» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6975 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666885 នាក់

អតីត​មេដឹកនាំ​ចុងក្រោយ​របប​សហភាពសូវៀត​ចូល​មរណៈភាព​ក្នុង​ជន្មាយុ​៩១​ឆ្នាំ​

​រុស្ស៊ី​៖​លោក មី​ខា​អ៊ី​ល ហ្គ័​របា​ឆូវ (Mikhail Gorbachev) ដែល​គេ​ស្គាល់​ថា​ជា​មេដឹកនាំ​ចុងក្រោយបង្អស់​របស់​សហ​ភាព​សូ​វៀត និង​ធ្លាប់​ទទួលបាន​ពានរង្វាន់​ណូបែល​ក្នុង​ឆ្នាំ​១៩៩០ បានទទួល​មរណភាព កាលពី​ថ្ងៃ​អង្គា​រ៍​ទី​៣០​សីហា ក្នុង​ជន្មាយុ​៩១​ឆ្នាំ​។ ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​៖​មន្ទីរពេទ្យ Central Clinical Hospital ក្នុង​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី បាន​លើកឡើងថា​៖ «​លោក មី​ខា​អ៊ី​ល ហ្គ័​របា​ឆូវ បានទទួល​មរណភាព​នៅ​យប់​នេះ [​ថ្ងៃ​អង្គារ​] បន្ទាប់ពី​រូបលោក​មាន​ជំងឺ​រ៉ាំរ៉ៃ ដែល​អូសបន្លាយ​អស់​រយៈពេល​ជា​យូរ​មកហើយ​»​។​កាលពី​ខែមិថុនា ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​បាន​រាយការណ៍​ថា គាត់​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ ដោយសារ​ជំងឺ​ក្រលៀន ថ្វី​បើជា​មូលហេតុ​នៃ​ការស្លាប់​របស់គាត់ មិនត្រូវ​បានប្រកាស​ក៏ដោយ​។​a gobachev1 

ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀរ ពូ​ទីន​ដែល​លោក​បូរី​ស​យ៉ែ​ស​ស៊ីន​កាល​នៅ​ជា​ប្រធានាធិបតី​ផ្ទេរអំណាច​ឲ្យ​កាន់​រហូតមកដល់​សព្វ​ថ្ងៃ ក៏បាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​មរណភាព​អតីត​មេដឹកនាំ​សហភាពសូវៀត​រូបនេះ​ផងដែរ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov ដែល​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Interfax៖ «​នៅ​ថ្ងៃស្អែក [​ថ្ងៃ​ពុធ​] គាត់ [​លោក​ប្រធានាធិបតី​] នឹង​ផ្ញើ​សារ​រំលែក​ទុក្ខ​តាមរយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម [Telegram] ដល់​ក្រុមគ្រួសារ និង​មិត្តភក្ដិ​ទាំងឡាយ​របស់លោក ហ្គ័​របា​ឆូវ ដែល​បានទទួល​មរណភាព​នេះ​»​។​

