» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6938 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697109 នាក់

បន្ទាប់ពី​សភា​មិន​អើពើ​ក្រុមបាតុករ​ថៃ ប្រកាស​លែង​ទុកពេល​សម្របសម្រួល​ប្រា​យុទ្ធ​ថា​បង្ក្រាប​!?


​ថៃ​៖ ក្រុមបាតុករ​ថៃ បានប្រកាស​បញ្ចប់​ថ្ងៃ​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល បន្ទាប់ពី​រដ្ឋាភិបាល​និង​រដ្ឋសភា មិនបាន​ធ្វើតាម​ការ​សំណូមពរ​របស់​ពួកគេ​។​តែ​ប្រា​យុទ្ធ​ថា​នឹង​បង្ក្រាប​!?​។​​ព្រោះ​ក្នុងចំណោម​៣ ចំណុច​ធំៗ ដែល​ពួកគេ​ចង់បាន គឺ​ទាមទារ​ឱ្យ​លោក ប្រា​យុទ្ធ​ចុះ​ចេញពី​តំណែង ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ និង​កំណែទម្រង់ ស្ថាប័ន​ព្រះមហាក្សត្រ​មិនត្រូវ​បាន​សភា​របស់លោក​ប្រា​យុទ្ធ​ទ​ទួ​ឡយ​ក​។​a bra thai6 

​ជំហាន​ដំបូង នៃ​ការសម្របសម្រួល​ជាមួយ​ក្រុមបាតុករ សភា​ថៃ​បាន​យល់ព្រម ទទួលយក​សេចក្តីព្រៀង​ចំនួន ៧ ដែល​ស្នើ​ដោយ​គណបក្សប្រឆាំង និង​ក្រុម​ពាក់ព័ន្ធ ក្នុងការ​បោះឆ្នោត​កែប្រែ​រដ្ឋធម្មនុញ្ញ​តែ​ក្នុង​កិច្ចប្រជុំ បែរជា​សភា​មិនបាន​បោះឆ្នោត​អនុ​ម័​ត្ត​សេចក្តីព្រៀង​ទាំង​៧ ចំណុច​នោះឡើយ​។​កាលពី​ថ្ងៃទី​១៨ វិច្ឆិកា ឆ្នាំ​២០២០ សភា​ថៃ បាន​បោះឆ្នោត​បដិសេធ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋ​ធម្ម​នុ​ញ្ញា​ដែល​ស្នើ​ដោយ​សង្គម​ស៊ីវិល ព្រោះ​មានតែ​សេចក្តីព្រាងច្បាប់​២​ប៉ុណ្ណោះ​ដែល​នឹងត្រូវ​ពិ​ភា​ក្ស​បន្ត​គឺ​សេចក្តីព្រាង​របស់​រដ្ឋាភិបាល និង​បក្សប្រឆាំង​ដែល​មិន​មានចែង​ពី​ការកែទម្រង់​ស្ថាប័ន​មហាក្សត្រ​។ ខណៈដែល​ក្រុមបាតុករ ការបដិសេធ​សេចក្តីព្រាងច្បាប់​នេះ គឺ​នាំ​ឲ្យ​ពួកគេ​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ត្រូវ​បន្តធ្វើ​បាតុកម្ម​រហូត​សម្រេច​គោលបំណង​របស់ខ្លួន​។​

​សារព័ត៌មាន The Nation បាន​ចុះផ្សាយ​ថា សេចក្តីព្រាងច្បាប់​របស់​អង្គការ iLaw ដែល​ត្រូវបាន​ហៅថា «​សេចក្តីព្រាង​ប្រជាជន​» គាំទ្រ​ដោយ​មនុស្ស​ជាង​១​សែន​នាក់ ត្រូវបាន​សភា​ថៃ​បដិសេធ​ក្នុងការ​បោះឆ្នោត​ក្រោយពី​បាន​អាន​ចប់សព្វគ្រប់​នៅ​ថ្ងៃទី​១៨​ខែវិច្ឆិកា​។ ព្រោះ​សេចក្តីព្រាងច្បាប់​នេះ ទទួលបាន​ការគាំទ្រ​សឹងតែ​ទាំង​អស់ពី​តំណាងរាស្ត្រ​គាំទ្រ​ប្រជាធិបតេយ្យ តែ​ត្រូវបដិសេធ និង​អនុប្បវាទ​ដោយ​សមាជិក​ព្រឹទ្ធសភា​(​ដែល​តែងតាំង​ដោ​យោធា​)​សឹងតែ​ទាំងអស់​។​

សេចក្តីព្រាងច្បាប់​របស់​iLaw ទទួលបាន​សំ​ឡេ​គាំទ្រ​២១២​សំឡេង​ប្រឆាំង​១៣៨ និង​អនុប្បវាទ​ចំនួន​៣៦៩​។ ចំណែក​សេចក្តីព្រាងច្បាប់​របស់រ​ដ្ឋា​ភិ​បាល​បាន​សំឡេងគាំទ្រ​៦៤៧ និង​សំឡេង​ប្រឆាំង​១៧​រីឯ​សេចក្តីព្រាងច្បាប់​របស់​ប​ណ្តុំ​បក្សប្រឆាំង​ទទួល​សំឡេងគាំទ្រ​៥៧៦ និង​សំ​ឡេ​ប្រឆាំង​២១​។​ខណៈ​សេចក្តីព្រាងច្បាប់​របស់​ប​ក្ស​កាន់អំណាច ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​មួយ​ដែលមាន​សមាជិក ជ្រើសរើស​ដោយ​ការបោះឆ្នោត​និង​តែងតាំង ព្រោះ​គណៈកម្មការ​នេះ​មាន​រយៈពេល​១២០​ថ្ងៃ​ក្នុងការ​ស​សេរ​រដ្ឋធម្មនុញ្ញ​ថ្មី​។​

