» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11709 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701880 នាក់

ស្រុក​ក្រិ​ក​ធ្វើបាប​សត្វ​ចិញ្ចឹមសត្វ ជាប់គុក​ដល់​ទៅ​១០​ឆ្នាំ​ស្រុក​ខ្មែរ​អត់​អី​ហាម​សម្លាប់​ឆ្កែ​តែ​នៅ​សៀមរាប​មួយគត់​!



​ប្រទេស​ក្រិ​ក​៖ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​កន្លងមកនេះ រដ្ឋសភា​ក្រិ​ក បានធ្វើ​វិសោធនកម្ម​ច្បាប់​ពីមួយ​ពីបទ​ល្មើស​ដ៏​សាមញ្ញ​ទៅ​បទឧក្រិដ្ឋ ជុំវិញ​ការចិញ្ចឹម​សត្វ​ដោយ​មិនបាន​ត្រឹមត្រូវ ដោយ​អ្នកប្រព្រឹត្ត​ខុស​អាច​ប្រឈម​ជាប់ពន្ធនាគារ​រហូតដល់​ទៅ​១០​ឆ្នាំ​ឯណោះ​។​a dog kill 

​លោក​ម៉ា​គិ​ស​វ៉ូ​រី​ឌី​ស​( Makis Voridis) រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក្រិ​ក បានបង្ហាញ​សេចក្តីព្រាងច្បាប់​នេះ​ទៅកាន់​សភាពេញអង្គ ។​លោក​បាន​បញ្ជាក់ថា​សង្គម មិនអាច​ទទួលយក​នូវ​អំពើ​ដ៏​សាហាវ​លើ​សត្វ​បែបនេះ ទៀត​នោះទេ​។​ច្បាប់​ប្រទេស​ក្រិ​ក​សកម្មភាព​ដែល​ចាត់ទុក​ជាការ​ធ្វើបាប និង​រំលោភបំពាន​លើ​សត្វ​ចិញ្ចឹម មានដូចជា ការបំពុល​ការចង​ព្យួរ​ការដុត និង​ទង្វើ​ទារុណកម្ម​ផ្សេងៗ ។ អ្នក​ដែល​ប្រព្រឹត្ត​ខុស ប្រឈម​ពិន័យ​ជា​ប្រាក់​ពី​៥០០០ ទៅ​១៥០០០​អឺរ៉ូ (​ពី​ជិត​៦០០០ ទៅជិត​១៨០០០​ដុល្លារ​អាមេរិក​) ហើយ​ទោស​ពន្ធនាគារ ស្ថិតក្នុង​កម្រិត​អ​ប្បរមា​១​ឆ្នាំ ហើយ​អាចឈាន​ទៅដល់​១០​ឆ្នាំ ទៅតាម​ទង្វើ​ជាក់ស្តែង​នៃ​បទល្មើស​។​

​សូមជម្រាបថា សេចក្តី​ច្បាប់​នេះ ត្រូវបាន​តាក់តែងឡើង បន្ទាប់ពី​មាន​សកម្មភាព​ដ៏​អាក្រក់​ជាច្រើន​លើស​ត្វ​ចិញ្ចឹម​នៅ​ក្រិ​ក​។ កាលពី​ខែតុលា​បុរស​អាយុ​៥៥​ឆ្នាំ​ម្នាក់ នៅ​ក្រុង Heraklion បាន​ចង​ព្យួរ​ក​សត្វ​ឆ្កែ​មួយ​ក្បាល​។​រូបថត​ពី​សកម្មភាព​នោះ ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម និង​សារព័ត៌មាន​ជាច្រើន ដែល​ក្រោយមក ជនល្មើស​ត្រូវបាន​ពិន័យ​ជា​ប្រាក់ ៣​ម៉ឺន​អឺរ៉ូ (​ជាង​៣៥០០០​ដុល្លារ​អាមេរិក​)​។

រំលង​ប៉ុន្មាន​ថ្ងៃ​ក្រោយមក គ្រូបង្រៀន​ម្នាក់​មាន​អាយុ​៥៤​ឆ្នាំ ដែល​រស់នៅ​ក្រុង​កំពង់ផែ Piraeus ក្បែរ​ក្រុង​អា​តែ​ន បាន​យក​កាំបិត​កាប់ រួច​វាយ​នឹង​ដំបង​ដែក យ៉ាង​សាហាវ​លើ​សត្វ​ឆ្កែ​។​សកម្មភាព​ត្រូវបាន​លួច​ថត​ដោយ​អ្នកដំណើរ​ម្នាក់ ដែល​ក្រោយមក​គ្រូបង្រៀន​រូបនោះ ត្រូវបាន​ចាប់ខ្លួន​ផងដែរ ខណៈ​ដំណើរការ​ជម្រះក្តី មិនទាន់​កំណត់​ថ្ងៃ​នោះឡើយ​។​សូមបញ្ជាក់ថា​ស្រុក​ខ្មែរ​គ្មានទេ​ច្បាប់​ការពារ​សត្វ​ចិញ្ចឹម​លើកលែងតែ​នៅ​ខេត្តសៀមរាប​មួយគត់​ក្នុងចំណោម​ខេត្ត​រាជធានី​២៥​បានចេញ​បំរាម​ហាម​សម្លាប់​និង​ហូប​សត្វ​ឆ្កែ​!?​។​a dog kill1 a dog kill2 

​