» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7190 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697361 នាក់

បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត ព្រះសីហនុ សូកលុយ​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក ដល់​លោក នាយក​អង្គការ AOG បិទមាត់​កុំអោយ​និយាយ​រឿង កាត់ ដី​សាលា​Hope លក់​អោយ​ឯកជន ?

​ខេត្ត​ព្រះសីហនុ​៖​យោងតាម​ហ្វេ​ស​ប៊ុ​ក ឈ្មោះ William Gaung នៅ​ថ្ងៃទី​២០ សីហា ២០១៩ បាន បង្ហោះ​ព័ត៌មាន​គួរអោយ​ទុកចិត្ត និង​អាច​យក​ជា​ផ្លូវការ​បានៗ អោយដឹងពី : " ករណី​ប្រើ​អំណាច​រឹបអូស​យក​ដី​កុមារកំព្រា និង​សាលាក្ដី​សង្ឃឹម​នៅ​ក្រុងព្រះសីហនុ​លក់​អោយ​ឈ្មួញ »​។​a sun si3 

​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​មក ពី​គណបក្ស​ខ្មែរ​ក្រោក​បាន​ចុះ​សិក្សា​ករណី​បន្ទាន់​មួយ​នៅ​ក្រុងព្រះសីហនុ តប​តាម​ពាក្យបណ្ដឹង​របស់ អង្គការ AOG ដែល​បាន​អះអាងថា​ក្រសួង​សង្គមកិច្ច​ប្រើល្បិច​ទុ​ច្ច​រឹត ដើម្បី​បញ្ឆោត​អោយ​គាត់​ជា​ជនជាតិ​បរទេស​ចុះហត្ថលេខា​លើ​ឯកសា​អក្សរ​ខ្មែរ​ទាំង​គាត់​មិនចេះ​អាន​ភាសា​ខ្មែរ ដើម្បី​ផ្ដល់​ដី​សាលា Hope នៅ​ក្រុងព្រះសីហនុ​អោយ​ក្រសួង ខណៈដែល​ដី​ជាង​១​ហិច​តា​នោះ​អង្គការ​បាន​ដោះដូរ​ជា​ទឹកប្រាក់​ពី​ពលរដ្ឋ​ជាង​២០​ឆ្នាំ​មកហើយ ។​

ករណីនេះ​នាយក​សាលា លោកគ្រូ​អ្នកគ្រូ បាន​អះអាងថា សាលា​នេះ​មាន​អាយុ ២០​ឆ្នាំ​ហើយ បណ្ដុះបណ្ដាល​សិស្ស​ក្រីក្រ​សរុប​ប្រមាណ​៧​ម៉ឺន​នាក់ និង​ចិញ្ចឹម​កុមារកំព្រា​បាន​រាប់ម៉ឺន​នាក់​មកហើយ ស្រាប់តែ​ក្រសួង​សង្គមកិច្ច​មក​ទាមទា​រឹបអូស​យក​ដី​សាលា​យក​ជា​ដី​រដ្ឋ​។ តែ​យ៉ាងណាមិញ​ដំណឹង​ពេញ​ក្រុងព្រះសីហនុ​អះអាងថា​ដី​សាលា​នោះ​មាន​គេ​លួច​លក់​រហូត​មាន​ប្លង់​ទៀត​ទៅហើយ​។ បើជា​ដី​រដ្ឋ​ម្ដេច​លក់​អោយ​ឯកជន ?​។​នៅពេល​អង្គការ AOG និង ថ្នាក់ដឹកនាំ​សាលាក្ដី​សង្ឃឹម សម្រេច​ប្ដឹង​មក​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ក្រោយមក​ស្រាប់តែ អនុប្រធាន​មន្ទី​សង្គមកិច្ច បាន​យកលុយ​៤​ម៉ឺន​ដុល្លារ​មក​សូកប៉ាន់​នាយក​សាលា កុំអោយ​ប្ដឹងតវ៉ា កុំ​ផ្សព្វផ្សាយ​ព័ត៌មាន ថែម​ទៀតផង ដើម្បី​កុំអោយ​មហាជន​ដឹងថា​៖​ដី​សាលា​នេះ​គេ​ឃុ​ប​ឃឹ​ត​លក់​អោយ​ឯកជន ជាពិសេស​ចង់​បិទ​រឿងនេះ​មិនអោយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​បានដឹង ។

