» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7454 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697625 នាក់

អាមេរិក​ប្រើ​ដ្រូ​ន សម្លាប់​មេបញ្ជាការ​ក្រុម Kataib Hezbollah​ក្នុង​ទីក្រុង​បា​កដាដ

ប្រទេស​អ៊ីរ៉ាក់​៖ មេបញ្ជាការ​ម្នាក់​របស់​ក្រុម Kataib Hezbollah ជា​ចលនា​ប្រដាប់អាវុធ​មួយ​គាំទ្រ​ដោយ​អ៉ី​រ៉ង់ នៅក្នុង​ប្រទេស​អ៉ី​រ៉ា​ក់ និង​ដែល​មន្ទីរ​បញ្ច​កោណ ចោទថា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​លើ​កងទ័ព​អាមេរិក ត្រូវបាន​សម្លាប់ ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស​មួយ​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ ទី​៧ ខែកុម្ភៈ​។a dron us1 

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៤​បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​យោធា​អាមេរិក បាន​គូសបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដូច្នេះ​ថា «​កងកម្លាំង​អាមេរិក​បាន​ដឹកនាំ​ការវាយប្រហារ​តាមផ្លូវ​អាកាស​មួយ​តែម្នាក់ឯង នៅក្នុង​ប្រទេស​អ៉ី​រ៉ា​ក់ ជាការ​សងសឹក​ទៅនឹង​ការវាយប្រហារ​លើ​កងទ័ព​អាមេរិក ដោយបាន​សម្លាប់​មេបញ្ជាការ​ម្នាក់​របស់​ក្រុម Kataib Hezbollah ដែល ទទួលខុសត្រូវ​លើ​ការដឹកនាំ​ផែនការ និង​ចូលរួម​ក្នុងការ​វាយប្រហារ​លើក​ង​កម្លាំង​អាមេរិក នៅក្នុង​តំបន់​»​។ យោធា​អាមេរិក​មិនបាន​បញ្ជាក់​ពី​ឈ្មោះ​របស់ មេបញ្ជាការ​រូបនោះ​ឡើយ ដោយ​គ្រាន់តែ​បន្ថែមថា​មិនមាន​ជន​ស៊ីវិល​ស្លាប់ ឬ​រងរបួស​ក្នុងការ​វាយប្រហារ​រប​ស់​ខ្លួន​ទេ​។​

​ប៉ុន្តែ ប្រភព​ផ្នែក​សន្តិសុខ​២​រូប​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា​មេបញ្ជាការ​ក្រុម Kataib Hezbollah ឈ្មោះ Abu Baqir al-Saadi ដែល​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​៣​នាក់ ត្រូវបាន​សម្លាប់ នៅក្នុង​ការវាយប្រហារ​ដោយ​យន្ដហោះ​ដ្រូ​ន​លើ​រថយន្ដ​មួយគ្រឿង នៅ​ភាគ​ខាងកើត​ទីក្រុង​បា​កដាដ​។ ទោះបីយ៉ាងណា​ករណី​យ៍​នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៤​ជ្ញា​ធរ​អ៊ីរ៉ាក់​បាន​ចោទប្រកាន់ថា ក្រុម​យោធា​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក គឺជា​កត្តា​បង្ក​អស្ថិរភាព នៅក្នុង​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ បន្ទាប់ពី​ទីក្រុង​វ៉ា​ស៉ី​ន​តោន បាន​បើក​ការវាយប្រហារ​ក្នុង​ទឹកដី​អ៉ី​រ៉ា​ក់ លើ​ក្រុម​ចលនា​ប្រដាប់អាវុធ​ដែល​គាំទ្រ​ដោយ​អ៉ី​រ៉ង់​។

​អ្នកនាំពាក្យ​យោធា​អ៉ី​រ៉ា​ក់ លោក Yahya Rasool បានលើកឡើង​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុម​យោធា​ចម្រុះ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក បាន​ក្លាយជា​កត្តា​បង្ក​អស្ថិរភាព​មួយ នៅ​ប្រទេស​អ៉ី​រ៉ា​ក់ និង​កំពុង​ធ្វើឱ្យ​អ៉ី​រ៉ា​ក់​ស្ថិតក្នុង​ហានិភ័យ នៃ​ការជាប់​ជំពាក់ជំពិន​ក្នុង​វដ្ត​នៃ​ជម្លោះ​។​សូម​បញ្ជាក់ដែរថា​អាមេរិក​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​សងសឹក​លើ​គូសត្រូវ​ដោយ​ប្រើ​ដ្រូ​ន​ដែលជា​ដឹងថា​មានតម្លៃ​ប្រហែល​ជាង​២០០​លាន​ដុល្លារ​អាមេរិក​។​ជាក់ស្តែង​កាលពី​ឆ្នាំ​២០២០​នៅក្នុង​បរទេស​អ៊ីរ៉ាក​ដដែល​លោក​ឧត្ដមសេនីយ៍ កា​ស្សេម សូ​ឡៃ​មេ​នី (Qassem Soleimani) ដែលជា​ប្រមុខ​កង​អង្គភាព​ពិសេស (Quds Force) នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍ អ៊ីរ៉ង រួមជាមួយ​មនុស្ស ០៦​នាក់​ផ្សេងទៀត​ត្រូវបាន​សម្លាប់ នៅក្នុង​ការវាយប្រហារ​តាមផ្លូវ​អាកាស​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក លើ​ក្បួន​រថយន្ដ​មួយ នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​បា​កដាដ ប្រទេស​អ៊ីរ៉ាក់​។ នេះ​បើតាម​អ្នកនាំពាក្យ​កងជីវពល​អ៊ីរ៉ាក់ ដកស្រង់​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៣ ខែមករា ឆ្នាំ​២០២០​។​

