» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9140 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699311 នាក់

លោក ហ្សេ​លេន​ស្គី អរគុណ​អឺរ៉ុប​ដែល​គាំទ្រ ខណៈ​លោក​ខំ​បញ្ចុះបញ្ចូល​ឲ​ណ្ឌា​និង​អារ៉ាប៊ីសាអ៊ូឌីត​មុន កិច្ចចរចា ត្រាំ​-​ពូ​ទីន​


​អ៊ុយ​ក្រែ​ន​៖​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ទូរស័ព្ទ​ទៅកាន់​មេដឹកនាំ​នៃ​ប្រទេស​ឥណ្ឌា និង​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​សីហា ក្នុង​គោលបំណង​កៀងគរ​ការគាំទ្រ​សម្រាប់​ទីក្រុង​កៀវ ឱ្យបាន​លើសពី​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់លោក មុន​កិច្ចប្រជុំ​ដែល​គ្រោងទុក​នៅ​សប្តាហ៍​នេះ រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។a india uy

យោងតាម​ការផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​បា​ម​ឲ្យ​ដឹងថា​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​នេះ​កើតឡើង បន្ទាប់ពី​លោក ហ្សេ​លេន​ស្គី ទទួលបាន​ការគាំទ្រ​ពី​អឺរ៉ុប និង​សម្ព័ន្ធមិត្ត NATO កាលពី​ថ្ងៃអាទិត្យ ចំពេល​មាន​ក្តីបារម្ភ​ថា មេដឹកនាំ​អាមេរិក និង​រុស្ស៊ី​អាច​នឹង​ព្យាយាម​ដាក់​លក្ខខណ្ឌ​ដើម្បី​បញ្ចប់សង្គ្រាម​ដែល​អូសបន្លាយ​អស់​រយៈពេល ៣​ឆ្នាំកន្លះ​។ លោក ហ្សេ​លេន​ស្គី បាន​បញ្ជាក់ថា លោក​បាន​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន​ដ្រា ម៉ូ​ឌី និង​ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed bin Salman អំពី​ការពង្រឹង​ជំហរ​របស់​អ៊ុយ​ក្រែ​ន​នៅក្នុង​ដំណើរការ​សន្តិភាព​ណាមួយ​។​

​លោក ហ្សេ​លេន​ស្គី បានលើកឡើង​ពី​បញ្ហា​ទណ្ឌកម្ម​លើ​ប្រេង​រុស្ស៊ី ដោយបាន​កត់សម្គាល់ថា «​វា​ចាំបាច់​ណាស់​ក្នុងការ​កម្រិត​ការនាំចេញ​ថាមពល​របស់​រុស្ស៊ី ជាពិសេស​ប្រេង ដើម្បី​កាត់បន្ថយ​សក្ដានុពល និង​សមត្ថភាព​របស់ខ្លួន​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ការបន្ត​សង្គ្រាម​នេះ​»​។ ស្របពេល​ជាមួយគ្នានេះ ភាគី​រុស្ស៊ី​ក៏បាន​បង្កើន​សកម្មភាព​ការទូត​របស់ខ្លួន​ផងដែរ ដោយ​លោក ពូ​ទីន បាន​ទូរស័ព្ទ​ទៅកាន់​មេដឹកនាំ​ចិន ឥណ្ឌា និង​ប្រេ​ស៊ី​ល ដើម្បី​ជម្រាបជូន​ពួកគេ​អំពី​ទំនាក់ទំនង​របស់លោក​ជាមួយ​សហរដ្ឋអាមេរិក​។​​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ លោក ហ្សេ​លេន​ស្គី បាន​ព្រមាន​ថា ការធ្វើសម្បទាន​ណាមួយ​ចំពោះ​រុស្ស៊ី នឹង​មិនអាច​បញ្ចុះបញ្ចូល​ឱ្យ​ទីក្រុង​មូ​ស្គូ​បញ្ឈប់​ការប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​ឡើយ ហើយ​វា​ចាំបាច់​ត្រូវតែ​បង្កើន​សម្ពាធ​បន្ថែមទៀត​លើ​វិមាន​ក្រឹម​ឡាំង​។​

