» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1709 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469211 នាក់

ឥណ្ឌា​ដាក់​បំរាម​ប្រើប្រាស​កម្មវិធី​ទូរ​សព្ទ័​​ចិនក្តៅក្រហាយ​

​ឥណ្ឌា​៖ កម្មវិធី​ទូរ​សព្ទ (apps)​ដែល​គ្រប់គ្រង និង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន​ក្រោម​ហេតុផល​សន្តិសុខ​ជាតិ​ដោយ​រដ្ឋាភិបាល​​ឥណ្ឌា​បន្ថែមទៀត​បង្ក​ឲ្យ​មានការ​ក្តៅក្រហាយ​ពី​រដ្ឋាភិបាល​ចិន​នៅ​ថ្ងៃទី​២៥ វិច្ឆិកា ។a india 

​ការហាម​របស់​ឥណ្ឌា មិន​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​របស់​ចិន ក្រោយ​ការប៉ះទង្គិច​គ្នា​តាម​ព្រំដែន ឥណ្ឌា​បាន​ហាម​កម្មវិធី​ទូរស័ព្ទ​ចំនួន​៥៩​នៅ​ខែមិថុនា និង​១១៨​បន្ថែមទៀត​ក្នុង​ខែកញ្ញា​មិនមែនជា​លើក​ទី​១​ឡើយ​។ លើក​នេះ​ជា​លើក​ទី​៣ ឥណ្ឌា​ហាម​មិន​ឲ្យ​ប្រើ​កម្មវិធី​ចំនួន​៤៣​ផ្សេងទៀត ដែល​ក្នុងនោះ​ក៏មាន​ផងដែរ​កម្មវិធី​របស់​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ Alibaba ក្រោម​ហេតុផល​ការ​គំរាម​ទៅដល់​អធិប​ត្យេ​ភាព និង​បូរណភាព​ឥណ្ឌា​។​​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​របស់​ក្រសួង​បច្ចេកវិទ្យា​អេ​ឡិ​ក​ត្រូ​និក និង​បច្ចេកវិទ្យា​ព័ត៌មាន​ឥណ្ឌា ។​

​តប​ទៅនឹង​ការហាម​នេះ នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៥ ខែវិច្ឆិកា លោក​Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​លើកឡើងថា​៖« វិធីសាស្ត្រ​ខាងលើ ច្បាស់​ណាស់ បំពាន​នឹង​គោលការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ នឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​ប្រយោជន៍​របស់​ក្រុមហ៊ុន​ចិន​»​។ ។ លោក​Zhao បានទាមទារ​ឲ្យ​ឥណ្ឌា​ពិចារណា​សកម្មភាព​រើស​អើ​ង​នេះ​ឡើងវិញ ដើម្បី​បញ្ចៀស​ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ទំនាក់ទំនង​ទ្វេរ​ភាគី​។​

​ការបិទ​កម្មវិធី​ទូរស័ព្ទ​បន្ថែម​នេះ រួមមាន​កម្មវិធី​ដឹកជញ្ជូន AliExpress Lalamove ក៏ដូចជា​កម្មវិធី​ណាត់ជួប និង​ផ្សាយ​ផ្ទាល់​ផងដែរ​។ កន្លងទៅ​ឥណ្ឌា បាន​ហាមឃាត់​កម្មវិធី​ដូចជា TikTok, WeChat, Weibo, Bingo Live, Baidu map, UC Browser និង​ហ្គេម​អន​ឡាញ Mobile Legends​។ កម្មវិធី​ខាងលើនេះ មាន​អ្នកប្រើប្រាស់​ជាច្រើន​លាន​នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា​។ ក្រៅពីនោះ ហ្គេម PUGB Mobile, កម្មវិធី​ទូទាត់​ប្រាក់ Alipay, ហ្គេម MARVEL Super War, កម្មវិធី Taobao ក៏ត្រូវ​ហាម​។​

​ទំនាក់ទំនង​ឥណ្ឌា​នឹង​ចិន នៅ​បន្ត​មាន​ភាព​តានតឹង​នឹង​គ្នា ក្រោយ​ការប៉ះទង្គិច​នៅតាម​ព្រំដែន​កាលពី​ខែមិថុនា​កន្លងទៅ ដែល​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​២០​នាក់​ស្លាប់ ចំណែក​ចិន​មិនបាន​បញ្ជាក់​ពី​ចំនួន​ទាហាន​របស់ខ្លួន​ដែល​ស្លាប់​នោះទេ​។ ក្រោយ​ការប៉ះទង្គិច​នេះ ប្រជាជន​ឥណ្ឌា​បាន​បញ្ចេញ​អារម្មណ៍​ប្រឆាំងនឹង​ចិន ដោយ​អំពាវនាវ​ឈប់​ទិញ​ផលិតផល​ដែល​នាំចូល​ពី​ចិន​។​

​សូមបញ្ជាក់ថា​នៅក្នុង​ឆ្នាំ​២០១៩ ឥណ្ឌា​នាំចូល​ផលិតផល​ដូចជា​របស់​ក្មេង​លេង សម្ភារៈ​ក្នុងផ្ទះ សម្ភារៈ​គ្រឿងយន្ត និង​ដែកថែប​ពី​ចិន​ដែលមាន​តម្លៃ​រហូតដល់​ទៅ​៧៤,៩​ពាន់​លាន​ដុល្លារ​៕