» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7017 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697188 នាក់

ករណី​យ៍​បូម​និង​ដឹក​ដី​ចាក់​វាត​យក​ច្រាំងទន្លេ​និង​អូរ​នៅក្នុង​ឃុំ​អ​រី​យ៍​ក្សត្រ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​អាជ្ញាធរ​និង​សម​ត្ត​កិច្ច​ជំនាញ​សើម​មាត់​!

​ខេត្តកណ្តាល​៖​អ្នកដំណើរ​ឆ្លងទន្លេ​តាម​ដរ​អា​រិ​យក្ស​ត្រ​ទាំងអស់គ្នា​ប្រាកដជា​បានឃើញ​ច្រាំងទន្លេ​ក្បែរ​ដរ​ចម្លង​និង​អូរ​ធម្មជាតិ​ទល់មុខ​វត្ត​បុ​ទុម​ជាច្រើន​ពាន់​ម៉ែត្រ ក្នុង​ទឹកដី​ឃុំ​អា​រិ​យក្ស​ត្រ​ស្រុក​ល្វាឯម​ត្រូវបាន​គេ​បូម​និង​ដឹក​ដី​ចាក់​រំលោភ​យក​ធ្វើ​កម្ម​សិទ្ធ​។​អាចារ្យ​នៅ​វត្ត​បុ​ទុម​ក៌​ដូចជា​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​ជាប់មាត់​អូរ​មានការ​ក្តៅក្រហាយ​តែ​មិន​ហ៊ាន​ក្អក​បានត្រឹមតែ​និយាយថា​គេ​មានអំណាច​ទើប​គេ​ធើ​បាន​?​។​a arey phalla 

ទីតាំង​ចាក់ដី និង​ថ្ម​ចូល​ទន្លេ ដើម្បី​វាតទី​ចេញ ពី​ច្រាំង ទន្លេ​ក្នុង​ឃុំ​អរិយ​ក្សត្រ​គឺ​ស្ថិត នៅ​ទល់មុខ​គ្នា​ជាមួយ ត្រើយ​ខាង ទីក្រុង​កោះ​ពេជ្រ​និង​កោះនរា​ន៍​ដែល​ត្រូវបាន​ក្រុមហ៊ុន​វិនិយោគ​OCIC​របស់លោក​ឧកញ៉ា​ពុង​ខៀវ​សែ​ថៅកែ​ធានា​គា​កាណាឌីយ៉ា​កាន់កាប់​ដោយ​មិនមាន​ការបើកចំហរ​ឲ្យ​មានការ​ដេញថ្លៃ​ដោយ​តម្លាភាព​អ្វី​ឡើយ​។​

​ករណី​ការ​បូម​និង​ចាក់ដី​រំលោភ​យក​ច្រាំងទន្លេ​អា​រិ​យក្ស​ត្រ​និង​អូរ​បុរាណ​ក្នុងភូមិ​មាន​ប្រវែង​ជិត​៥​គីឡូម៉ែត្រ​លោក ឌុ​ច ច័ន្ទ មេឃុំ​អរិយ​ក្សត្រ​ដែល​រដ្ឋ​ប្រតិភូកម្ម​អំណាច​ឲ្យ​តាម​នយោបាយ​វិមជ្ឈការ បាន​ប្រាប់​សារព័ត៌ ថា លោក​គ្មាន សិទ្ធិ​ហាម ឃាត់ ឬ​អនុញ្ញាត ឲ្យ​មានការ​ចាក់ដី លុប​ទន្លេ​នោះទេ​!​។ ប៉ុន្តែ​លោក​បន្តថា ការចាក់ដី​លុប​ទន្លេមេគង្គ​នេះ ទំនង​មានការ អភិវឌ្ឍ​ដូចគ្នា​នឹង​មជ្ឈមណ្ឌល កោះ​ពេជ្រ​?​។​​លោក​ថា​៖«​ខ្ញុំ​មាន​សមត្ថកិច្ច​អី​ណា ទៅ​ឲ្យ​គេ​ធ្វើ​ឬ​ឃាត់ នោះ បើ​ថ្នាក់​ខេត្ត​គេ​អត់​ទាំង ដឹងឮ ឬថា​យ៉ាងម៉េច​ផង​?​។ គេ​ចាក់​អភិវឌ្ឍ​ធ្វើ​ដូច កោះ​ពេ​ជ្យ ដែល មាន ស​.​ជ​.​ណ អ៊ីចឹងទៅ​បើតាម​ដឹង​»​។​

