» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6776 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666686 នាក់

កម្លាំងយោធា​ថៃ​ចោទ​គណបក្សប្រឆាំង​ថា​បះបោរ​ក្រោយពី​ចង់​កែ​រដ្ឋធម្មនុញ្ញ​

 


​ថៃ ៖​មេដឹកនាំ​សំខាន់ៗ​៦​រូប​នៃ​ក្រុម​គណបក្សប្រឆាំង​ថៃ​៖​យោធា​ថៃ​បានដាក់​បណ្តឹង​បះបោរ​ក្រោយពី​ពួកគេ​បាន​ជួបជុំគ្នា​ជជែក​អំពី​ការរំលាយចោល​អំណាច​យោធា​ខ្លះ​នៅ​ចុង​ខាងត្បូង​ប្រទេស​។​a army thai 

ក្នុង​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​២៨​កញ្ញា នៅ​ទីក្រុង​ប៉ា​តានី​ក្នុង​ខេត្ត​ប៉ា​តានី ដែលមាន​ការចូលរួម​ពី​អ្នកនយោបាយ​ក្រុមប្រឆាំង​របស់​មហាសេដ្ឋី​ក្មេង​លោក ថា​ណា​ថន រឿង​រុងរឿង​គិត​និង​បក្ស​លំដាប់​ទី​១​ភឿ​ថៃ បាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថៃ​ដែល​សរសេរ​ឡើង​ដោយ​ក្រុម​យោធា​។​
​អ្នកជំនាញការ​ច្បាប់​របស់​យោធា​ថៃ​ម្នា​ក់បាន​និយាយថា «​ផ្នែក​នៃ​ការជជែក​ពិភាក្សា​នោះបាន​ធ្វើអោយ​ខុស​ការពិត​ដែល​នឹង​នាំ​ដល់​ចល្លាចល ការមិន​គោរព​សណ្តាប់ធ្នាប់ ឬ​អាច​បង្ក​ភាពវឹកវរ​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ​ថែមទៀត​»​។​​ទោស​បះបោរ​ប្រឆាំង​អាច​នាំអោយ​ជន​ត្រូវ​ចោទ​ជាប់គុក​៧​ឆ្នាំ​។​

​មេដឹកនាំ​៥​រូប​ទៀត​មកពី​ក្រុមប្រឆាំង​ថៃ ក៏​រង​ការចោទប្រកាន់​ដូចគ្នា រួមទាំង​សាស្ត្រាចារ្យ​ជាច្រើន​នាក់​ផង​។​អ្នកជាប់ចោទ​ម្នា​ក់មក​ពី​គណបក្សប្រឆាំង​ភឿ​ថៃ​បាន​និយាយថា ចំណាត់ការ​នេះ​បានបង្ហាញ​អំពី​ការបិទ​ខ្ទប់​«​សេរីភាព​នៃ​ការបញ្ចេញមតិ​»​ទោះជា​របប​យោធា​បានបញ្ចប់​ទៅហើយ​ក្តី​។​សូមបញ្ជាក់ថា​មាន​មនុស្ស​ជាង​៧.០០០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​អំពើហិង្សា​អស់​ពេល​១៥​ឆ្នាំកន្លងមក​នេះ​នៅ​បណ្តា​ខេត្ត​ភាគខាងត្បូង​ប្រទេស​ថៃ​ជាប់​ព្រំដែន​ម៉ាឡេស៊ី ។​

អាជ្ញាធរ​ថៃខិតខំ​ទប់ស្កាត់​ការបះបោរ​ផ្តាច់​ទឹកដី​ពី​សំណាក់​អ្នកស្រុក​អ៊ីស្លាម​ដែ​លមិន​ពេញចិត្ត​នឹង​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​ថៃ ដែល​និយម​សាសនាព្រះពុទ្ធ​។​សូមបញ្ជាក់ថា​លោក​ថា​ណា​ថន បាន​បង្កើត​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​កាលពី​ឆ្នាំទៅ​។​អ្វីដែលគួរចាប់អារម្មណ៍គឺគណបក្ស​នេះ​ទទួលបាន សម្លេងគាំទ្រ​លំដាប់​ទី​៣​ក្នុងការ​បោះឆ្នោត​កាលពី​ខែមីនា​ឆ្នាំ​២០១៨​។​a army thai a bra yut1 

​