» មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព រៀបចំ​ទីកន្លែង ដើម្បី​ត្រៀម​ទទួល​អ្នកជំងឺ​កូ​វីដ​-១៩​ទៀតហើយ​! » ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​សម្រាប់​ប្រកួត​ស៊ី​ហ្កេ​ម​លើក​ទី​៣៣​ជម្រុះ​កីឡា​ឈ្នះ​មេ​ដា​មាស​១០​នាក់​ចោល​ » ប្រទេស​ដា​ណឺ​ម៉ាក ប្រកាស​ផ្តល់ជំនួយ​យោធា​ជិត ៦០០​លាន​ដុល្លារ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន » នាយករដ្ឋមន្ត្រី​សម្រេច​សង់ស្ពាន​ឆ្លង​អូរ​តា​ឆុង​នៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ រួចរាល់ ជូន​ប្រជាពលរដ្ឋ​ » អយ្យការ​ចោទ​មន្ត្រីនគរបាល​ដែល​នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​ពី​ករណី​បើកឡាន​បុក​មនុស្ស​ស្លាប់​និង​របួស » មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ ឧបត្ថម្ភ​ថវិកា និង​បរិក្ខារ​មន្ទីរពិសោធន៍ ដល់​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ​ » រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បើ​ការដ្ឋាន​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​តមបន់​ទស​ចរ​បៃតង​ភ្នំ​ខ្នង​ផ្សារ » សមយុទ្ធ​នាគ​មាស​ជា​ឱកាស​សម្រាប់​ចិន​បង្ហាញ​ឥទ្ធិពល​សព្វាវុធ​យោធា​! » តើ​ករណី ការដេញ​អ្នកកាសែត​ចេញ​ក្រៅពី​សាលាឃុំ​ល្ងៀង ជា​កំហុស​មន្ត្រី​ថ្នាក់ក្រោម ឬ​ជាការ​ទទួលខុសត្រូវរ​បស់​លោក​ចៅហ្វាយខេត្ត​ត្បូងឃ្មុំ ? » បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1678 នាក់

ម្សិលមិញ 14970 នាក់

សរុប 16695613 នាក់

រដ្ឋមន្ត្រីការបរទេស​អាមេរិក​រដ្ឋកា​លោក​ត្រាំ​ប្រកាស​ពី​ការបើក​ទូលាយ​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់មុនផុតអាណត្តិ​


​អាមេរិក​តៃវ៉ាន់​៖ រដ្ឋមន្ត្រីការបរទេស​រដ្ឋកា​លោក​ត្រាំ លោក Mike Pompeo កាលពី ថ្ងៃ​សៅរ៍ ទី ៩​មករា ២០២១ បានប្រកាស​បិទ​បញ្ចប់ នយោបាយ​រឹតបន្តឹង​លើ​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​។ ការប្រកាស​ធ្វើឡើង នៅ តែ ១០​ថ្ងៃ មុន ការចូល​កាន់អំណាចរ​បស់​រដ្ឋបាល​ថ្មី ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន​។ នៅពេល​អាមេរិក​ងាក​ទៅ​ទទួលស្គាល់​នយោបាយ​ចិន​តែមួយ នៅ​ឆ្នាំ ១៩៧៩ អាមេរិក បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ ប៉ុន្តែ អាមេរិក​នៅតែ​រក្សា​សិទ្ធិ​លក់​អាវុធ សម្រាប់​ឲ្យ​តៃវ៉ាន់ ដែលជា​សម្ព័ន្ធមិត្ត អាច​ការពារ​ខ្លួន​។a china us2 

