» រកឃើញបេក្ខភាព​ពេញសិទ្ធិ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី » ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2441 នាក់

ម្សិលមិញ 3717 នាក់

សរុប 14150774 នាក់

បន្ទាប់ពីត្រូវបាន តែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​ម្តងទៀត លោក វ៉ាងយី ចេញទៅ​តួ​គី​និយាយ​រឿង​អ៊ុយ​ក្រែ​ន​ម្តង

ចិន​៖ សារព័ត៌មាន AFP​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែកក្កដា ឆ្នាំ​២០២៣​ឲ្យ​ដឹងថា​ថា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន​ដែល​ទើបត្រូវ​បានតែងតាំង​ជាថ្មី កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​បា​នួ​ប​ពិភាក្សា​អំពី​បញ្ហា​អ៊ុយ​ក្រែ​ន​ជាមួយ​សម​ភាគី​ទួរគី​របស់លោក នៅក្នុង​ទីក្រុង​អង់កា​រ៉ា និង​បាន​ជួប​លោក​ប្រធានាធិបតី តា​យី​ព អឺ​ដូ​ហ្កា​ន់ (Tayyip Erdogan) ក្នុង អំឡុង​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ជា​លើកដំបូង ។​a vang yi 

លោក វ៉ាង នឹង​រដ្ឋមន្ត្រីការបរទេស​ទួរគី លោក ហា​កាន់ ហ្វី​ដាន់ (Hakan Fidan) រួមមាន​ការវិវត្ត​ចុងក្រោយបង្អស់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ក៏ដូចជា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល​។ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​ក៏បាន​ជជែក​គ្នា​អំពី​ការអភិវឌ្ឍ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ទួរគី នឹង​ចិន​ផងដែរ​។​​ការិយាល័យ​ប្រធានាធិបតី​ទួរគី​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អំឡុងពេល​នៃ​កិច្ចពិភាក្សា​ជាមួយ លោក វ៉ាង លោក អឺ​ដូ​ហ្កា​ន់ បាន​សម្តែង​ក្តី​សង្ឃឹមថា ទួរគី​-​ចិន នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​ពួកគេ ខណៈ​ប្រទេស​ទាំងពីរ​ដើរតួ​យ៉ាងសំខាន់​ក្នុង​បញ្ហា​ពិភពលោក និង​តំបន់​។​​កាលពីដើមឆ្នាំ​២០២៣​នេះ ចិន​បាន​ដាក់ចេញ​នូវ​ផែនការ​សន្តិភាព​ចំនួន​១២​ចំណុច ដោយ​អំពាវនាវ​ឱ្យមាន​ការការពារ​ជន​ស៊ីវិល និង​ការគោរព​អធិបតេយ្យភាព​នៃ​ប្រទេស​នានា​។​

​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែកក្កដា ឆ្នាំ​២០២៣​បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស​ចិន លោក​គិ​ន​ឈៀង​( Qin Gang )​ត្រូវបាន​ដកចេញ​ពី​តំណែង​កាលពី​ថ្ងៃ​អង្គា​រ៍ បន្ទាប់ពី​មិនបាន​បង្ហាញ​មុខជា​សាធារណៈ​អស់​រយៈពេល​មួយខែ​។ ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua បាន​រាយការណ៍​ដូច្នេះ​ថា «​ស្ថាប័ន​នីតិប្បញ្ញត្តិ​កំពូល​របស់​ប្រទេស​ចិន បាន​បោះឆ្នោត​ជ្រើសរើស លោក Wang Yi ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​... នៅ​សម័យប្រជុំ​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​នេះ​»​។ របាយការណ៍​ដដែល​នេះ​បាន​បន្ថែមថា «​លោក Qin Gang ដែលជា​រដ្ឋមន្ត្រីការបរទេស​បច្ចុប្បន្ន ត្រូវបាន​ដកចេញ​ពីមុខ​តំណែង​»​។​
​លោក​គិ​ន​ឈៀង​( Qin Gang )​ទើបតែ​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​របស់​ចិន នា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ បន្ទាប់ពី លោក​វ៉ាង​យី​( Wang Yi) ត្រូវបាន​ផ្លាស់ប្តូរ​តួរ​នាទី​។​