​សូមបញ្ជាក់ថា​លោក មី​ខា​អ៊ី​ល ហ្គ័​របា​ឆូវ (Mikhail Gorbachev) បាន​ចូលកាន់​អំណាច​ក្នុង​ឆ្នាំ​១៩៨៥ បានបង្ហាញ​មុខមាត់​សហភាពសូវៀត​ទៅកាន់​ពិភពលោក ហើយ​បាន​ណែ​នាំនូវ​កំណែទម្រង់​មួយចំនួន​ក្នុង​សហភាព​នេះ​។លោក មី​ខា​អ៊ី​ល ហ្គ័​របា​ឆូវ (Mikhail Gorbachev) បាន​ក្លាយជា​អគ្គលេខា​បក្សកុម្មុយនិស្ត​សូ​វៀត និង​ជា​មេដឹកនាំ​ប្រទេស​នៅ​អាយុ​៥៤​ឆ្នាំ​។​​នៅពេលនោះ​គាត់​គឺជា​សមាជិក​ក្មេង​ជាងគេ​នៃ​ក្រុមប្រឹក្សា​កាន់អំណាច ដែល​គេ​ហៅថា​ជា​ការិយាល័យ​នយោបាយ​។ អ្នក​ស្នង​តំណែង​មុន​របស់គាត់​គឺ​លោ​កកូ​ស្តាំ​ង​ទីន​ឆេ​ណិ​ន​កូ​( Konstantin Chernenko )​បានទទួល​មរណភាព​ក្នុង​អាយុ ៧៣ ឆ្នាំ​បន្ទាប់ពី​កាន់តំណែង​បាន​ជាង​មួយឆ្នាំ​។​ ប៉ុន្តែ​​លោក មី​ខា​អ៊ី​ល ហ្គ័​របា​ឆូវ (Mikhail Gorbachev) មិនអាច​ទប់ស្កាត់​ការដួលរលំ​នៃ​សហភាពសូវៀត ពី​ការលេចឡើង​នូវ​ប្រទេស​រុស្ស៊ី​សម័យ​ទំនើប​បានទេ​។​a gobachev2លោក Gorbachev ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក Ronald Reagan ក្នុង​ឆ្នាំ​១៩៨៧ 

​នៅ​ឆាក​អន្តរជាតិ​ក្នុងនាម​ជា​ប្រមុខរដ្ឋ​សហភាពសូវៀត​ត គាត់​បាន​ឈានដល់​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ ជាមួយ​សហរដ្ឋអាមេរិក ហើយ​បាន​បដិសេធ​មិន​ធ្វើ​អន្តរាគមន៍ ពេលដែល​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត បាននាំគ្នា​ក្រោក​ឡើង​ប្រឆាំងនឹង​មេដឹកនាំ​កុ​ម្មុយ​និ​ស្ត​របស់​ពួកគេ​កសាង​ប្រព​ន្ធ័​ប្រជាធិបតេយ្យ​ក្នុងប្រទេស​។​ជាកស្តែង​អាល្លឺម៉ង់​ខាងកើត​និង​ខាងលិច​បាន​បង្រួបបង្រួម​គ្នា​តាមរយៈ​វាយកំទេច​ជញ្ជាំង​ល​ក្រុង​ប៊ែ​កឡាំង​។​សហភាពសូវៀត ត្រូវបាន​បង្កើតឡើង នៅក្នុង​អំឡុង​ឆ្នាំ​១៩២២ ហើយ​បាន​ដួលរលំ​ទៅវិញ នៅក្នុង​ឆ្នាំ​១៩៩១ ក្រោម​ការដឹកនាំ​របស់​លោក ហ្គ័​របា​ឆែវ​។ សហភាពសូវៀត មានឈ្មោះ ជា​ផ្លូវការ «​សាធារណរដ្ឋ​សង្គមនិយម​សហភាពសូវៀត​»​។ ប្រទេស​មហាអំណាច​កំពូល នៅលើ​ពិភពលោក នៃ​ប្លុក​កុម្មុយនីស្ដ​មួយ​នេះ មាន​ផ្ទៃដី ទំហំ ២២ ៤០២ ២០០​គីឡូម៉ែត្រ​ការ៉េ ដោយមាន​រដ្ឋ ជា​ចំណុះ ចំនួន​១៥ រួមមាន ទី​១-​រុស្ស៊ី ទី​២-​អ៊ុយ​ក្រែ​ន ទី​៣-​បេឡា​រុស ទី​៤-​អ៊ុយ​បែ​គី​ស្ថ​ន ទី​៥-​កា​ហ្សា​ស្ថាន ទី​៦-​ហ្ស​ក​ហ្ស៊ី ទី​៧-​អា​ស៊ែ​បៃ​ហ្ស​ង់ ទី​៨-​លី​ទុយ​អា​នី ទី​៩-​មូ​ដាវី ទី​១០-​ឡា​ត​វី ទី​១១-​គី​រី​គី​ស្ថាន ទី​១២-​តាជី​គី​ស្ថាន ទី​១៣-​អា​មេ​នី ទី​១៤-​ទួ​កមី​នី​ស្ថាន និង អេ​ស្ដូ​នី​។ ប៉ុន្ដែ​ក្រោយ​ការដួលរលំ នៃ​សហភាពសូវៀត នា​អំឡុង​ឆ្នាំ​១៩៩១ នោះមក រដ្ឋ​ជា​ចំណុះ​ទាំង​១៥ ក៏បាន​ប្រកាស អំពី​ឯករាជភាព​រៀងៗ​ខ្លួន ហើយ​រដ្ឋ​ធ្លាប់ជា​ចំណុះ​ឲ្យ​សហភាពសូវៀត ចំនួន​៣ ក៏​ចូលទៅ​រួមរស់​ជាមួយ​អង្គការ​ណា​តូ រួមមាន អេ​ស្ដូ​នី ឡា​ត​វី និង លី​ទុយ​អា​នី​។​