​នៅ​ថ្ងៃអាទិត្យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ថ្លែងអំណរគុណ​ដល់​មេដឹកនាំ​អឺរ៉ុប ដែល​បាន​គាំទ្រ​ការទាមទារ​របស់លោក​ឱ្យមាន​កៅអី​មួយ​នៅក្នុង​កិច្ចចរចា​សន្តិភាព ខណៈដែល​សហរដ្ឋអាមេរិក និង​រុ​ស្ស៉ី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល ដែល​ទីក្រុង​កៀវ​បារម្ភ​ថា អាច​នឹង​សម្រេច​ជោគវាសនា​របស់ខ្លួន ដោយ​គ្មាន​ការចូលរួម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។​​កិច្ចប្រជុំ​កំពូល​នេះ ត្រូវបាន​ប្រកាសឡើង​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​គ្រោង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​១៥ ខែសីហា ខាងមុខនេះ នៅ​រដ្ឋ​អា​ឡា​ស្កា​។ ទោះបីជា​មន្ត្រី​សេត​វិមាន​លើកឡើងថា លោក ត្រាំ បើកចំហ​ចំពោះ​ការចូលរួម​របស់លោក ហ្សេ​លេន​ស្គី ក៏ដោយ ក៏​ការរៀបចំ​នៅពេលនេះ​គឺ​សម្រាប់តែ​កិច្ចប្រជុំ​ទ្វេភាគី​ប៉ុណ្ណោះ​។ ស្របពេល​ជាមួយគ្នានេះ វិមាន​ក្រឹម​ឡាំង​បាន​ច្រានចោល​លទ្ធភាព​នៃ​ការជួប​ជាមួយ​លោក ហ្សេ​លេន​ស្គី ដោយ​អះអាងថា​លក្ខខណ្ឌ​មិនទាន់​អំណោយផល​។​

​ដើម្បី​ឆ្លើយតប​នឹង​ក្តីបារម្ភ​នេះ មេដឹកនាំ​នៃ​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​សហភាព​អឺរ៉ុប បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា ដោយ​សង្កត់ធ្ងន់ថា «​មាគ៌ា​ឆ្ពោះទៅរក​សន្តិភាព មិនអាច​សម្រេចបាន​ដោយ​គ្មាន​អ៊ុយ​ក្រែ​ន​ទេ​»​។ លោក ហ្សេ​លេន​ស្គី បាន​ស្វាគមន៍​ការគាំទ្រ​នេះ ដោយបាន​ថ្លែងថា «​ការបញ្ចប់​សង្គ្រាម​ត្រូវតែមាន​ភាពយុត្តិធម៌ ហើយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​រា​ល់​គ្នា​ដែល​ឈរ​ជាមួយ​អ៊ុយ​ក្រែ​ន​... ដើម្បី​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន ដែល​កំពុង​ការពារ​ផលប្រយោជន៍​សន្តិសុខ​ដ៏​សំខាន់​នៃ​ប្រជាជាតិ​អឺរ៉ុប​របស់​យើង​។​»

​គួរ​បញ្ជាក់ថា ក្តីបារម្ភ​របស់​អ៊ុយ​ក្រែ​ន កាន់តែខ្លាំង​ឡើង​បន្ទាប់ពី​លោក ត្រាំ បានលើកឡើង​ពី​កិច្ចព្រមព្រៀង​ដែល​អាចពាក់ព័ន្ធ​នឹង «​ការដោះដូរ​ទឹកដី​មួយចំនួន​»​។ ភាគី​រុ​ស្ស៉ី​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ដោយ​អតីត​ប្រធានាធិបតី​រុ​ស្ស៉ី លោក Dmitry Medvedev បាន​ហៅ​មេដឹកនាំ​អឺរ៉ុប​ថា​ជា «​ពួក​អឺរ៉ុប​ភ្លើ​» ដែល​ព្យាយាម​រារាំង​កិច្ចប្រឹងប្រែង​របស់​អាមេរិក​។ អ្នកវិភាគ​រុ​ស្ស៉ី​មួយចំនួន​បានលើកឡើង​ថា ប្រសិនបើ​លោក ត្រាំ និង​លោក ពូ​ទីន ឈានដល់​កិច្ចព្រមព្រៀង​ដោយផ្ទាល់ អឺរ៉ុប និង​អ៊ុយ​ក្រែ​ន​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ទទួលយក​ឡើយ​៕a arab uy a uy farnce GB 
​