​មុននឹង​កើតរឿង​រ៉ាវ​នេះ​រដ្ឋមន្ត្រីការបរទេស​ចិន លោក គិ​ន​ឈៀង បាន​បាត់​ខ្លួន​ពី​ទីសាធារណៈ ចាប់តាំងពី​ការបង្ហាញ​មុខ​ចុងក្រោយ​នៅក្នុង​ជំនួប​ជាមួយ អនុរដ្ឋមន្ត្រី​រុស្ស៊ី Andreï Rudenko និង​ក្រោយពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ស្រីលង្ការ នៅ​ទីក្រុង​ប៉េកាំង នា​ថ្ងៃទី​២៥​មិថុនា​។ ២​ថ្ងៃក្រោយ លោក គីន​ឈៀង ខកខាន​មិនបាន​ទទួល​ជួប​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ Chris Hipkins នៅ​ថ្ងៃទី​២៧​មិថុនា​។ ក្រោយមកទៀត លោក​ក៏​មិនបាន​ជួប​ប្រមុខ​បេស​ជន​ពិសេស​អាកាសធាតុ​អាមេរិក Jonh Kerry ហើយ​លោក​មិនបាន​ទទួល​ជួប​អ្នកការទូត​អាមេរិក​ដ៏​ល្បី Henry Kissinger ជា​មិត្ត​ចាស់​របស់​ចិន និង​ជា​អ្នកភ្ជាប់​ទំនាក់ទំនង​ចិន​-​អាមេរិក អំលុង​ទសវត្សរ៍​១៩៧០​។ អាយុ​១០០​ឆ្នាំ​លោក​HenryKissinger ទៅ​ប៉េកាំង ពីថ្ងៃ​១៩-២០​កក្កដា​។ រដ្ឋមន្ត្រីការបរទេស​ចិន ជីន កង មិនបាន​ទៅ​ប្រជុំ​កំពូល​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ឥណ្ឌូណេស៊ី និង​មិនបាន​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រទេស​មាន​សន្ទុះ​សេដ្ឋកិច្ច​លឿន Brics នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ថែមទៀត​។​

​អំលុង​អវត្តមាន​ប្រមុខ​ការទូត​ចិន​លោក គិ​ឈៀង រយៈពេល ១ ខែ​មកនេះ ទំហំ​កិច្ចការ​ដ៏​ធ្ងន់ នៅ​ក្រសួង​ការ​ទេស​ចិន ត្រូវ​ធ្លាក់​ទៅលើ លោក វ៉ាង យី ជា​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស ទទួលបន្ទុក​កិច្ចការបរទេស ដែលជា​ឋានៈ​តំណែង ខ្ពស់ជាង ជា​អ្នក​ត្រូវ​ទទួល​រ៉ាប់រង​ជំនួស​ទាំងអស់​។ លោក វ៉ាង យី ដែល​ធ្លាប់​កាន់តំណែង​ប្រមុខ​ការទូត​ចិន ក៏ត្រូវ​វិល​មក​ទទួល​តំណែង​នេះ​ជាថ្មី​។​​ក្នុង​បណ្តាញ​សង្គម​ចិន Weibo (​ស្រដៀង​ហ្វេ​ស​បុក​អាមេរិក​ដែរ​) គឺមាន​មតិ​សរសេរ​លើកឡើង​ជុំវិញ​ការបាត់​ខ្លួន បាត់​មុខ​ពី​ឆាក​សាធារណៈ​របស់លោក ជីន កង ហើយ​ការសង្ស័យ និង​ពាក្យ​ច​ចាម​អារាម​ផ្សេងៗ​លេចចេញ​ជា​ហូរហែ​។​

​បន្ទាប់មក នៅ​ថ្ងៃ​អង្គា​រ៍​ទី​២៥​កក្កដា សារព័ត៌មាន​ផ្លូវការ​របស់​រដ្ឋអំណាច​ចិន មាន​បែបយ៉ាង ទូរទស្សន៍​ជាតិ CCTV និង កាសែត​ចិន​ជា​ភាសា​បារាំង Chine Nouvelle បាន​ផ្សាយដំណឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា​អំពី​ការដកហូត​តួនាទី​និង​តំណែង​ទាំងអស់​របស់លោក​គិ​ន​ឈៀង នៅក្នុង​ក្រសួងការបរទេស​ចិន​។ ហើយ​និង​ថា ការសម្រេចចិត្ត​នេះ គឺ​ធ្លាក់​មកពី​ការអនុម័ត​របស់​សភា​ប្រជាជន​ចិន​។ សំណុំរឿង​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន តម្រូវ សភា​ចិន កោះ​ប្រជុំគ្នា​ជាបន្ទាន់​នៅ​ថ្ងៃ​អង្គារ ដែល​តាម​ទម្លាប់​ធម្មតា សភា​ចិន ត្រូវ​ប្រជុំគ្នា​នៅ​ចុងខែ​ឯណោះ​។​ទាំង​សភា​ប្រជាជន​ចិន ទាំង​កាសែត​រដ្ឋ​ចិន សុទ្ធតែ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​លម្អិត​សោះឡើយ​។ អ្នកស្រី ម៉ៅ នី​ង អ្នកនាំពាក្យ​ការទូត​ចិន ប្រឹង​បង្ហែរ​សំណួរ និង​ចៀសវាង​មិន​ប​ញ្ជេ​ញ​សូម្បីតែ​ឈ្មោះ​របស់​រដ្ឋមន្ត្រី គិ​ន​ឈៀង​។