នៅ ឆ្នាំ ១៩៧៩ ដដែល​នោះ ទោះជា​អាមេរិក គ្មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​តៃវ៉ាន់ ប៉ុន្តែ អាមេរិក បាន​បង្កើត វិទ្យាស្ថាន​អាមេរិក សម្រាប់​តៃវ៉ា់ន់ ដើម្បី​ទាក់ទង​ដោយផ្ទាល់​ជាមួយ​តៃវ៉ាន់ ហើយ​តៃវ៉ាន់ ក៏មាន​អ្នកតំណាង​របស់ខ្លួន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដែរ​។ យ៉ាងណាក៏ដោយ វា​ជា​ទំនាក់ទំនង​ដែល​រឹតត្បិត ដើម្បី បំពេញចិត្ត​ប្រទេស​ចិន​។ នេះ​ជា​ប្រសាសន៍ របស់ ប្រមុខ​ការបរទេស​អា​មេ​រិ​ក លោក​Mike Pompeo ។​

បើតាម​ច្បាប់​ស្តីពី ទំនាក់ទំនង​អាមេរិក តៃវ៉ាន់ ដែល​បង្កើតឡើង នៅក្រោយ អាមេរិក​ទទួលស្គាល់​ប្រទេស​ចិន​តែមួយ មន្ត្រី អាមេរិក និង​តៃវ៉ាន់ គឺ​មិនអាច​កំណត់​ទីកន្លែង​ដែល​ពួកគេ អាច​ជួបគ្នា​។ មន្ត្រីជាន់ខ្ពស់​របស់​អា​មេ​រិ​ក​មិនអាច​ចូលរួម​ក្នុង​ពិធីបុណ្យ​ជាតិ​របស់​តៃវ៉ាន់ ហើយ អាមេរិក​មិនត្រូវ​ចាត់ទុក​តៃវ៉ាន់ ជា​ប្រទេស​ឬ រដ្ឋាភិបាល​មួយ​នោះទេ​។​​រដ្ឋាភិបាល​អាមេរិក​មុនៗ បាន​បន្ត​គោរព​ច្បាប់​នោះ​រហូតមក ដើម្បី​ជៀសវាង មិន​ឈ្លោះ ប្រឈមមុខ​ជាមួយ ចិន​។

ប៉ុន្តែ ចាប់តាំងពី​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ ចូល​ដឹកនាំ​ប្រទេស អាមេរិក​ដកខ្លួន លែង​សូវ​គោរព​ខ្ជាប់ខ្ជួន​បទ​វិន័យ ដូច​មុន​ទៀត ពោលគឺ នៅមុន​ការប្រកាស​របស់​រដ្ឋមន្ត្រី​ការបរទេស កាលពី​ថ្ងៃ​សៅរ៍​ទៅទៀត​។ រដ្ឋបាល​អាមេរិក​បាន​បង្កើត​រួចហើយ​ច្បាប់​មួយ នៅ​ឆ្នាំ ២០១៨ ដែល​អនុញ្ញាត​ឲ្យ​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​របស់​អាមេរិក​ទៅ​កោះ​តៃវ៉ាន់ ឬ​ជួបពិភាក្សា​ជាមួយ ប្រធានាធិបតី​តៃវ៉ាន់​។

ជាក់ស្តែង នៅពេល​កើតមាន​ជម្លោះ​ពាណិជ្ជកម្ម សន្តិសុខ និង​ជំងឺ​កូ​វីដ ជាមួយ ប្រទេស ចិន រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ បានធ្វើ​រឿង​ជាច្រើន ដែល ធ្វើ​ឲ្យ​ប្រទេស​ចិន​ខឹង​ក្តៅក្រហាយ ជាច្រើន​ដង ដូចជា អាមេរិក​បង្កើត វិទ្យាស្ថាន​អាមេរិក សម្រាប់​តៃវ៉ាន់ នៅ​ក្រុង​តៃប៉ិ បញ្ជូន​មន្ត្រីជាន់ខ្ពស់ ឲ្យ​ទៅ​ជួប​ប្រធានាធិបតី​តៃវ៉ាន់ ឬ​ចូលរួម​ក្នុង​ពិធី​បុណ្យជាតិ​តៃវ៉ាន់ កាលពី​ឆ្នាំ ២០២០​។ ប៉ុន្មាន ថ្ងៃមុន​ផុត​អាណត្តិ​នេះ​ទៀត រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ​បានប្រកាស បញ្ជូន​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ អង្គការសហប្រជាជាតិ ទៅ​កោះ​តៃវ៉ាន់​។ លោកស្រី Kelly Craft​អ្នកតំណាង​អាមេរិក​នៅ​អង្គការសហប្រជាជាតិ នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ ពីថ្ងៃ​ទី ១៣ ដល់​ថ្ងៃទី ១៥ មករា​ខាងមុខនេះ​។​

