» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11368 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701539 នាក់

ប្រទេស​អឺរ៉ុប​ចំនួន​៤ និង​ថៃ​ប្រកាស​ផ្អាក​ប្រើ​វ៉ាក់សាំង Astra Zeneca​បណ្តោះអាសន្ន​តែ​អូស្ត្រាលី​នៅតែ​បន្ត​ប្រើ​


​អឺរ៉ុប​៖ ប្រទេស​អឺរ៉ុប​មួយចំនួនទៀត​ដូចជា​៖ ដា​ណឺ​ម៉ាក​, ន័​រ​វែ​ស អ៉ី​តា​លី និង អ៉ី​ស្លង់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​មីនា​នេះ បានប្រកាស ពី​ការផ្អាក​ការប្រើប្រាស់ វ៉ាក់សាំង Astra Zeneca ក្នុងការ​ប្រយុទ្ធប្រឆាំង COVID-19​ដោយ​សង្ស័យ​ពី​ប្រសិទ្ធី​ភាព​។​ផ្ទុយ​ទៅ​វី​ញ ប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែមីនា ឆ្នាំ​២០២១ បានប្រកាសថា ខ្លួន​នៅតែ​បន្ត​ប្រើប្រាស់​វ៉ាក់សាំង​អង់គ្លេស Astra Zeneca ដើម្បី​ចាក់​ជូន​ប្រជាជន​ដដែល​។​a co korea 

​បណ្ដា​ប្រទេស​អឺរ៉ុប​ដែល បានប្រកាស​ផ្អាក​ការចាក់​ដោយ​សំអាងថា ពលរដ្ឋ​មួយចំនួន​ក្នុងប្រទេស​ទាំង ៤​នេះ​ត្រូវ បាន​រាយការណ៍​ពី​បញ្ហា​សុខភាព ក្នុងនោះ​គឺ​បញ្ហា​មាន​កំណក​ឈាម (blood clots) ក្រោយពី​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​នេះ​រួច​។​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប បាន​ឲ្យ​ដឹងថា គិត​រហូតដល់​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១​នេះ គេ​រកឃើញថា​នៅក្នុង​ចំណោម​អ្នក​ដែល​បានទទួល​វ៉ាក់សាំង Astra Zeneca ជាង​៣​លាន​នាក់ នៅក្នុង​ទឹកដី​អឺរ៉ុប មានតែ​មនុស្ស​២២​នាក់​ប៉ុណ្ណោះ​ដែលមាន​បញ្ហា​ដំ​កំណក​ឈាម​ក្នុង​សរសៃឈាម​។ ខណៈដែល​ក្រុមហ៊ុន Astra Zeneca និង អាជ្ញាធរ​ឱសថ​អឺរ៉ុប បានចេញ​មុខ​ធានា​អះអាង​ពី​គុណភាព និង​សុវត្ថិភាព​របស់​វ៉ាក់សាំង Astra Zeneca​នេះ​។​

សារព័ត៌មាន CNA ចេញផ្សាយ​នៅ​ថ្ងៃទី​១២​មីនា​ថា​ប្រទេស​អូស្ត្រាលី​វិញ និយ័ត​ករ​ឱសថ​រប​ស់​ខ្លួន​បានធ្វើការ​ត្រួតពិនិត្យ​ចំនួន​ករណីនេះ «​យ៉ាង​ដិតដល់​បំផុត​» រួចទៅហើយ ដោយ​ខ្លួន​មិនបាន​រកឃើញ ភាពមិនប្រក្រតី​ណាមួយ កើតមានឡើង​ចំពោះ​ប្រជាជន ក្រោយ​ការចាក់​វ៉ាក់សាំង Astra Zeneca រួច​នោះឡើយ​។ ហេតុដូច្នេះ​អូស្ត្រាលី​បានសម្រេច​ចិត្ត បន្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង ដោយ​ប្រើប្រាស់​វ៉ាក់សាំង Astra Zeneca របស់​អង់គ្លេស​នេះ​ដដែល​។​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ស្តុ​ត ម៉ូ​រី​សុន (Scott Morrison) បាន​អះអាងថា យុវវ័យ​របស់ខ្លួន​ទាំងអស់​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង នៅត្រឹម​ខែតុលា ឆ្នាំ​២០២១​នេះ​។

គិត​ត្រឹម​ពេលនេះ ប្រជាជន​អូស្ត្រាលី​សរុប ១៥០,០០០​នាក់​ហើយ ត្រូវបាន​ចាក់​វ៉ាក់សាំង​ប្រឆាំង COVID-19​។ ខណៈដែល​ប្រទេស​អូស្ត្រាលី​បាន​ធានា​ស្វែងរក​វ៉ាក់សាំង មក​រក្សាទុក​ឲ្យ​បាន​ក្នុង​ចំនួន ៥៤​លាន​ដូ​ស ក្នុងនោះ ៥០​លាន​ដូ​ស​នឹងត្រូវ​ផលិត​នៅក្នុង​ស្រុក​។​បើតាម​ប្រភពពី​សារព័ត៌មាន Bloomberg នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែមីនា ឆ្នាំ​២០២១ បាន​ចុះផ្សាយ​ថា ប្រទេស​ថៃ បានសម្រេច​ធ្វើ​ដូច​ប្រទេស​អ៉ី​តា​លី ដា​ណឺ​ម៉ាក និង​ប្រទេស​អឺរ៉ុប​មួយចំនួនទៀត ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការប្រើប្រាស់ វ៉ាក់សាំង​បង្ការ COVID-19 របស់​ក្រុមហ៊ុន​អង់គ្លេស AstraZeneca បន្ទាប់ពី​ប្រទេស​អឺរ៉ុប​ទាំងនេះ​បាន​រាយការណ៍ អំពី​បញ្ហា​មួយចំនួន​លើ​ផ្នែក​សុខភាព​របស់​ប្រជាជន ដែល​បានទទួល​ការចាក​វ៉ាក់សាំង​នេះ​៕a co hun chinaa a co who2 

​