» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2388 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141570 នាក់

មេធាវី​សិទ្ធិមនុស្ស Anon Nampa និង​សកម្មជន​ម្នាក់ទៀត​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ ដាក់គុក​ចោទ ពីបទ​រំលោភ​លើ​លក្ខខណ្ឌ​ធានា​នៅក្រៅ​ឃុំ​


​ថៃ​៖ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែកញ្ញា​អាជ្ញាធរ ថៃ​បាន​ចាប់​ដាក់គុក​មេធាវី​សិទ្ធិមនុស្ស​អា​ណន​ណា​ម​ប៉ា​( Anon Nampa) និង​សកម្មជន​ម្នាក់ទៀត ពីបទ​រំលោភ​លើ​លក្ខខណ្ឌ​នៃ​ការបង់ប្រាក់​ធានា​នៅក្រៅ​ឃុំ ជុំវិញ​ការប្រមូលផ្តុំ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ។​a ath 

ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចុះផ្សាយ​ឲ្យ​ដឹងថា​៖​ការចាប់ខ្លួន​ពួកគេ គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស រាប់សិប​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ពីបទ​ញុះញង់ និង​ការចោទប្រកាន់​ទាក់ទង​នឹង​បាតុកម្ម ដែល​ប៉ូលិស​និយាយថា បាន​រំលោភ​លើ​បំរាម​ការប្រមូលផ្តុំ ដើម្បី​ការពារ​ការឆ្លង​កូ​វីដ​១៩ ។ សកម្មជន​ថៃ​គ្រោង​ធ្វើបាតុកម្ម​ធំ​មួយ នៅ​ថ្ងៃទី​១៩ ខែកញ្ញា ។​​លោក Anon បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “​ទុកឱ្យ​ការជាប់គុក​របស់ខ្ញុំ នៅថ្ងៃនេះ ជា​ភាពអាម៉ាស​នៃ​ការយាយី​ប្រឆាំងនឹង​ប្រជាជន ។ នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ បាតុកម្ម​នឹង​ទាមទារ​យកមក​វិញ​” ។​

​លោក Anon ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​ថៃ ជា​លើក​ទី​៣ កាលពី​ថ្ងៃទី​២៥ ខែសីហា ដែល​បាន​ចោទប្រកាន់​លោក ពី​ការនាំ​ឲ្យ​មានការ​បះបោរ​ប្រឆាំងនឹង​តួនាទី​របស់លោក នៅក្នុង​បាតុកម្ម​នយោបាយ​មួយ ដែល​បាន​អំពាវនាវ​ឲ្យ​មានការ​កែទម្រង់​រាជាធិបតេយ្យ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​នេះ ។​
​លោក​ត្រូវបាន​ចាប់ខ្លួន​ក្រោម​ការចោទប្រកាន់​ស្រដៀង​គ្នា ពីរដង​រួចមកហើយ និង​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ ។​​ប៉ូលិស​បាន​និយាយថា ទាំង​លោក Anon និង Panupong ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​រំលោភ​មាត្រា ១១៦ ដែល​ចែង​អំពី​ការ​ញុះញង់​ឲ្យ​មានការ​បះបោរ និង​ពីបទ​រំលោភ​លើ​ការ​រឹតត្បិត​ការជួបជុំ​សាធារណៈ ។

មេធាវី​ការពារ​សិទ្ធិមនុស្ស បាន​ស្ថិតនៅ​ជួរមុខ​នៃ​ចលនា​មួយ ដែល​បានធ្វើ​បាតុកម្ម​ស្ទើរតែ​រាល់ថ្ងៃ អស់​រយៈពេល មួយខែ​មកហើយ នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ។​​លោក គឺជា​មនុស្ស​ទីមួយ ដែល​បាន​អំពាវនាវ​ជា​ចំហ​ឲ្យ​មានការ​ផ្លាស់ប្តូរ​តួនាទី​របស់​ព្រះមហាក្សត្រ​មា​ហ​វិ​ជ្ច​រ៉ា​ឡុងកន​( Maha Vajiralongkorn )​ដោយបាន​ទម្លាយ​បំរាម​ដ៏​យូរលង់​ដែល​មហាក្សត្រ មិនអាច​ប៉ះពាល់​បាន ៕a ath1