​បណ្តាញឃោសនា​រដ្ឋ​ចិន​បាន​វាយតម្លៃថា ការសម្រេច ដក​ចោល ការ​រឹតបន្តឹង ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ដែល​នឹងធ្វើ​ឲ្យ​ចិន ខឹងសម្បារ នៅតែ​ប៉ុន្មាន​ថ្ងៃមុន ផុត​អាណត្តិ​យ៉ាង​ដូច្នេះ គឺជា​ជំហរ មួយ ដែល​គេ​ជឿថា លោក Mike Pompeo កំពុង​ចង់​បង្កើត​សំណុំរឿង​ឈឺក្បាល ទុក ឲ្យ​រដ្ឋបាល​ថ្មី​របស់លោក​ចូ បៃ​ដិ​ន ជា​អ្នកដោះស្រាយ​។ កាសែត​ចិន​ទទួលស្គាល់ថា​អាមេរិក​ចិន​មាន​មនោគមន៍​ខុសគ្នា​តែ​ក៏​មិន​ចាប់​បាច់​ប្រឈមមុខ​ដាក់គ្នា​នោះដែរ​។​

​រហូតមកដល់​ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​មានប្រតិកម្ម​ណាមួយ ពី​រដ្ឋាភិបាល​ចិន​នៅឡើយ​ទេ​។​ក្រៅពី​ប្រតិកម្ម​របស់​សារ​ពត៍​មាន​ចិន​ដែល​គេ​គិតថា​ក្រុង ប៉េកាំង​អាច​យល់ថា វា​ជា​ល្បែង​នយោបាយ​មួយ​របស់​រដ្ឋបាល​ចាស់ នយោបាយ​ផ្ទៃក្នុង របស់​អាមេរិក​។ ចិន​ប្រហែលជា​រង់ចាំ និយាយ​ចរចា ជាមួយ រដ្ឋបាល​អាមេរិក​ថ្មី របស់លោក​ចូ បៃ​ដិ​ន វិញ ព្រោះ​ជា​រដ្ឋបាល​ដែល​នឹង​ដឹកនាំ​អាមេរិក ៤​ឆ្នាំ​ទៅមុខ​។​

​ទ​ន្ទឺ​ម​អាមេរិក​ប្រកាស​បើកទូលាយ​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី អាម៉េរិក អង់គ្លេស​និង​កាណាដា បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​កាលពី​ថ្ងៃអាទិត្យ​១០​មករា​សម្តែង​«​ការព្រួយបារម្ភ​ធ្ងន់ធ្ងរ​»​អំពី​ការចាប់ខ្លួន​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​អ្នកគាំទ្រ​៥៥​នាក់​នៅ​ហុងកុង​កាលពី​សប្តាហ៍​មុន​។​​វា​ជាការ​ចាប់ខ្លួន​មនុស្ស​ច្រើន​បំផុត​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​មួយ​ដែល​ចិន​ដាក់​ប្រើ​នៅក្នុង​ដែនដី​ពាក់កណ្តាល​ស្វ័យភាព​នេះ​កាលពី​៦​ខែ​មុន​។​
​រដ្ឋមន្ត្រី​ទាំង​៤​នាក់​បាន​និយាយថា «​វា​ច្បាស់​ណាស់​ថា ច្បាប់​សន្តិសុខ​ជាតិ​នេះ កំពុង​ប្រើ​ដើម្បី​កំចាត់​ជន​ប្រឆាំង​និង​ប្រឆាំងនឹង​ទស្សនៈ​នយោបាយ​»​។​
​តែ​រដ្ឋាភិបាល​ហុងកុង​និង​ចិន​ប៉េកាំង​និយាយថា ការប្រើ​ច្បាប់​នេះ​ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​នៅក្នុង​ទីក្រុង​មួយ​ដែល​ត្រូវបាន​ធ្វើអោយ​កក្រើក​រញ្ជួយ​ដោយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អស់​ពេល​រាប់​ខែ​កាលពី​ឆ្នាំមុន​។​