​មេដឹកនាំ​បាតុករ លោក ផៃ ដាវ ឌី​ន បានឱ្យដឹងថា ក្នុងចំណោម​សេចក្តីព្រាង​ទាំង​៧ មានតែ​សេចក្តីព្រាង​ចំនួន​ពីរ​ប៉ុណ្ណោះ ដែល​សភា​សម្រេច​អនុម័ត កាលពី​ថ្ងៃ​ពុធ ហើយ​មិន​ធ្វើ​អ្វីដែល​ជាការ​ចង់បានរ​បស់​ប្រជាជន​ជាង ១ សែន​នាក់​។​​មេដឹកនាំ​បាតុកម្ម​រូបនេះ បញ្ជាក់ថា លោក​នឹងមិន​ចូលរួម​នៅក្នុង គណៈកម្មការ​ផ្សះផ្សារ​ជាតិ​នោះទេ ដោយ​ចាត់ទុកថា​ជាការ​ប៉ុនប៉ង​បញ្ចប់​ជម្លោះ​រវាង​រដ្ឋាភិបាល និង​ក្រុមអ្នកតវ៉ា ហើយ​ថា​ការសម្រេចចិត្ត ដោយ​សភា​នៅពេលនេះ​គឺជា​ឱកាស​ចុងក្រោយ​នៃ​ការសម្របសម្រួល​។​

​ក្រុមបាតុករ​ថៃ បានធ្វើ​ការតវ៉ា​រយៈពេល ២ ថ្ងៃ​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៨ ខែវិច្ឆិកា​នេះ ដោយមាន​ការប៉ះទង្គិច​គ្នា​មួយ​ប្រាវ រវាង​ក្រុមគាំទ្រ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី ១៧ ខែវិច្ឆិកា និង​ការរារាំង​ពី​សមត្ថកិច្ច ដោយ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដា​ក់​ហ្វូង​បាតុករ គ្រា​ដែល​ពួកគេ​ព្យាយាម​ទម្លុះ​របាំង​ដែក​ការពារ​បរិវេណ​រដ្ឋសភា​។​

​ក្រុម​មេដឹកនាំ​បាតុករ បានប្រកាស​ប្រមូលផ្តុំ​ដោយ​គ្រោង​ធ្វើដំណើរ​ទៅ​ការិយាល័យ​ព្រះរាជ​ទ្រព្យ នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា​នេះ ដើម្បី​ចាប់បង្ខំ​ឱ្យ​ព្រះមហាក្សត្រ និង​រដ្ឋាភិបាល ត្រូវតែ​ដោះស្រាយ​នូវ​ការទាមទារ​របស់​ពួកគេ​ឱ្យខាងតែបាន​។​​ក្រុមយុវជន​ដើម្បី​សេរីភាព​ថៃ បាន​ចោទប្រកាន់​តំណាងរាស្ត្រ និង​សមាជិកសភា​ជាច្រើន កំពុងធ្វើការ​ងារ​បែប​ផ្តាច់ការ និង​ព្រងើយកន្តើយ ពី​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា​នេះ នាយករដ្ឋមន្ដ្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយថា ច្បាប់​ទាំងអស់ នឹងត្រូវ​ប្រើ​ប្រឆាំង​ក្រុមបាតុករ ដែល​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង ការបង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី និង​ធ្វើកំណែទម្រង់ ដើម្បី​ទប់ស្កាត់​អំណាច​របស់​ព្រះមហាក្សត្រ ព្រះបាទ ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន​។ នេះ​បើតាម​ការដកស្រង់​ពី​សារព័ត៌មាន CNA ។

​ការប្រកាស បាន​ធ្វើឡើង​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ គឺ​ក្រោយ​មួយថ្ងៃ​បន្ទាប់ពី​ក្រុមបាតុករ​រាប់ពាន់នាក់​បាន​បាញ់ថ្នាំ​ពណ៌​ទៅលើ​ជញ្ជាំង​ទីស្នាក់ការ​ប៉ូលិស​ថៃ ដើម្បី​សងសឹក​ចំពោះ​ការប្រើ​កាណុង​បាញ់​ទឹក និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដា​ក់​ពួកគេ ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់សិប​នាក់​រងរបួស កាលពី​ថ្ងៃ​អង្គារ​។
​លោក ប្រា​យុទ្ធ ថា​៖ ស្ថានភាព​នេះ មិនល្អ​ប្រសើរ​ឡើយ តែ​ជា​ហានិភ័យ​នៃ​ការកើនឡើង​អំពើហិង្សា​ថែមទៀត​។ ប្រសិនបើ​មិនបាន​ដោះស្រាយ​ទេ វា​អាចធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ និង​រាជានិយម​ដែលជា​ទីស្រលាញ់​។ រដ្ឋាភិបាល​នឹង​ពង្រឹង​សកម្មភាព ហើយ​ប្រើ​ច្បាប់​គ្រប់​មាត្រា​ទាំងអស់ ដើម្បី​ចាត់វិធានការ​ប្រឆាំងនឹង​ក្រុមបាតុករ ដែល​រំលោភច្បាប់​។a bra thai4 a bra thai5 a bra thai7 


​