» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10812 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981848 នាក់

ប្រធាន​សហភាព​អឺរ៉ុប​អំពាវនាវ​ឲ្យ​មាន​កិច្ចសហការ​បន្ធូ​បរិយាកាស​ពា​ណិ​ជ្ចក​ម្ម​ពិភបលោក​

 

​ចិន​៖​កាលពី​ថ្ងៃទី​១៦​កក្កដា​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ប្រធាន​សហភាព​អឺរ៉ុប (EU) បាន​អំពាវនាវ​ឲ្យ​អាមេរិក ចិន និង​រុស្ស៊ី ធ្វើ​ការងារ​រួមគ្នា​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ពិភពលោក​ដែល​កំពុង​តែមាន​ភាព​ធ្ងន់ធ្ងរ ។​a china EU 

​លោក​ដូ​ណា​ល់​ថាក់​( Donald Tusk) ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​បាន​វាយតម្លៃថា​៖​ពេលដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​កំពុងស្ថិត​លើផ្លូវ​ឆ្ពោះទៅរក​ការ​បំផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ដែល​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក ព្រោះ​អាមេរិក​ក៏បាន​ជ្រើស​រើសយក​ផ្លូវ​ប្រយុទ្ធ​គ្នា​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺ​អឺរ៉ុប និង​ប្រទេស​កាណាដា​ផងដែរ​។​៖ «​វា​ជា​កាតព្វកិច្ច​រួមគ្នា​របស់​អឺរ៉ុប និង​ប្រទេស​ចិន ប៉ុន្តែ​ក៏​ជា​កាតព្វកិច្ច​រួមគ្នា​របស់​អាមេរិក និង​រុស្ស៊ី​ផងដែរ ដែល​មិនត្រូវ​បំផ្លាញ (​សណ្ដាប់ធ្នាប់​ពាណិជ្ជកម្ម​ពិភពលោក​នោះទេ​) ផ្ទុយទៅវិញ​ត្រូវ​កែលម្អ​វា មិនត្រូវ​ចាប់ផ្ដើម​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ប្រែ​ក្លាយទៅជា​ជម្លោះ​ក្តៅគគុក​ដែល​កើតមាន​ជា​ញឹកញាប់​ក្នុង​ប្រវត្តិសាស្ដ្រ​របស់​យើង​ឡើយ​»​។​

​លោក​ដូ​ណា​ល់​ថាក់​( Donald Tusk) ថ្លែង​យ៉ាង​ដូច្នេះ​បន្ទាប់ពី​ជួបប្រជុំ​ជាមួយ​លោកនាយក​រដ្ឋមន្ដ្រី​ចិន លី កឺ​ឈាង ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​រវាង​សហភាព​អឺរ៉ុប​-​ចិន​ប្រចាំឆ្នាំ ដែល​បាន​បើកចំហ​ប្រឆាំងនឹង​ស្ថានការណ៍​នៃ​ភាពមិន​ចុះសម្រុង​គ្នា​ផ្នែក​ពាណិជ្ជកម្ម​ពិភពលោក​ដែល​កាន់តែ​រីកធំឡើង​។​​សហភាព​អឺរ៉ុប​ដែលជា​ទីផ្សារ​រួមមួយ​ធំជាងគេ​របស់​ពិភពលោក មាន​សមាជិក​ចំនួន ២៨ ប្រទេស និង​ប្រជាជន ៥០០ លាន​នាក់​កំពុង​ព្យាយាម​ចងសម្ព័ន្ធភាព​គ្នា​ក្នុង​គ្រា​ដែលមាន​គោលនយោបាយ​គាំពារ​និយម «​អាមេរិក​ជា​អាទិភាព​» របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។​

​កិច្ចប្រជុំ​រវាង​មន្ដ្រី​ចិន និង​អឺរ៉ុប​នៅ​ទីក្រុង​ប៉េកាំង​ដែល​ក៏មាន​រួមបញ្ចូល​ទាំង​លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​ផងដែរ​នោះបាន​ធ្វើឡើង ខណៈដែល​លោក ដូ​ណា​ល់ ត្រាំ បាន​ត្រៀម​រៀបចំ​ការចរចា​នៅ​ទីក្រុង​ហែល​ស៊ិន​គី ប្រទេស​ហ្វាំ​ង​ឡង់​ជាមួយ​មេដឹកនាំ​ប្រទេស​រុស្ស៊ី វ៉ា្ល​ឌី​មៀរ ពូ​ទីន​។​


លោក Tusk មានប្រសាសន៍ថា​៖ «​ថ្ងៃនេះ​យើង​កំពុង​ប្រឈមមុខ​នឹង​ផ្លូវបំបែក​ថា តើ​ត្រូវ​លេងល្បែង​ដ៏​ពិបាក​ដូចជា​សង្គ្រាម​ដកហូត​ពន្ធ និង​ជម្លោះ​ដែល​កំពុង​កើតឡើង​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន និង​ស៊ី​រី ឬ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​រួម​ដោយ​ពឹង​ផ្អែកលើ​ច្បាប់​ស្មើភាព​គ្នា​»​។​