» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12351 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702522 នាក់

ប្រា​យុទ្ធ​ព្រលយ​ពាក្យ ចុះ​ចេញពី​តំណែង បើ​មាន​បុគ្គល​ណា​គ្រាន់បើ​ជាង​លោក​!

 

​ថៃ​៖​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​វិច្ឆិកា នាយករដ្ឋមន្ដ្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយ ថា លោក​នឹង​សប្បាយ​ចិ​ត្ដ បើ​មាន​បុគ្គល​ណា​ម្នាក់​ល្អ​ជាង​លោក មក​ជំនួស​តំណែង​ជា​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង​ថែមទាំង​បោះសម្ដី​ថា លោក​ឆ្អែតឆ្អន់​នឹង​ការប្រើ​សិទ្ធ​អំណាច​របស់លោក​ផងដែរ​។ នេះ​បើតាម​សារព័ត៌មាន បាងកក​ប៉ុស្ដិ៍ ។ a brayut demo5 

​នៅក្នុង​ពិធី​ថ្លែង​សុន្ទរកថា ក្នុងនាម​ជា​វាគ្មិន​សំខាន់​មួយរូប​នៃ​ព្រឹ​ត្ដិ​ការណ៍​បើក​វគ្គ​សិក្សា​នៅ​មហាវិទ្យាល័យ​ការពារជាតិ​ថៃ លោក ប្រា​យុទ្ធ បាន​និយាយថា​៖ ប្រសិនបើ​នៅ​ថ្ងៃ​ខាងមុខ​មាន​បុគ្គល​ណា​ល្អ​ជាង មាន​សមត្ថភាព​ជាង និង​ស្មោះត្រង់​ជាង​ខ្ញុំ ឬ​ប្រហាក់ប្រហែល គាត់​ឬ​នាង​នឹង​អាច​បន្ដការងារ និង​ទទួលបន្ទុក​ប្រទេសជាតិ​។ ប៉ុន្ដែ ការកាន់កាប់​អំណាច​មិនមែនជា​រឿង​លេងសើច​ទេ ខ្ញុំ​បាន​ហ្វឹកហ្វឺន​កិច្ចការ​យ៉ាងច្រើន កាល​ខ្ញុំ​នៅ​ជា​មេបញ្ជាការ​កងទ័ព​អស់​រយៈពេល​៤​ឆ្នាំ​។ ខ្ញុំ​ឆ្អែតឆ្អន់​នឹង​ការប្រើ​សិទ្ធ​អំណាច ដោយ​ខ្ញុំ​បាន​ប្រើ​វា​ដើម្បី​ថែរក្សា​មនុស្ស​ល្អ និង​ដាក់ទោស​លើ​មនុស្ស​ធ្វើអំពើ​អាក្រក់​។

​លោក​ប្រា​យុទ្ធ​និយាយថា លោក​មិនដែល​រំពឹងថា​នឹង​ក្លាយជា​នាយករដ្ឋមន្ដ្រី​ទេ ហើយ​លោក​ពិតជា​ភ្ញាក់ផ្អើល ដែល​អាច​កាន់តំណែង​អស់​រយៈពេល​៦​ឆ្នាំ​មកនេះ​។ លោក​ក៏បាន​ស្នើ​ឲ្យ​ប្រជាជន​ជួយ​លើកកម្ពស់​ឯកភាព​ជាតិ និង​និយាយថា​យុទ្ធសាស្ដ្រ​ជាតិ​២០​ឆ្នាំ មិនមែន​បានន័យថា​លោក​មានបំណង​ក្ដោប​ក្ដាប់​អំណាច​រយៈពេល​២០​ឆ្នាំ​នោះទេ​។

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា សង្កត់ធ្ងន់ថា​៖ ខ្ញុំ​អាច​នឹងត្រូវ​ស្លាប់​នៅថ្ងៃនេះ​ឬស្អែក ដោយ​គ្មាន​នរណាម្នាក់​ដឹង​ឡើយ​។
​សម្រាប់ ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​វិញ​បានប្រកាសថា​ពួកគេ គ្រោង​នឹងធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ នៅ​ថ្ងៃអាទិត្យ​សប្ដាហ៍​នេះ ចាប់ពី​ម៉ោង​៤:០០​នាទី​រសៀល​តទៅ នៅឯ​វិមាន​ប្រជាធិបតេយ្យ​ផងដែរ​។មានការកត់សម្គាល់ថានៅក្នុងស្រុកសៀមមានអ្នកនយោបាយបីរូបដែលគេផ្គូផ្គងសម្រាប់ជំនួសលោកប្រាយុទ្ធរួមមានអតីនាយករដ្ឋមន្ត្រីអភិសីទ្ធវិចាជីវ៉ា,ឧបនាយករដ្ឋមន្ត្រីក្នុងគណរដ្ឋមន្ត្រីលោកប្រាយុទ្ធនិងអតីតអគ្គមេបញ្ជាការកងទព័ដែលបានរត់ទៅបួសតាំងពីមានបាតុកម្មកាលពីខែកក្កដាមក។a brayut demo1 a brayut demo6 

​