​ករណី​ដ៏​រសើប​នេះ លោក​សារ​ពង្ស​ហៅ William Gaung បាន​បញ្ជាក់ថា លោក​បានទទួល ភស្តុតាង​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ របស់លោក​អនុប្រធាន​មន្ទី​សង្គមកិច្ច​ជា Voice Record .​។ ទទួលបាន​ឯកសា​បទដ្ឋាន​គតិយុត្តិ​គ្រប់គ្រាន់​ដែល​ពាក់ព័ន្ធ​ភាពមិនប្រក្រតី អំពើ​ទុ​ច្ច​រឹត អំពើពុករលួយ ដើម្បី​កសាង​សំណុំរឿង​គោរព​បញ្ជូនទៅ​សម្ដេច​តេ​ជោ​អោយ​លោក​ពិនិត្យ​និង​ផ្ដល់​កិច្ច​អន្តរាគមន៍​ដល់​សាលា​អង្គការ​មួយ​ដែល​ចូលរួម​លើកស្ទួយ​វិស័យ​អប់រំ​លក្ខណៈ​មនុស្សធម៌​នៅ​កម្ពុជា ។​

​លោក​បាន​William Gaung បាន​វាយតម្លៃ​ក្រៅផ្លូវការ ថា វា​ជា​រឿង​អាក្រក់​បំផុត ដែល​ឃ្លាន​សូម្បី​ដី​សាលា និង​ដី​កុមារកំព្រា ក៏​បុគ្គល​មានអំណាច​មួយចំនួន​តូច​យកទៅ​បំប្លែង​លក់​អោយ​ឯកជន ។ លោក William Gaung បាន​សង្កត់ធ្ងន់ថា​មិន​ថា​ប្រើប្រាស់​លទ្ធភាព​ប៉ុណ្ណា​នោះទេ លោក នឹង​ខិតខំ ប្រឹងប្រែង​អោយអស់​លទ្ធភាព​លើ​ការងារ​មួយ​នេះ ! ។​

ក្រសួង​ថា​ដី​របស់​រដ្ឋ ចុះបើ​ជា​ដី​រដ្ឋ​ទុកអោយ​សាលា​ទៅ គ្នា​យក​ចិញ្ចឹម​ក្មេង​កំព្រា ហើយ​បង្រៀន​សិស្ស​ទេតើ ចំណេញ​ខ្មែរ​តើ មាន​ខាត​ស្អី​? ។ ចុះបើ​ថា​ដី​រដ្ឋ​ម៉េច​ល្បី​ថា​មាន​ប្លង់​លក់​អោយ​ឈ្មួញ ? បើជា​ដី​រដ្ឋ រដ្ឋ​មាន​លុយ​មក​សូក​គេ​៤​ម៉ឺន​បែប​នឹង​ឬ ? ។ ទាក់ ទង​និង​ព័ត៌មាន​នេះ ការិយាល័យ​និពន្ធ​គេហទំព័រ មាតុភូមិ មិនអាច​ស្វែងរក​ការសុំ​បំភ្លឺ​ពី​លោក​ប្រធាន និង អនុប្រធាន មន្ទីរ​សង្គមកិច្ច​ខេត្ត​ព្រះសីហនុ​បាន​នៅឡើយ​ទេ ព្រោះ​ពុំមាន លេខ​ទូរស័ព្ទ​ទាក់ទង ។ ការិយាល័យ​យើង ទទួល​ស្វាគមន៍ ការបកស្រាយ​បំភ្លឺ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ។ ករណីនេះ​ក៏​ជា​តំ​រ៉ុយ ព័ត៌មាន​ដ៏​រសើប និង​យកចិត្តទុកដាក់​ក្នុងការ​ស៊ើបអង្កេត​ពី សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ ៕ ដោយ​: សុផល Tel: 086 911 920a sun si a sun si2 a sun si4 a sun si5 a sun si6 

 


​