​ភាគច្រើន​នៃ​អ្នក​ត្រូវបាន​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុន បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ត្រៀម​មិន​ផ្លូវការ​មួយ​សំរាប់​អង្គនីតិបញ្ញត្តិ​ហុងកុង ដែល​ក្រោយមក​ត្រូវបាន​ពន្យារពេល​។​អាជ្ញាធរ​ចោទប្រកាន់ថា​ការបោះឆ្នោត​ត្រៀម​នេះ​ជា​ផ្នែក​នៃ​ផែនការ​ទុច្ចរិត​មួយ​ដើម្បី​ធ្វើអោយ​រដ្ឋាភិបាល​ជាប់គាំង និង​បង្ខំ​អោយ​មេដឹកនាំ​ទីក្រុង​នេះ​លាឈប់​។​​ទោះជា​យ៉ាងណា​ជន​ទាំង​៥៥​នាក់​មិនទាន់​ត្រូវបាន​ចោទប្រកាន់​ទេ ហើយ​លើកលែងតែ​៣​នាក់​ពួកគេ​ត្រូវបាន​ដោះលែង​ដោយ​ការធានា​ខ្លួន​នៅក្រៅ​ឃុំ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ថែម​។​

​សម្រាប់​តៃវ៉ាន់​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ បានចាប់ផ្តើម​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​លិខិតឆ្លងដែន​ថ្មី​ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​កុំ​ឲ្យ​ច្រ​លំ​ជាមួយ​លិខិតឆ្លងដែន​របស់​ប្រទេស​ចិន​ស្រប​ពេលដែល​ទីក្រុង​ប៉េកាំង​កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​អធិបតេយ្យ​។​ លិខិតឆ្លងដែន​ចាស់​របស់​តៃវ៉ាន់​មាន​សរសេរ​ពាក្យ «​សាធារណរដ្ឋ​ប្រជា​មា​និត្យ​ចិន​» ដែលជា​ឈ្មោះ​ផ្លូវការ​ជាមួយ​អក្សរ​អង់គ្លេស​ធំៗ​នៅ​ខាងលើ និង​ពាក្យ «​តៃវ៉ាន់​» នៅ​ខាងក្រោម​ដែល​ធ្វើ​ឲ្យ​ច្រ​លំ​គ្នា​។​
​លិខិតឆ្លងដែន​ថ្មី​នេះ​បាន​ពង្រីក​តួអក្សរ​នៃ​ពាក្យ «​តៃវ៉ាន់​» ជា​អក្សរ​អង់គ្លេស និង​លុប​ពាក្យ «​សាធារណរដ្ឋ​ប្រជា​មា​និត្យ​ចិន​» ដែល​នៅ​ខាងលើ​ចោល ប៉ុន្តែ​ពាក្យ​នេះ​ជា​អក្សរ​ចិន​និង​អក្សរ​អង់គ្លេស​តូចៗ​នៅ​ជុំវិញ​និមិត្តសញ្ញា​ជាតិ​នៅ​រក្សាទុក​ដដែល​។​​មន្ត្រី​ការិយាល័យ​កិច្ចការ​កុងស៊ុល​របស់​តៃវ៉ាន់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ (Reuters) ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ពួកគេ​ទទួលបាន​ពាក្យស្នើសុំ​ផ្លាស់ប្តូរ​លិខិតឆ្លងដែន​ថ្មី​ជាង​៧០០​នាក់​។​a china tai1 a china tai2 a china tai3 a china taia