​សម្រាប់​លោកខាងលិច លោក​ហ្គោ​បា​ឆេវ​ត្រូវបាន​គេ​មើលឃើញថា ជា​ស្ថាបត្យករ​នៃ​កំណែទម្រង់ ដែល​បាន​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការបញ្ចប់​សង្គ្រាមត្រជាក់​ក្នុង​ឆ្នាំ​១៩៩១ ដែលជា​ពេលវេលា​នៃ​ភាព​តានតឹង​យ៉ាង​ជ្រាលជ្រៅ​រវាង​សហភាពសូវៀត និង​ប្រទេស​លោកខាងលិច រួមទាំង​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ផងដែរ​។ គាត់​បានទទួល​ពានរ​ង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ ១៩៩០ “​សម្រាប់​តួនាទី​ឈានមុខ​គេ​របស់គាត់ ក្នុងការ​ផ្លាស់ប្តូរ​រ៉ាឌីកាល់​នៅក្នុង​ទំនាក់ទំនង​ខាងកើត – ខាងលិច​”​។​ការចូល​មរណៈភាព​នេះ​មេដឹកនាំ​ប្រទេស​លោកខាងលិច​រួមទាំង​អគ្គលេខាធិការ​អង្គកា​សហប្រជាជាតិ​ផង​បានចេញ​សារ​សម្តែង​ការសោកស្តាយ​និង​ចាត់ទុក​លោក​ជា​ស្ថាបនិក​សន្តិភាព​ពិភពលោក​។​​តែ​ក្នុងប្រទេស​ប្រជាជន​មិនបាន​ពេញចិត្ត​ទង្វើ​របស់លោក​ទេ​។​ជាក់ស្តែង​ពេល​លោក Gorbachev បាន​ប៉ុនប៉ង​វិល​ត្រលប់​ទៅ​ជីវិត​នយោបាយ​វិញ​ក្នុង​ឆ្នាំ​១៩៩៦ ប៉ុន្តែ​ទទួលបាន​សំឡេងគាំទ្រ​ត្រឹមតែ ០,៥% ប៉ុណ្ណោះ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​។​a gobachev3 

​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS​បាន​ឲ្យ​ដឹងថា​៖ សព​របស់​អតីត​មេដឹកនាំ​សហភាពសូវៀត​រូបនេះ នឹងត្រូវ​យកទៅ​បញ្ចុះ​នៅ​ទី​បញ្ចុះសព Novodevichy ក្នុង​ទីក្រុង​មូ​ស្គូ ដែល​នឹង​ត្រូវដាក់​ក្បែរ​ប្រពន្ធ​របស់លោក​ដែល​បានទទួល​មរណភាព​កាលពី​ឆ្នាំ​១៩៩៩៕a gobachev ​


​