» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1197 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767263 នាក់

ដឹង​ម្ដាយ​ស្លាប់​តែ មិនអាច​ទៅ​ចូលរួម​ធ្វើបុណ្យ​បាន ព្រោះ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ទាល់​តម្រិះ​មក​លោតទឹក​

 

​ភ្នំពេញ​៖ នារី​វ័យ​១៨​ឆ្នាំ​ជា​កម្មករ​រោងចក្រ​ម្នាក់ ប្រុង​លោតទឹក​សម្លាប់ខ្លួន​លើ​ស្ពាន​ជ្រោយចង្វារ នៅវេលា​ម៉ោង ៣:០០​នាទី​រសៀល ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១ ចំណុច​ស្ពាន​ជ្រោយចង្វារ (​មិត្តភាព​កម្ពុជា​-​ជប៉ុន ) ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​តែ​ត្រូវបាន​ជួយសង្គ្រោះ​ទាន់​។​a bridge kill 

មូលហេតុ​ត្រូវបាន​នាង​ប្រាប់ថា​នាង​កំព្រា​ឪពុក​ស្លាប់​ហើយ​ទើប​ដឹងថា ម្តាយ​នាង​បាន​ស្លាប់ ហើយ​មិនអាច​ទៅ​ចូលរួម​ធ្វើបុណ្យ​ម្តាយ​នៅ​ស្រុក​បាន ដោយសារ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ទើប​សម្រេចចិត្ត​បែបនេះ​។ សមត្ថកិច្ច​បានឱ្យដឹង​ថា នាង​មានឈ្មោះ ជ​.​ជ មាន​ស្រុកកំណើត​នៅ​ខេត្តព្រះវិហារ សព្វថ្ងៃ​បម្រើ​ការងារ​ជា​កម្មការិនី​រោងចក្រ​មួយកន្លែង នៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ការសម្រេចចិត្ត ទៅ​លោតទឹក​សម្លាប់ខ្លួន បន្ទាប់ពី​នាង​ទទួលបាន​ដំណឹង​ថា ម្ដាយបង្កើត​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១ ខែឧសភា ថែមទាំង​មិនអាច​ទៅធ្វើ​បុណ្យ ដើម្បី​សងគុណ​ម្ដាយ​ជា​លើកចុងក្រោយ​បាន​។ ដោយ​នាង​គិត​អ្វី​មិន​ចេញ​ទើប​សម្រេចចិត្ត​ហៅ​កង់​បី​ឥណ្ឌា​ជិះ​ពី​បែក​ចាន​ទៅ​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វា តែ​ត្រូវ​សមត្ថកិច្ច​ដែលមានការសង្ស័យមកឃាត់​ទាន់ពេល និង​ហៅ​ចុះទៅ​គល់ស្ពាន​វិញ​។​ក្រោយ​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះចក​បានធ្វើ​ការសួរនាំ​យុវតី​ខាងលើ រួច​ពន្យល់ រក​លេខ​មិត្តភក្តិ បងប្អូន​ដើម្បី​ទំនាក់ទំនង​មក​ទទួលយក​ត្រឡប់ទៅផ្ទះ​វិញ​តែ​មិនដឹងថា​នាង​បាន​ទៅ​ស្រុក​ធ្វើបុណ្យ​ម្តាយ​ដែរ​ឬ​អត់​នោះទេ​៕a bridge kill1