» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6620 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671260 នាក់

ក្រុមហ៊ុន​ហ៊ូ​វ៉ែ​សហការ​ជាមួយ​ក្រុមហ៊ុនរុស្ស៊ី​ដើម្បី​ទប់ទល់​សង្គ្រាម​បច្ចេកវិទ្យា​ជាមួយ​អាមេរិក​

 

​រុស្ស៊ី​៖ ក្រុមហ៊ុន Huawei បាន​ចែករំលែក​ពី​ផែនការ​ស្តីពី កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​រុស្ស៊ី ក្នុង​កំឡុង​ជំនួប​របស់លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ជាមួយ​សហគ្រិន​អន្តរជាតិ នៅឯ​វេទិកា​សេដ្ឋកិច្ច​ទីក្រុង សេន​ភឺ​ធើ​ស៍​ប៊ឺ​ក (Saint Petersburg) ហៅ​កាត់ SPIEF​។a huway

សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា​៖​លោក ឃើ​រី​ល ឌី​មី​ទ្រី​វ (Kirill Dmitriev) ដែលជា​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ការវិនិយោគ​របស់​ប្រទេស​រុស្ស៊ី កំឡុង​ជំនួប​ខាងលើនេះ គឺមាន​ការពិភាក្សា​ជាច្រើន ប៉ុន្តែ​អ្វីដែល​អាច​ចាត់ទុកថា​ជា​រឿង​សំខាន់​ជាងគេ នោះ​គឺ​ការចែករំលែក​ផែនការ​សម្រាប់​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស​រុស្ស៊ី ពី​សំណាក់​តំណាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន Huawei​។​

ឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង នៅ​ប្រទេស​រុស្ស៊ី ក្រុមហ៊ុន Huawei បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​រុស្ស៊ី MTS ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ 5G នៅក្នុង​ប្រទេស​រុស្ស៊ី​នៅ​ឆ្នាំ​ក្រោយនេះ​ដើម្បី​ទប់ទល់​ពី​ការព្យាយាម​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាមេរិក និង​ប្រទេស​ម្ព័​ន្ធ​មិត្ត​អាមេរិក​មួយចំនួន​។​

​យោងតាម​សារព័ត៌មាន Sputnik ចេញផ្សាយ​នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ បានឱ្យដឹងថា​៖​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានចាត់ទុក​វិធានការ របស់​សហរដ្ឋអាមេរិក ជាការ​ចាប់ផ្តើម នៃ​សង្គ្រាម​បច្ចេកវិទ្យា​ថ្មី​មួយ​។​

​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ St. Petersburg​លោក ពូ​ទីន ថា “​ឧទាហរណ៍​ស្ថានភាព​នៅ​ជុំវិញ​ក្រុមហ៊ុន Huawei មានការ​ប៉ុនប៉ង ដែល​មិន​ថែមទាំង ការប្រកួតប្រជែង​នោះទេ តែ​ដើម្បី​បង្ខំ​វា (Huawei) ឱ្យ​ចេញពី​ទីផ្សារ​ពិភពលោក ហើយ​នៅក្នុង​រង្វង់​នៃ​ពិភពលោក​មួយចំនួន​វា​ថែមទាំង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ជា​សង្គ្រាម​បច្ចេកវិជ្ជា​ដំបូង នៃ​សម័យ​ឌីជីថល​។​ 

​លោកពូ​ទីន​បាន​បន្ថែមថា ការប៉ុនប៉ង​ផ្តាច់មុខ​លើ​រលក​បច្ចេកវិទ្យា​ថ្មី និង​កំណត់​លទ្ធភាព​ប្រើប្រាស់​ផលិតផល​របស់ខ្លួន​គឺជា​ប្រភព​ដ៏​សំខាន់​នៃ​អស្ថិរភាព​សកល​។​

​សូមជម្រាបថា សហរដ្ឋអាមេរិក​បាន​ដាក់​បម្រាម​លើ​ក្រុមហ៊ុន Huawei កាលពី​ខែឧសភា ហើយ​បានដាក់​សម្ពាធ​ដល់​សម្ព័ន្ធមិត្ត​បរទេស​របស់ខ្លួន​ឱ្យ​ឈប់​ប្រើ​ឧបករណ៍​របស់​ក្រុមហ៊ុន​ចិន ដោយ​លើកឡើង​ពី​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ ។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អះអាងថា ក្រុមហ៊ុន Huawei បាន​ដំឡើង​កម្មវិធី​ទ្វារក្រោយ​នៅលើ​ឧបករណ៍ និង​សូ​ហ្វ​វែ​រ​របស់ខ្លួន​ដើម្បី​ជួយ​ទីក្រុង​ប៉េកាំង ត្រូវបាន​ចោទប្រកាន់ថា បាន​អនុវត្ត​ការ​ចារកម្ម និង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​៕a huway1 


​