​អ្នកនាំពាក្យ​កងជីវពល​នៃ​កងកម្លាំង​ចលនា​ប្រជាជន (Popular Mobilization Forces) គាំទ្រ​ដោយ​អ៊ីរ៉ង់ គឺជា​អ្នកទទួល​ស្គាល់​ព័ត៌មាន​ខាងលើ ជាមួយ​ការគូសបញ្ជាក់​ដូច្នេះ​ថា «​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​គឺជា​អ្នកទទួលខុសត្រូវ ចំពោះ​ការស្លាប់​របស់លោក Qassem Soleimani និង​លោក អា​ប៊ូ ម៉ា​ហ៍​ឌី អាល់​មូ​ហាន​ឌី​ស (Abu Mahdi al-Muhandis) ដែលជា​មេបញ្ជាការ​របស់​ពួកយើង​»​។​​សូម​បញ្ជាក់ដែរថា​កាលពី​ឆ្នាំ​២០១៦​មេក្លោង​ក្រុម​ភេរវជន​២​រូប​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ត្រូវបាន​បាញ់់សម្លាប់​ដោយ​យន្តហោះ​ដ្រូ​ន​អាមេរិក ដែលមាន​ឈ្មោះ​ហ្វា​រុក អាល់​កាតា​នី Farouq al-Qahtani និង​ម្នាក់ទៀត​ឈ្មោះ ប៊ី​ឡា​ល់ អាល់ អ៊ូ​តា​ប៊ី Bilal al-Utabi​។ ក្រុម​ភេរវជន​អាល់​កៃ​ដា ចាត់ទុក​ជន​អាល់ កាតា​នី ជា​មេដឹកនាំ​លំដាប់​ទី​១ ហើយ​អាល់ អ៊ូ​តា​ប៊ី ជា​មេដឹកនាំ​លំដាប់​ទី​២​រឺក៏​ទី​៣​។ ប្រតិបត្តិការ​ដ្រូ​ន​កំចាត់​មេក្លោង​ក្រុម​អាល់​កៃ​ដា​ធំៗ​ទាំង​២​រូបនេះ បាន​ដំណើរការ​នៅ​ខែត្រ​គូ​ណា ភាគ​ខាងជើង​អា​ហ្វ​ហ្កា​នី​ស្ថាន ជិត​ព្រំដែន​ប៉ា​គី​ស្ថាន​។​ទោះបីយ៉ាងណា​កាលពី​ឆ្នាំ​២០២០​ដ្រូ​ន​អាមេរិក​ដែលមាន​តម្លៃ​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​កាំជ្រួច​ប្រទេស​អ៊ីរ៉ង់​បាញ់​ទម្លាក់បាន​ផងដែរ​។​


​គួរ​បញ្ជាក់ថា ក្រុម​យោធា​ចម្រុះ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​នៅ​ប្រទេស​អ៊ីរ៉ាក់ ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរ​វករ ISIS​។ សហរដ្ឋអាមេរិក មាន​កងទ័ព​ចំនួន​២,៥០០​នាក់ នៅ​ទីនោះ ដើម្បី​ផ្តល់​ប្រឹក្សា​និង​ជួយ​គាំទ្រ​កងកម្លាំង​អ៉ី​រ៉ា​ក់ ក្នុងការ​ទប់ស្កាត់​កុំឱ្យ​ពួក ISIS ពង្រីក​ខ្លួន​ឡើងវិញ​។ ដោយឡែក ចាប់តាំងពី​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ហា​ម៉ាស បាន​ផ្ទុះឡើង​នៅ​ដែនដី​ប៉ា​ឡេ​ស្ទី​ន Gaza Strip នៅ​ខែតុលា ឆ្នាំ​២០២៣​មក អ៊ីរ៉ាក់​និង​ស៊ី​រី​បាន​មើលឃើញ​ការកើនឡើង នៃ​ការវាយប្រហារ​ដាក់គ្នា​ទៅវិញទៅមក រវាង​ក្រុម​ចលនា​ប្រដាប់អាវុធ​ដែលមាន​អ៊ីរ៉ង់​ជា​ខ្នងបង្អែក និង​កងកម្លាំង​អាមេរិក​ដែល​ឈរជើង​នៅក្នុង​តំបន់​។ សហរដ្ឋអាមេរិក បាន​បង្កើន​ការវាយប្រហារ​លើ​ក្រុម​ប្រដាប់អាវុធ​គាំទ្រ​ដោយ​អ៉ី​រ៉ង់ នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៉ី​រ៉ា​ក់ ចាប់តាំងពី​សប្ដាហ៍​មុន​មក ហើយ​ថា​វា​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ ក្នុងការ​សងសឹក​ចំពោះ​ការវាយប្រហារ​ដោយ​យន្ដហោះ​ដ្រូ​ន​ដែល​បានសម្លាប់​ទាហាន​អាមេរិក ៣​នាក់ នៅក្នុង ប្រទេស​ហ្ស៊​កដា​នី​៕a dron us a dron us2 
​