» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5401 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695572 នាក់

រកឃើញ​វេជ្ជបណ្ឌិត​៣​នាក់​ដែល​បាន​ក្លែងបន្លំ​សញ្ញាប័ត្រ​

 

​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ៣​នាក់ ដែល​បាន​ក្លែងបន្លំ សញ្ញាបត្រ​វេជ្ជបណ្ឌិត​កំពុង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ស្វែង​រកមុខ​យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។ នេះ​បើ​យោងតាម​លិខិត​របស់លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ធា គ្រុយ ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ ដែល​បាន​ជម្រាប​ទៅ លោក​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពង់ស្ពឺ ដែល​កាសែត​ទទួលបាន​នា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​។​a docter 

​លិខិត​ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ បានឱ្យដឹងថា ក្រោយពី​មានការ​សង្ស័យ​ចំពោះ​សញ្ញាបត្រ​វេជ្ជបណ្ឌិត​របស់​ឈ្មោះ សាយ សុវណ្ណ​, ម៉ក់ សុខ​ជា និង ខា វ៉េង​ហួត ដែល​បាន​យក​ទម្រង់​តាម​សញ្ញាបត្រ​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ ដែល​បាន​ស្នើសុំ​ការផ្ទៀងផ្ទាត់​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បានចេញ​លិខិត​បញ្ជាក់ថា សញ្ញាបត្រ​វេជ្ជបណ្ឌិត​របស់​អ្នក​ទាំង ៣​នោះ មិនមែនជា​សញ្ញាបត្រ​ដែ​ល​ចេញ​ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ទេ​។​

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ធា គ្រុយ ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ បានស្នើ​ទៅ​លោក​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពង់ស្ពឺ ដើម្បី​មាន​វិធានការ​ចំនួន ៤​ចំណុច​គឺ​៖១-​ដកហូត​សញ្ញាបត្រ​ដើម​របស់ សាយ សុវណ្ណ ម៉ក់​សុខ​ជា និង ខា វ៉េង​ហួត​។​
២-​ធ្វើលិខិត​ជូន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ស្តីពី​ការ​ក្លែងបន្លំ​ឯកសារ ។​
៣-​ជូនដំណឹង​ទៅ​គណៈ​គិលានុបដ្ឋាក និង គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ដទៃទៀត បើ​មាន​ភាពចាំបាច់ ដោយ​ពួកគាត់​ភាគច្រើន​ជា​គិលានុបដ្ឋាក ហើយ​រមែង​បាន​ចុះបញ្ជី​ជាមួយ​គណៈ​គិលានុបដ្ឋាក​។​

៤-​ក្រោយ​មាន​វិធានការ​ទាំងអស់​ហើយ ត្រូវ​រៀបចំ​ឱ្យមាន​របាយការណ៍​ត្រឡប់​ទៅ​ថ្នាក់ជាតិ​វិញ ដើម្បី​គណៈ​គ្រូពេទ្យ​ជាតិ​រៀបចំ​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង Facebook Page របស់​គណៈ​គ្រូពេទ្យ​ជាតិ​៕a docter fake a docter fake1 a docter fake2 a docter fake3 a docter fake4 

​