» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3755 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142937 នាក់

ចាំ​អាជ្ញាធរ​កក់ក្តៅ​ដូច​អាំង​ផេះ​យុវជន ព្រះសង្ឃ និង​សហគមន៍ បាន​រួមគ្នា​ធ្វើបុណ្យ​កាន់​ដាក់​បណ្តាសា​អ្នក​កាប់​ឈើ នៅក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ព្រះ​រការ

 

​ភ្នំពេញ​៖ ប្រហែល​អស់សង្ឃឹម​នឹង​វិធានការណ៍​របស់​អាជ្ញាធ​រ​ក្នុង​ការការពារ​ព្រៃឈើ​កាលពី​ព្រឹក​ថ្ងៃទី​២៣​មករា​ក្រុមយុវជន ព្រះសង្ឃ និង​អ្នក​សហគម​ន៏​ដែល​រស់នៅ​ក្បែរ​នៅ​តំបន់​ចំនុច​អូរ​តា​អោន ស្រុក​ជាំ​ក្សាន្ដ ខេត្តព្រះវិហារ បានធ្វើ​ពិធីបុណ្យ​កាន់ទុក្ខ​ជូន​ដើមឈើ ដែល​ត្រូវ​ពួក​ជន​ទុច្ចរិត​លួច​កាប់បំផ្លាញ​ពីមួយថ្ងៃ ទៅមួយថ្ងៃ​។​a cut tree1 

​ប្រភព​ព័​ត៌​អ្នកចូលរួម​មានបាន​ឲ្យ​ដឹងថា កម្មវិធី​បុណ្យ​នេះ មាន​មនុស្ស​ចូលរួម​សរុប​ទាំងអស់​ចំនួន​៥៦​នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ​៥​អង្គ មន្ត្រី​បរិស្ថាន​៤​នាក់ និង​ប៉ូលិស​ម្នាក់​។​

​តាម​ការកត់សម្គាល់រ​បស់​សហគមន៍ បាន​ឲ្យ​ដឹងថា​ភាគច្រើន​ឈើ​ដែល​គេ​លួច​កាប់​នេះ​គឺ​សម្រាប់​លក់​ឲ្យ​សិប្បកម្ម រួមមាន​ដើមឈើ​ទាល ដើម​ត្រាច និង​ដើមឈើ​ផ្តៀក​។​

​គួរ​រំលឹក​ដែលថា ព្រៃ​ព្រះ​រការ ត្រូវបាន​គេ​ដាក់ចូល​ជា​ដែនជម្រកសត្វព្រៃ​កាលពី​ឆ្នាំ​២០១៦ ដោយមាន​ផ្ទៃដី​សរុប​ចំនួន ៩០៣៦១​ហិច​តា ដោយ​គ្រប់​ដណ្ដប់​ស្រុក​ចំនួន​បី គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ដ ត្រូវ​ចាត់ទុកថា​ជា​ព្រៃធំ​ទី​២ របស់​ប្រទេស​ខ្មែរ បន្ទាប់ពី​ព្រៃ​ឡង់​នៅក្នុង​ខេត្តកំពង់ធំ​។ ក៏ប៉ុន្តែ​បច្ចុប្បន្ន ព្រៃ​ព្រះ​រកា កំពុង​ទទួលរង​ការកាប់​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ​ពី​ក្រុម​ឈ្មួញ និង​ក្រុមអ្នកមានអំណាច​ខ្លះ​។​a cut trea a cut tree2