​សញ្ញា​ដូចគ្នានេះ​ប្រាប់​ទៅ​មេដឹកនាំ​រុស្ស៊ី​។ ពាក់ព័ន្ធ​នឹង​បញ្ហា​កូ​រេ​ខាងជើង​ថែមទៀត កិច្ចពិភាក្សា​រវាង​មេដឹកនាំ​ទាំង​២ បាន​ផ្តោតលើ​ការបាញ់​មី​ស៊ី​ល​និង​ការត្រៀម​បាញ់​សាកល្បង​អាវុធ នុយ​ក្លេ​អ៊ែ័​រដែ​ល​គេ​ជឿថា​ក្រុង​ព្យុងយ៉ាង ត្រៀម​នឹងធ្វើ​នា​អនាគត​ខាងមុខនេះ​។​

​លោក​ស៊ី​ជីន​ពីង បានបញ្ជាក់​យ៉ាងច្បាស់​ប្រាប់​ទៅ​លោក​ចូ​បៃ​ដិ​ន ថា​បញ្ហា​តៃវ៉ាន់​គឺជា ខ្សែបន្ទាត់​ក្រហម​ដែល​មិនអាច​ត្រូវបាន​គេ​រំលោភបំពាន​បានឡើយ​។ លោក ស៊ី ជីន​ពីង ត្រូវបាន​គេ​ដកស្រង់​សម្តី​ដែល​បាន​គូសបញ្ជាក់​ជុំវិញ​រឿង​កោះ​តៃវ៉ាន់​នេះ​ថា «​យើង​សង្ឃឹម​និង​យើង តែងតែ​ប្រឹងប្រែង​តស៊ូ​ដើម្បី​រក្សា​សន្តិភាព​, ស្ថិរភាព​ក្នុង​ដែន​ជ្រោយ​តៃវ៉ាន់ ប៉ុន្តែ​រឿង​ឯករាជ្យ​តៃ វ៉ាន់​វិញ គឺ​ខុសគ្នា​ពី​រឿង​សន្តិភាព​និង​ស្ថិរភាព​ក្នុង​ជ្រោយ​តៃវ៉ាន់​នោះ គឺ​វា​ប្រៀបបាន​ដូចជា​ទឹក និង​ភ្លើង​»​។​

​សារព័ត៌មាន​ចិន ដូចជា​សារព័ត៌មាន China Daily បាន​សរសេរ​ក្នុង​ចំណងជើង​ធំៗ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១៥ វិច្ឆិកា​នេះ ដោយ​ដកស្រង់​សម្តី​របស់លោក ស៊ី ជីន​ពីង ដែល​និយាយថា «​មេដឹកនាំ ចិន​និង​សហរដ្ឋអាមេរិក ចាំបាច់​ត្រូវតែកំណត់​នូវ​គោលដៅ ត្រឹមត្រូវ​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​»​។ សេចក្តីរាយការណ៍​បាន​បន្តថា​ក្នុង​ការធ្វើ​សន្និសីទកាសែត លោក​ចូ​បៃ​ដិ​ន​ហាក់ដូចជា បង្ហាញ​ការយល់ព្រម​ជាមួយនឹង​លោក​ស៊ី​ជីន​ពីង ដោយ​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់ថា There need not be a new cold war with China មានន័យថា​មិនចាំបាច់​ត្រូវមាន​សង្គ្រាម​ត្រ ជាក់​ថ្មី​ណាមួយ​ជាមួយនឹង​ប្រទេស​ចិន​ឡើយ​៖ លោក ចូ បៃ​ដិ​ន បានបញ្ជាក់​ក្នុង​ឃ្លា​ចុងក្រោយ​ថា លោក​មិនបាន​គិតថា​សាធារណរដ្ឋ​ប្រជាមានិត​ចិន មានបំណង​ភ្លាមៗ​ក្នុងពេល​ខាងមុខនេះ​ក្នុងការ​ឈ្លានពាន​កោះ​តៃវ៉ាន់​ឡើយ​។​

កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​ទាំង​២​នេះ បើទោះបី​ជាមាន​ចំណុច​ខ្លះ​នៅ​ប្រទាំង​ប្រទើស​គ្នា​ជា ពិសេស​បញ្ហា​កោះ​តៃវ៉ាន់​នោះ​មែន ប៉ុន្តែ​លទ្ធផល​របស់​វា​យ៉ាងហោចណាស់ គង់​នឹង​ធ្វើឱ្យ​ស្ថានភាព​តានតឹង​ក្នុង​ពិភពលោក នឹង​អាច​ធូរស្រាល​បន្តិច​ផងដែរ​។​​សេចក្តីរាយការណ៍​បង្ហា​ញ​ថា ពេលនេះ​ក្នុង​ក្របខណ្ឌ​ថ្មី មួយ​ដែល​បាន​កំពុង​កើតឡើង​ក្រោយ​លទ្ធផល​នៃ​ជំនួប​នេះ គឺ​នឹងមាន​កិច្ចពិភាក្សា​រវាង​រដ្ឋមន្ត្រី​ក្នុង​ខុទ្ទកាល័យ​របស់លោក​ចូ​បៃ​ដិ​ន ជាមួយនឹង​បណ្តា​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​ក្នុង​រដ្ឋបាល​របស់លោក​ស៊ី ជីន​ពីង​ដើម្បី​ការពិភាក្សាគ្នា សម្រួល​លើ​បញ្ហា​ដែល​ធ្លាប់តែ​មានការ​ខ្វែងគំនិត​គ្នា​កន្លងមក​។ ហើយ​ជាការ​ចាប់ផ្តើម​នោះ លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Anthony Blinken ត្រូវគេ​រាយការណ៍​ថា លោក​គ្រោង​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ដើម្បី​ការបន្ត​ពិភាក្សា​ដើម្បី​ការរក្សា​ស្ថានភាព​កុំឱ្យ​ធ្លាក់​ក្នុង សភាព​តានតឹង​ដូច​មុន​នោះ​ទៀតឡើយ​។​


​ជំនួប​ទល់មុខ​ខាងលើ​កើតមានឡើង ស្របពេល​កំពូល​មហាអំណាច​ទាំងពីរ ព្យាយាម​ទប់ស្កាត់​កុំឱ្យ​ទំនាក់​ទំនាក់ បន្ត​ធ្លាក់ចុះ​ដុនដាប កាន់តែ​អាក្រក់​ថែមទៀត ព្រមទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ការផ្ទុះ​សង្គ្រាម ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់ ដែល​កំពុង​ជា​បញ្ហា​ប្រឈម​ដ៏​ក្តៅគគុក​បំផុត រវាង​សហរដ្ឋអាមេរិក​ហើយ​និង​ចិន​។ ក្រៅពីនេះ ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ ក៏​តានតឹង​ខ្លាំង​ផងដែរ ចំពោះមុខ​ការបាញ់​តេស្ត​មី​ស៉ី​ល​ច្រើន​មិន​ធ្លាប់មាន ក្នុងឆ្នាំនេះ​ដោយ​កូរ៉េខាងជើង រួមជាមួយ​ក្តីបារម្ភ​អំពី ការសាកល្បង​បំផ្ទុះ​នុយក្លេអ៊ែរ​សាជាថ្មី​។​​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក ជេ​ក ស៊ូ​លី​វ៉ាន់ (Jake Sullivan) បាន​និយាយថា ជំនួប​រវាង​លោក បៃ​ដិ​ន និង​លោក ស៉ី អាចមាន​រយៈពេល​ប្រហែល​ប៉ុន្មាន​ម៉ោង ហើយ​កំលុង​ពេលនោះ លោក​ប្រធានាធិបតី​អាមេរិក នឹង​បញ្ជាក់ប្រាប់​ភាគី​ចិន​យ៉ាងច្បាស់​ថា ទីក្រុង​វ៉ា​ស៉ី​ន​តោន​ត្រៀមខ្លួន​ជាស្រេច សម្រាប់​ការប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ ជាមួយ​ទីក្រុង​ប៉េកាំង ប៉ុន្តែ​មិន​ចង់ឱ្យ​ផ្ទុះ​ជា​ជម្លោះ​ឡើយ​។​​គួរ​បញ្ជាក់ថា លោក​ប្រធានាធិបតី​អាមេរិក និង​លោក​ប្រធានាធិបតី​ចិន បាន​ទៅដល់​កោះ​បាលី ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល G20 ដែល​នឹង​បើក​ធ្វើ​នៅ​ថ្ងៃទី​១៥-១៦ ខែវិច្ឆិកា ក្រោម​ការរៀបចំ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៉ី ដែល​ត្រូវជា​ប្រធាន​ប្តូរ​វេន G20 ឆ្នាំនេះ​។​ទីភ្នាក់ងារ​ព័ត៌មាន AFPa china byden1