» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9332 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699503 នាក់

យោធា​កូរ៉េខាងត្បូង​ផ្ទុះអាវុធ​ព្រមាន​បន្ទាប់ពី​យោធា​កូរ៉េខាងជើង​ឆ្លង​បន្ទាត់​ព្រុំដែន​តំបន់​គ្មាន​កង​ទ​ព័​

​ប្រទេស​កូរ៉េ​៖ យោធា​កូរ៉េខាងត្បូង នៅ​ថ្ងៃ​អង្គារ ទី​១១ ខែមិថុនា​នេះ​បាន​និយាយថា​កងកម្លាំង​របស់ខ្លួន​បាន​បាញ់​ព្រមាន បន្ទាប់ពី​ទាហាន​កូរ៉េខាងជើង​មួយចំនួន​ព្យាយាម​ឆ្លងដែន ចូល​ដី​កូរ៉េខាងត្បូង​រយៈពេល​ខ្លី កាលពី​ចុង​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​មាន​ភាព​តានតឹង​កាន់តែ​ក្ដៅ​ជុំវិញ​ការ​បង្ហោះ​បា​ឡុង​សំរាម​របស់​ទីក្រុង​ព្យុងយ៉ាង និង​ការ​ដំណើរការ​ឧបករណ៍ បំពង​សំឡេង​នៅតាម​ព្រំដែន​ឡើងវិញ​ពី​សំណាក់​ទីក្រុង​សេ​អ៊ូ​ល​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។ a korea

​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ អគ្គសេនាធិការ​ចម្រុះ​របស់​កង​ទ​ព័​កូរ៉េខាងត្បូង បានឱ្យដឹងថា​ឧ​ទ្ទ​វ​ហេតុ​ខាងលើ​កើតឡើង​នៅ​ម៉ោង​ប្រហែល ១២៖៣០​នាទី​ថ្ងៃត្រង់ កាលពី​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​កន្លងទៅ នៅពេលដែល​ទាហាន​កូរ៉េខាងជើង​មួយចំនួន​នៅក្នុង​តំបន់​គ្មាន​យោធា (DMZ) ដែល​ខណ្ឌ​ចែក​រវាង​កូរ៉េ​ទាំង​២ បាន​ឆ្លង​ខ្សែបន្ទាត់​ព្រំដែន​។ អគ្គសេនាធិការ​ចម្រុះ កូរ៉េខាងត្បូង​បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ទាហាន​កូរ៉េខាងជើង​មួយចំនួន​ដែល​ឈរជើង​ក្នុង​តំបន់ DMZ បាន​ឆ្លង​ខ្សែបន្ទាត់​ព្រំដែន​យោធា​រយៈពេល​ខ្លី​។ បន្ទាប់ពីនោះ យោធា​របស់ យើង​បាន​ស្រែក​ព្រមាន និង​បាញ់​ព្រមាន ទើប​ពួកគេ​ដកថយ​ទៅ​ទិស​ខាងជើង​វិញ​...​ហើយ​មិនមាន​សកម្មភាព​ប្រក្រតី​ណាមួយ​កើតឡើង​ទៀត​នោះទេ​»​។​

គួរ​បញ្ជាក់ថា ភាព​តានតឹង​រវាង​បងប្អូន​កូរ៉េ​ជា​គូសត្រូវ​ទាំង​២ បាន និង​កំពុង​ឡើង​កម្ដៅ​កាន់តែខ្លាំង នា​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ដោយ​កូរ៉េខាងជើង​បាន​បង្ហោះ​បាល់​ឡុង​ផ្ទុក​សំរាម​បង្ហោះ ចូល​ដី​កូរ៉េខាងត្បូង ជាមួយ​ការបញ្ជា​ក់ថា​គឺជា​ចំណាត់ការ​សងសឹក​ទៅនឹង​ក្រុម​សកម្មជន​កូរ៉េខាងត្បូង​ដែល​បង្ហោះ​បា​ឡុង​ផ្ទុក​ខិត្តប័ណ្ណ​រិះគន់​លោក គីម ជុង​អ៊ុន ចូលក្នុង​ដី កូរ៉េខាងជើង​។ ចំពោះមុខ​ភាព​តានតឹង​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានសម្រេច​ចិត្ត​ព្យួរ​កិច្ចព្រមព្រៀង​យោធា​មួយ​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​កូរ៉េខាងជើង​កាលពី​ឆ្នាំ​២០១៨ និង​បាន​សម្រេចចិត្ត​ដំណើរការ​ឧបករណ៍​បំពង​សំឡេង​រិះគន់​ប្រឆាំង​កូរ៉េខាងជើង នៅតាម​តំបន់​ព្រំដែន​ឡើងវិញ​ផងដែរ​៕a korea1 

​