​លោក គីន​ឈៀង គឺជា​អ្នកការទូត​ចិន ដែល​ប្រើប្រាស់​ភាសា​អង់គ្លេស​បានល្អ ។ លោក ធ្លាប់​ធ្វើជា​ឯកអគ្គរដ្ឋទូត​ចិន​ដល់​ទៅ ៣ លើក​នៅ​នគរ​អង់គ្លេស និង​ធ្លាប់ជា​ធ្វើ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក ប្រមាណ ១៨ ខែ មុននឹង​ត្រូវ​ជ្រើសតាំង ជា​សមាជិក​គណៈ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន នា​ខែតុលា ឆ្នាំ​២០២២ ហើយ​ត្រូវ​តែងតាំង​ជា​បន្ទាប់ ជា​រដ្ឋមន្ត្រីការបរទេស​។ លោក ជីន កង ចូលកាន់​តំណែង​ជា​ផ្លូវការ​នៅ​ក្រសួងការបរទេស នៅ​ខែមករា ឆ្នាំ​២០២៣​។ នៅក្នុងពេល​កាន់​តួនាទី ប្រមាណ​កន្លះ​ឆ្នាំ​មកនេះ លោក ជីន កង នៅតែ​ប្រកាន់​បន្ទាត់នយោបាយ​ចិន​ដដែល យ៉ាង​ឥត​ងាករេ គឺ​ដូច​អ្វីដែល កាសែត​បរទេស​ច្រើន វាយតម្លៃ រូបលោក ថា​ជា​«​ចចក​ប្រយុទ្ធ​» របស់​ចិន​។ «​ចចក​ប្រយុទ្ធ​» ដែល​គាំទ្រ​គោលនយោបាយ​ចិន និង រិះគន់​លោកខាងលិច​មិន​សំចៃមាត់ នារ​យៈ​២០​ឆ្នាំ​ចុង​ក្រោយនេះ ។ ដូច្នេះ គេ​ជឿថា ការដក​ពី​តំណែង​លោក គឺ​ពុំមែន​មកពី​ហេតុផល​ងាករេ​នយោបាយ ឬ​ដើរ​ខុស​បន្ទាត់នយោបាយ​បក្ស​នោះឡើយ​។

​មាន​ហេតុ​មួយទៀត ដែល​ក្នុងសង្គម​ចិន កំពុងតែ​សង្ស័យ នោះ​គឺ​រឿងអាស្រូវ​ទំនាក់ទំនង​ផ្លូវភេទ ក្រៅ​ចំណងអាពាហ៍ពិពាហ៍​។ នៅមុន​ការបាត់​មុខ​របស់លោក ជីន កង ប្រមាណ​ជា ១​សប្តាហ៍ គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ បាននាំគ្នា​ផ្សាយ​អំពី​ចំណងទាក់ទង​ដ៏​ស្និទ្ធ​របស់លោក​រដ្ឋមន្ត្រី ជាមួយនិង ស្រី​អ្នកឆ្លើយឆ្លង​ព័ត៌មាន ដ៏​ល្បី​ម្នាក់​របស់​ចិន ប្រចាំ​នៅ​សហរដ្ឋអាមេរិក​។ អ្នក​ទាំងពីរ​បាន​ជួប​ស្គាល់គ្នា គ្រា​ដែល​លោក ជីន កង ធ្វើជា​ឯកអគ្គរដ្ឋទូត​ចិន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ចន្លោះ​ឆ្នាំ​២០២១ និង​២០២៣​។​លោក James Palmer នៃ​ទស្សនា​វ​ដ្តី Foreign Policy បាន​ជឿជាក់ថា «​លោក ជីន កង បាត់បង់​តំណែង ក៏​ព្រោះតែ​ទំនាក់ទំនង​ពិសេស​ជាមួយ​នារី​ម្នាក់​នេះហើយ​។​» នេះ​ក៏​ព្រោះតែ ទំនាក់ទំនង​ស្នេហា​ខាងក្រៅ ជា​រឿងអាស្រូវ​ដ៏រ​ស៊ើប​មួយ សម្រាប់​គំរូ​សីលធម៌​នយោបាយ​នៃ​ថ្នាក់ដឹកនាំ​ចិន​។​នាពេល​កន្លងទៅ លោក Zhang Gaoli ជា​មន្ត្រី​ធំ​របស់​បក្ស​កុ​ម្មុនិ​ស្ត​ចិន ជា​អតីត​សមាជិក​អចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ​របស់​បក្ស ក៏ត្រូវ​ទម្លាក់​ពី​តំណែង នៅ​ខែតុលា ឆ្នាំ​២០២២​។ ដ្បិត​មាន​ជាប់​ព័ន្ធ​នឹង​រឿងអាស្រូវ​ផ្លូវភេទ និង​ត្រូវ​រង​ការចោទប្រកាន់​ពីបទ​រំលោភ លើ​កីឡាការិនី​វាយ​តេ​នី​ស​។​a vang yi1 a vang yi turky