» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4193 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668833 នាក់

វៀតណាម​ចោទ​និង​ចាប់ខ្លួន​អតីតរដ្ឋមន្ត្រី​សម័យ​នាយករដ្ឋមន្ត្រី​វ៉ាន់​ទៀង​យុង​ពីរ​នាក​ពាក់​ព​ន្ធ័​រឿង​ពុករលួយ​

 

​វៀតណាម​៖​អតីតរដ្ឋមន្ត្រី​ពីររូប​ទទួលបន្ទុក​ផ្នែក​ទូរគមនាគមន៍ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ទី ២៣​កុម្ភៈ ពីបទ​ចាត់ចែង​ចំណាយ​សាធារណៈ​មិន​ត្រឹមត្រូវ​។ អតីតរដ្ឋមន្ត្រី​ពីររូប​(​នៃ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​វ៉ាន់​ទៀន​យុង​) គឺ​លោក ចើ​ង មិញ​ទន់ (Truong Minh Tuan) និង​លោក ង្វៀន បាក់​សន (Nguyen Bac Son) ពីបទ​សង្ស័យ “​រំលោភ​វិន័យ​ក្នុងការ​ចាត់ចែង​និង​ប្រើប្រាស់​ថវិកា​សាធារណៈ​នាំឱ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ​”​។a vn corruptio2

ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​ឲ្យ​កាសែត​ដឹងថា​៖ ​លោក ទន់ និង លោក សន​ត្រូវបាន ចោទប្រកាន់ ថា​៖​បានផ្តល់​ការអនុញ្ញាត​ដោយ​ខុសច្បាប់ ឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​រដ្ឋ Mobifone អាច​ទិញ​ក្រុមហ៊ុន​ទូរទស្សន៍​ឯកជន Audio Visual Global (AVG) ដែល​ប្រឈម​នឹង​ការរកស៊ី​ខាត​។ លោក សន ជា​រដ្ឋមន្ត្រី​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៦ ត្រូវ​ជាប់ចោទ​ព្រោះ​ជា​អ្នកចុះហត្ថលេខា​លើ​គម្រោង​ទិញ​លក់ ដោយមាន​ការគាំទ្រ​ពី លោក ទន់ ដែល​កាលណោះ​ជា​អនុរដ្ឋមន្ត្រី និង​ដែល​បាន​ឡើងកាន់តំណែង​រដ្ឋមន្ត្រី​បន្ត​ពី​លោក សន រហូតដល់​ថ្ងៃ​ធ្លាក់​ពី​តួនាទី​វិញ នៅ​ខែកក្កដា​កន្លងទៅ​។​

​ប្រតិបត្តិ​ការទិញ​លក់​ក្រុមហ៊ុន​នេះ មិនបាន​សម្រេច​កើតចេញ​ជា​រូបរាង​ទេ ប៉ុន្តែ​បើតាម​អ្នកទទួល​ត្រូវ គម្រោង​នេះ​វិះ​តែ​នឹងធ្វើ​ឱ្យ​រដ្ឋ​វៀតណាម​ខាតបង់​ថវិកា​ដល់​ទៅ ប្រមាណ​៣០០​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ ចំណែក​អគ្គនាយក​ក្រុមហ៊ុន​រដ្ឋ Mobifone លោក ចៅ ឌុយ​ហៃ Cao Duy Hai និង​អគ្គនាយករង លោក ផ​ម ធី​ភួង​អា​ញ់ Pham Thi Phuong Anh ក៏​ត្រូវបាន​ចាប់ខ្លួន​ដែរ កាលពី​ខែវិច្ឆិកា​កន្លងទៅ និង​រង​ការអង្កេត​ក្នុង​សំណុំរឿង​AVG​ដូចគ្នា​។​

​ការចាប់ខ្លួន​អតីតរដ្ឋមន្ត្រី​ទាំង​ពីររូប ប្រព្រឹត្តទៅ​ក្នុងខណៈដែល​វៀតណាម​កំពុងបើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​ដែល​ដឹកនាំ​និង​ដាក់ចេញ​ដោយ​លោក​ង្វៀង​ភូ​ត្រុ​ង​អគ្គ​លេខ​ខា​ធិ​ការ​គណ​ប​កុំមុយនិស្ត​វៀតណាម​ដ៏​មាន​ឥទ្ធិពល​។ យុទ្ធនាការ​នេះ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៦​មក និង​បានសម្រេច​នាំឱ្យ​មានការ​ចាប់ខ្លួន មេដឹកនាំ​ធនាគារ អ្នកជំនួញ​ធំៗ និង​អ្នក​ទទួលខុស​ក្រុមហ៊ុន​ត្រូវ​រាប់សិប​នាក់ ដែល​សុទ្ធ​តែមាន​ពាក់ព័ន្ធ​នឹង​មូលហេតុ​នយោបាយ​។ នេះ​បើតាម​ការយល់ឃើញ​រប​ស់​អ្នកសង្កេតការណ៍​មួយចំនួន​។

​វៀតណាម​ជា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ដ៏​ស្វាហាប់​ជាងគេ​បំផុត​មួយ​នៅ​អាស៊ី ប៉ុន្តែ​ប្រទេស​រួមរឹត​ដោយ​អំពើពុករលួយ​ស៊ី​រូង​ផ្ទៃក្នុង​ខ្លាំង​តាំងពី​យូរយារ​មក​ដែរ​។ ប្រមុខ​បក្សកុម្មុយនិស្ត និង​ប្រ​ធានា​ធិ​ប​តិ​បច្ចុប្បន្ន​បាន​សន្យា​បោសសម្អាត​កម្ចាត់​អំពើពុករលួយ​នៅក្នុង​ជួរ​បក្ស ដោយបាន​ចាប់​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​ជាច្រើនរូប​បញ្ជូនទៅ​ចូល​ពន្ធនាគារ​។ បើតាម​អង្គការ​តម្លាភាព​អន្តរជាតិ Transparency International ក្នុងចំណោម​ប្រទេស​ទាំង​១៨០ វៀតណាម​ជាប់​លំដាប់​លេខ​១១៧ ផ្នែក​ប្រព្រឹត្ត​អំពើពុករលួយ ពោលគឺ​ស្ថិតនៅ​លេខ​ក្រោយ​ថៃ​និង​ហ្វីលីពីន​បន្តិច​៕a vn corruption1 

​