គេ​មិនដឹងថា​តើ​លោក គង់ សោ​ភ័​ណ្ឌ អភិបាល ខេត្តកណ្ដាល លោក​ពិតជា​មិនដឹងថា មាន​អ្នកចាក់ដី​លុប​ទន្លេ​និង​អូ​តាម​ភូមិ​មែនឬ​អត់​នោះទេ ។​ប្រសិន​ចៅហ្វាយខេត្ត​មិនដឹង​មានតែ​លោក កន សុខកាយ អភិបាលស្រុក​ល្វាឯម​ជា​អ្នក​ឃុ​ប​ឃឹ​ត​គ្នា​ជាមួយមន្ត្រីជំនាញស៊ីដាច់​ដោយ​មិន​រាយការណ៍​?​។​សម្រាប់​ការចាក់​លុប​អូរ​ក្នុងភូមិ​ដែលមាន​ទទឹង​ជិត​១០០​ម៉ែត្រ​បណ្តោយ​ជិត​៥​គីឡូម៉ែត្រ​ត្រូវបាន​គេ​រាយការណ៍​ធ្វើឡើង​ដោយ​ឧក​ញ៉​ភឿន​ផល្លា​ដែល​អ្នកខ្លះ​ថា​ជា​យោធា​ពាក់​ផ្កាយ​ពីរ​នៅ​កងពលតូច​លេខ​៧០​។​ប្រសិនបើ​ចឹ​ង​មែន​ក្រៅពី​រំលោភ​យក​ដី​សា​ធា​រណះ​ឧ​ត្ត​ម​សេនីយ៍​ភឿន​ផល្លារ​ប្រឆាំង​បញ្ជា​នាយករដ្ឋមន្ត្រី​ដែល​តម្រូវ​ឲ្យ​យោធា​ត្រូវ​ជ្រើស​រើសយក​ងារ​តែមួយ​។​ឯ​អ្នក​ចាក់​យក​ច្រាំងទន្លេ​មានការ​រាយការណ៍​ជា​របស់​ឧកញ៉ា​ឃុន​សៀ​?​។​រឿង​អ្នកណា​រំលោភ​វា​មិន​សំខាន់​ទេ​ព្រោះ​បើ​អាជ្ញាធរ​មិន​បើកដៃ​ឲ្យ​វា​ធើ​មិនកើត​ទេ​។​

សម្រាប់អ្នកាសែតមានការ​សោកស្តាយ​ដែល​ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ពត៍​មានតម្លៃ​ជាង​១​លាន​ដុល្លារ​ធើ​ច្រើន​ឆ្នាំ​ហើយ​ចេញ​មិន​រួច​។​ព្រោះ​បើ​មានច្បាប់​នេះ​ប្រជាពលរដ្ឋ​និង​អ្នក​សារ​ពត៍​មាន​អាច​សិទ្ធ​សុំ​ការពន្យល់​បាន​ពី​មូលហេតុ​និង​ថា​តើ​រដ្ឋ​បាន​សួយសារអាករ​ប៉ុន្មាន​ពី​ការបើក​ឲ្យ​ឈ្មួញ​រំលោភ​យក​ដី​សារ​ធារ​ណៈ​ចឹ​ង​?​។​

​សូមបញ្ជាកថា​ដីច្រាំងកោះនរាន៍ដែលចាក់ថ្មីចូលទន្លេមាន​ទីតាំង​នៅក្នុង​តំបន់​ច្បារអំពៅ​នៃ​ខណ្ឌ​ច្បារអំពៅ​ទល់មុខ​ក្រុង​រណប​កោះ​ពេជ្រ​ដែល​ប​ច្ចុ​ប្បន្នត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន OCIC មាន​ផ្ទៃដី​ទំហំ ១២៥ ហិកតា ក្រោម​ទុនវិនិយោគ ២,៥ ពាន់​លាន​ដុល្លារ​ដោយមិនមានការប្រកាសឬដេញថ្លែដោយតម្លាភាពអ្វីឡើយ។  ​។​​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​កាលពី​ឆ្នាំ​២០២០​បានចេញ​លិខិត​មួយសុំ​ឲ្យ​អា​ជាធរ​រាជធានី​ខេត្ត​ជួយ​ទប់ស្កាត់​ការចាក់ដីរំលោភទន្លេបឹងព្រេកដដែរ​តែ​លិខិត​នោះបាន​ក្លាយជា​ក្រដាសអនាម័យ​បាត់ទៅហើយ​។​

លិខិត ចេញ ដោយលោក រដ្ឋមន្ត្រីក្រសួង ធនធានទឹក ចុះ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២បានថ្លែងថា យោងតាម ស្ថានភាព សេដ្ឋកិច្ច នៃ កម្ពុជា មានការ រីកចម្រើន ក្នុង រយៈពេល ប៉ុន្មាន ឆ្នាំ ចុង ក្រោយនេះ បានធ្វើ អោយមាន កំណើន នៃ ការសាងសង់ គួរអោយកត់សម្គាល់ ។​​ទន្ទឹមនឹង ការរីកចម្រើន នេះ ក្រសួង សង្កេតឃើញ មាន សកម្មភាព អវិជ្ជមាន មួយចំនួន ដូចជា ការរំលោភ ការចាក់ដី លុប ចំណី មាត់ ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ដែលជា សម្បត្តិ សាធារណៈ របស់ រដ្ឋ ។

​ក្រសួង ធនធានទឹក និង ឧតុនិយម មានការ ព្រួយបារម្ភ ជាខ្លាំង ចំពោះ បញ្ហា ដែល អាច កើត ឡើងដល់ លទ្ធផល នៃ ការរំដោះ ទឹក និង បង្ក ជា គ្រោះមហន្តរាយ ទឹកជំនន់ ដោយសារ ចំណី មាត់ច្រាំង ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ឬ តំបន់ ផ្ទៃ រងទឹក ភ្លៀង មួយចំនួន ត្រូវបាន រំលោភ ចាក់ដី លុប និង ការសាងសង់ បិទផ្លូវ ទឹក នានា ដោយ ពុំ ស្របតាម លិខិតបទដ្ឋាន គតិយុត្ត ជា ធរមាន ។​a arey land1 a arey phalla1 a arey phalla2 a arey phalla3 a arey phalla4 a arey phalla5 a arey phalla6 

​