» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10706 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981742 នាក់

ប្រទេស​នេ​ប៉ាល់ អាច​ប្រឈម​នឹង​ការឆ្លង​កូ​វីដ​-១៩​ខ្ពស់​អំពាវនាវ​ឲ្យ​បរទេស​ជួយ​

 

​ប្រទេស​ណេ​ប៉ាល់​៖​នៅក្នុង​ប្រទេស​នេ​ប៉ាល់​មាន ករណី​ឆ្លង​កូ​វីដ​-១៩ កើនឡើង​ខ្ពស់​ដែល បង្ក​ជា​ក្តីបារម្ភ​យ៉ាងខ្លាំង​ពី​វិបត្តិ​កូ​វីដ​-១៩​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​នេះ​ដូច​នៅ​ប្រទេស​ឥណ្ឌា​ដែរ​។ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​បានស្នើ​ដល់​បរទេស​ជួយ​ដល់​ប្រទេស​នេះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩​។​a co nepal 

​ប្រធាន​អង្គការ​កាកបាទក្រហម​នេ​ប៉ាល់ លោក Netra Prasad Timsina បាន​លើកឡើងថា «​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា គឺ​ប្រទេស​នេ​ប៉ា​ល់អាច​និ​ឹ​ង​ប្រឈមមុខ​ដូចគ្នា​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ប្រសិនបើ​យើង​មិនអាច​ទប់ស្កាត់​បានល្អ​នោះទេ អ្នកស្លាប់​នឹង​កើតមាន​គ្រប់​វិនាទី​»​។​
​កាលពី​មួយខែ​មុន ប្រទេស​នេ​ប៉ាល់​មាន​ពលរដ្ឋ ៣១​លាន​នាក់ មាន​ករណី​ឆ្លង​កូ​វីដ​-១៩​តែ​១០០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ពេលនេះ​មាន​ករណី​ឆ្លង​កើនឡើង​ដល់​ទៅ​៨៦០០​នាក់​ក្នុង​មួយថ្ងៃៗ​។​

​នៅក្នុង​ប្រទេស​ឥណ្ឌា​វិញ នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 សរុប ៤១២,៦១៨​នាក់​ទៀត ខណៈ​អ្នកជំងឺ​រហូតដល់ ៣,៩៨២​នាក់​បាត់​បង់ជីវិត​។ ចំនួន​ករណី​ឆ្លង និង​ស្លាប់​ដែល​ត្រូវបាន​ប្រកាស​ចេញ​នេះ គឺ​សុទ្ធតែជា​តួលេខ​ខ្ពស់បំផុត ដែល​ឥណ្ឌា​ទើប​ជួបប្រទះ​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​ថ្មីៗ​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​ទូទាំងប្រទេស​ឥណ្ឌា​កើនឡើង​ដល់ ២១,០៧០,៨៥២​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប ២៣០,១៥១​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១៧.២៧​លាន​នាក់ ខណៈ​អ្នកជំងឺ​រហូតដល់ ៣.៥៧​លាន​នាក់ កំពុង​ទទួល​ការព្យាបាល និង​រង់ចាំ​ការព្យាបាល​៕a co india5