
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9198 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699369 នាក់
ប្រទេសថៃ៖លោកឧត្តមសេនីយអាឌុល ប៊ុនថាំចារើន រដ្ឋមន្រ្តីថ្មីនៃក្រសួងការពារជាតិសៀមបានប្រកាសកាលពីល្ងាចម៉ិញនេះ(ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦) ថា៖សូមកុំបារម្ភពីរឿងការប៉ះទង្គិចដោយប្រដាប់អាវុធជាលើកទីបីជាមួយកម្ពុជាលទ្ធភាពនៃការប៉ះគ្នាលើកទី៣គឺលុះណាតែវាមានហេតុចាំបាច់ខ្លាំងណាស់ ឬមានសញ្ញាប្រាប់ហេតុជាមុនយ៉ាងប្រាកដ។
នៅពេលសួរថា តើមានការដាក់ចេញនូវគោលនយោបាយការពារព្រំដែនយ៉ាងដូចម្តេច ព្រោះនៅឆ្នាំក្រោយកម្ពុជានឹងមានការបោះឆ្នោតថ្នាក់ជាតិហើយបារម្ភថាភាគីកម្ពុជាអាចនឹងបង្កើតស្ថានការណ៍នានាដើម្បីផលចំណេញនយោបាយ?។លោកឧត្តមសេនីយអាឌុល បានឆ្លើយតបថា៖"មិនបាច់បារម្ភរឿងសង្គ្រាមជុំទី៣ នោះទេ ប៉ុន្តែក៏មិនមែនមានន័យថាមិនខ្វល់ខ្វាយទាល់តែសោះឡើយ គឺយើងមានជំនឿចិត្តលើកម្លាំងទ័ពក្នុងការការពារព្រំដែន។ ការដែលនឹងមានការប្រយុទ្ធគ្នា គឺប្រាកដជាត្រូវមានសញ្ញាប្រាប់ហេតុជាមុន តាមរយៈប្រព័ន្ធចារកម្ម និងការឃ្លាំមើល(ISR)ដ៏ល្អរបស់យើង។"
ប្រព័ន្ធ ISR (Intelligence, Surveillance, and Reconnaissance)៖ គឺជាប្រព័ន្ធបច្ចេកវិទ្យាចារកម្មយោធាសម្រាប់ ការប្រមូលព័ត៌មានសម្ងាត់ ការឃ្លាំមើល និងការរុករក ដើម្បីតាមដានរាល់ចលនាខុសប្រក្រតីនៅតាមព្រំដែនមុននឹងមានការផ្ទុះអាវុធណាមួយ។
លោកឧត្តមសេនីយអាឌុល ប៊ុនថាំចារើន បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំជឿពាក្យចចាមអារ៉ាមនានានៅតាមបណ្តាញសង្គម សូមជឿតែ ព័ត៌មានផ្លូវការពីរដ្ឋាភិបាលដែលមាន។ ការថ្លែងបែបនេះគឺក្រោយពេលមានករណីផ្សព្វផ្សាយតាមបណ្តាញសង្គមដោយអាបាតគុក វីរៈ ស៊ុំឃ្វាមឃិត ថាមានមន្ត្រីមូលដ្ឋានទទួលសំណូកហើយបណ្តោយឱ្យទាហាន កងអង្គរក្ស BHQ កម្ពុជា ចូលមកកាន់ដែនអធិបតេយ្យភាពរបស់ថៃខុសច្បាប់។ លោកឧត្តមសេនីយអាឌុល បានសួរត្រឡប់ទៅវិញថា តើគួរជឿលោក វីរៈ ឬគួរជឿទាហាននៅក្នុងតំបន់?
នេះជាលើកទីមួយរបស់លោកលោកឧត្តមសេនីយអាឌុលដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មានទាក់ទងនឹង ស្ថានភាពតានតឹងនៅព្រំដែនថៃ-កម្ពុជា ក្នុងឋានៈលោកជារដ្ឋមន្រ្តីក្រសួងការពារជាតិរបស់រដ្ឋាភិបាលចោរសៀមថ្មី ឬរដ្ឋបាលអានុធិន២។
សូមបញ្ជាក់ថាថ្មីនេះខាងកម្ពុជាបានចេញការតវ៉ាជាបន្តបន្ទាប់ចំពោះសកម្មភាពយោធាថៃដែលបញ្ជូនរថក្រោះមកដីខ្មែរដែលគេកាន់កាប់តំបន់អូរស្មាច់និងសកម្មភាបសាសងសំណង់នៅក្បែរប្រសាទព្រះវិហារដែលជាតំបន់ហាមឃាត់ដោយសាលក្រមតុលាការក្រុងឡាអេរ។ភាគិថៃមិនឃើញមានប្រតិកម្មចំពោះការតវ៉ារបស់កម្ពុជាទេ។