» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10504 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700675 នាក់

តុលាការ​ធម្មនុញ្ញ​ថៃ​ទាត់ចោល​បណ្តឹង​របស់​គ​ណ​បក្ស​ភឿ​ថៃ​រឿង​ទំនាស់ផលប្រយោជន៍​


​ថៃ​៖ លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា នាយករដ្ឋមន្ត្រី​ថៃ​បាន​រួច​ផុតពី​ការប្តឹង​ចោទ​ពី​គណបក្សប្រឆាំង​រឿង ទំនាស់​ផលប្រយោជន៍ ពាក់ព័ន្ធ​នឹង​ការបន្ត​ស្នាក់នៅ​ក្នុងផ្ទះ​បន្ទាយ​ទាហាន​ដែលជា​កម្ម​សិទ្ធ​របស់​រា​ជ​រដ្ឋាភិបាល​ថៃ តាំងពី​រូបលោក​ប្រកាស​ចូលនិវត្តន៍​។​a brayut demo6 

​ការចោទប្រកាន់​ប្រឆាំង​លោក​ប្រា​យុទ្ធ ត្រូវបាន​ប្តឹង​ដោយ លោក​សំពុង​អា​ម៉ន​វី​វ៉ាត​( Sompong Amornwiwat )​មេដឹកនាំ​គណបក្ស​ភឿ​ថៃ តាមរយៈ​លោក ឈួន លី​ផៃ ប្រធានរដ្ឋសភា​ថៃ បញ្ជូន​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​ធម្មនុញ្ញ​ក្នុងការ​សម្រេច​ក្តី​។​​តុលាការ​ធម្មនុញ្ញ​ថៃ បាន​ទម្លាក់ចោល ការចោទប្រកាន់​ដោយ​សម្រេច​ថា លោក ប្រា​យុទ្ធ មាន​សិទ្ធ​ស្នាក់នៅ​ក្នុងផ្ទះ​បន្ទាយ​ទាហាន​នោះ នៅក្នុង​ឋានៈ​ដែល​លោក​ជា​អតីត​មេបញ្ជាការ​កងទ័ព មិនមែន​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី ដូចដែល​គេ​បានដឹង​ស្រាប់​ហើយ​តាម​លក្ខ​ណ្ឌ​ផ្ទៃក្នុង របស់​កងទ័ព​ដែល​បានអនុញ្ញាត​ឱ្យ​លោក​មាន​សិទ្ធិ​រស់នៅក្នុង​ផ្ទះ​នោះ​។​

​តុលាការ​ធម្មនុញ្ញ​ថៃ បញ្ជាក់ថា ក្រៅពី​កងទ័ព ការអនុញ្ញាត​តាមច្បាប់ គឺ​ផ្តល់​សិទ្ធ​ឱ្យ​លោក អាច​ប្រើប្រាស់​ទ្រព្យសម្បត្តិ​សំខាន់ៗ​ជាច្រើន​ទៀត​។​​តុលាការ​ធម្មនុញ្ញ​ថៃ ក៏​យល់ស្រប​ទៀតថា លោក​ប្រា​យុទ្ធ ត្រូវតែ​ស្នាក់នៅ​ក្នុងផ្ទះ​នោះ ដោយសារតែ​ផ្ទះ​សម្រាប់​នាយករដ្ឋមន្ត្រី កំពុងស្ថិត​ក្រោម​ការកែ​កុន ហើយ​ការរស់នៅ​ក្នុងផ្ទះ​កងទ័ព កាន់​តែមាន​សារសំខាន់​ក្នុង​ហេតុផល​សន្តិសុខ​។​

​លោក Sompong មេដឹកនាំ​គណបក្ស​ភឿ​ថៃ បានលើកឡើង​តាម​មាត្រា ១៦០ នៃ​រដ្ឋធម្មនុញ្ញ ដែល​និយាយថា អ្នក​កាន់តំណែង​នាយករដ្ឋមន្ត្រី គឺ​មិន​អនុញ្ញាតឱ្យ​ប្រព្រឹត្ត​រំលោភបំពាន​លើ​ស្តង់ដា​ជាតិ​សាសន៍ ហើយ​ថា លោក​ប្រា​យុទ្ធ​ក៏បាន​រំលោភបំពាន នឹង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដែល​ហាមឃាត់​មន្ត្រី​រដ្ឋ​ពី​ការទទួលយក​ផលប្រយោជន៍ ដែល​មិន​សម​ទំនង​។​​សូម​រំលឹកថា លោក​ប្រា​យុទ្ធ បាន​ចូលនិវត្តន៍​ពី​មេបញ្ជាការ​កងទ័ព​នៅ​ឆ្នាំ ២០១៤ ប៉ុន្តែ​រូបលោក​បន្ត​រស់នៅក្នុង​ផ្ទះ​ទាហាន​របស់លោក ដោយ​មិនបាន​ជួល​ថ្លៃ ខណៈដែល​លោក​កំពុងកាន់​កាប់​នៅ​ទីនោះ​៕

​