» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8689 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698860 នាក់

ឥណ្ឌា១ថ្ងៃឆ្លង១៦ម៉ឺននាក់ជំនាញការអាមេរិកថាវិរុសកូវីតថ្មីឆ្លងលឿនសាហាវ

 

ឥណ្ឌា៖ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាចេញផ្សាយនៅថ្ងៃចន្ទទី១២មេសាឲ្យដឹងថានេះ ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ១៩ចំនួន១៦៨,៩១២នាក់គឺក្នុងរយៈពេល២៤ម៉ោងប៉ុនណោះក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុតទី២នៅលើពិភពលោក។a co india 

ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសឥណ្ឌាឡើងដល់១៣.៥៣លាននាក់កើនលើសចំនួនអ្នកឆ្លងនៅប្រេស៊ីលដែលមានចំនួន១៣.៤៥លាននាក់ ខណៈដែលអាមេរិកនៅតែបន្តនាំមុខដោយមានចំនួនអ្នកឆ្លងសរុប៣១.២លាននាក់។ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញផងដែរថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩មាន៩០៤នាក់ថែមទៀតដោយធ្វើឲ្យចំនួនសរុបកើនដល់ជាង១៧ម៉ឺននាក់។មកទល់ពេលនេះ ប្រទេសឥណ្ឌាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ពលរដ្ឋបានចំនួន១០៤.៥លានដូសហើយ។

ប្រឈមនឹងសន្ទុះចម្លងឡើងខ្លាំងដូច្នេះ ឥណ្ឌាបានចេញសេចក្តីសម្រេចនៅថ្ងៃ អាទិត្យទី ១១មេសាម្សិលមិញ ហាមឃាត់ការនាំចេញ សម្រាប់ព្យាបាលជំងឺកូវីដ១៩ remdesivir ទៅបរទេសទៀតទេ។ថ្នាំប្រឆាំងវីរុស Remdesivir ជាថ្នាំដំបូងគេមួយ ដែលត្រូវបានគេយកមកប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ១៩ ដោយមានសមត្ថភាពអាចជួយអ្នកជំងឺកូវីដ១៩ឱ្យឆាប់បានធូរស្បើយពីជំងឺ។ តែបើតាមការសិក្សារបស់អង្គការសុខភាពពិភពលោកថ្នាំ Remdesivir មានប្រសិទ្ធភាពតិច ឬមិនអាចទប់ស្កាត់បានសោះតែម្តងគ្រោះមរណៈដោយជំងឺកូវីដ១៩។Remdesivir ជាផលិតផលរបស់មន្ទីរពិសោធន៍ឱសថអាមេរិក Gilead ដែលកាលពីឆ្នាំទៅ បានចុះហត្ថលេខាផ្តល់សិទ្ធិឱ្យឥណ្ឌា ប៉ាគីស្ថាន និងអេហ្ស៊ីប ជួយផលិតសម្រាប់យកទៅលក់និងចែកចាយព្យាបាលជំងឺកូវីដ១៩ ក្នុងប្រទេសក្រីក្រ មានចំណូលទាប ចំនួន ១២៧ប្រទេស។ មានក្រុមហ៊ុនឱសថឥណ្ឌាចំនួន៧ បានទទួលសិទ្ធិនេះ និងផលិតថ្នាំនេះបានចំនួនដល់ទៅ ជាង៣,៨៨លានដូសក្នុងមួយខែៗ។

សូមបញ្ជាក់ថាអ្នកជំនាញផ្នែកជំងឺឆ្លងរបស់អាមេរិកបាននិយាយថា វ៉ារីយ៉ង់វីរុសកូវីដ១៩ «បំប្លែងខ្លួនទ្វេដង» ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌាគឺមានសមត្ថភាពឆ្លងលឿននិងគ្រោះថ្នាក់ជាង ហើយនឹងនាំមកនូវភាពមិនច្បាស់លាស់ថែមទៀតចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងជំងឺរាតត្បាតនៅក្នុងសហរដ្ឋអាមេរិក។

កាលពីពេលថ្មីៗនេះ គេបានរកឃើញករណីឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនទ្វេដងនេះចំនួន៥នាក់នៅក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ហើយសេចក្តីរាយការណ៍ជាច្រើនបាននិយាយថា វាមានសមត្ថភាពឆ្លងលឿនជាងវីរុសកូវីដ១៩ធម្មតា ហើយវ៉ាក់សាំងមានប្រសិទ្ធភាពតិចតួចក្នុងការប្រឆាំងនឹងវ៉ារ្យង់នេះ។

អ្នកជំនាញបាននិយាយថា «ចំនួនអ្នកចាក់វ៉ាក់សាំងនៅអាមេរិកមិនទាន់មានភាគរយខ្ពស់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះវានៅតែមានលទ្ធភាពនៃការបន្តឆ្លងរាលដាល ហើយថែមទាំងធ្វើឲ្យកម្រិតនៃការឆ្លងកើនឡើងផងដែរ»។ សហរដ្ឋអាមេរិកកំពុងនៅឆ្ងាយពីការឈានទៅដល់ការបង្កើតប្រព័ន្ធភាពស៊ាំជាសហគមន៍ដោយសារតែកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេសនេះមានបញ្ហាជាច្រើន៕a co india2 a co india1 a co india3