» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5363 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744389 នាក់

ប្រធានាធិបតី​បារាំង​ប្រកាស​ដកទ័ព​ចេញពី​ប្រទេស បី​នៅ​អាហ្វ្រិក​!

​បារាំង​៖ ប្រទេស​បារាំង​នឹង​ដក​ឯកអគ្គរដ្ឋទូត រួមទាំង​កងទ័ព​រប​ស់​ខ្លួន​ចេញពី​ប្រទេស​នី​ហ្សេ ម៉ាលី​និង​បឺ​គី​ណា​ហ្វា​សូ​បន្ទាប់ពី​មាន​រដ្ឋប្រហារ​ទម្លាក់រ​ដ្ឋា​ភិ​បាល​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ ។​នេះ​បើតាម​សារព័ត៌មាន AFP ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​។​a france nizer 

​លោក ម៉ា​ក្រុង ប្រធានាធិបតី​បារាំង​ធ្វើការ​ប្រកាស​បែបនេះ​ក្នុងអំឡុង​លោក​ថ្លែង​សុន្ទរកថា​មួយ​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅនេះ ជាមួយនឹង​ការ គូសបញ្ជាក់​ដូច្នេះ​ថា «​បារាំង​បានសម្រេច​ចិត្ត​ដក​ឯកអគ្គរដ្ឋទូតរ​បស់​ខ្លួន ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ខាងមុខ ឯកអគ្គរដ្ឋទូត​និង​អ្នកការទូត​របស់​យើង​ជាច្រើន​នាក់ នឹង​ត្រឡប់​មកកាន់​ប្រទេស​បារាំង​វិញ​»​។ លោក ម៉ា​ក្រុង​បន្ថែមថា​ប្រតិបត្តិការ​យោធា​របស់​បារាំង​ក៏​នឹងត្រូវ​បិទ​បញ្ចប់​ផងដែរ ដោយ​កងទ័ព​បារាំង​នឹងត្រូវ​ដកចេញ​ពី​ប្រទេស​នី​ហ្សេ​នៅ​ប៉ុន្មាន​ខែ​និង​សប្ដាហ៍​ខាងមុខ ជាមួយនឹង​ការដក​កងទ័ព​ទាំងស្រុង​នៅត្រឹម​ដំណាច់ឆ្នាំ​២០២៣​នេះ​។​
​បារាំង​បាន​រក្សាទុក​កងទ័ព​ជាង ១,៥០០​នាក់​នៅមូលដ្ឋានទ័ព​របស់ខ្លួន​ក្នុងប្រទេស​នី​ហ្សេ ហើយ​កន្លងមក​បា​នប​ដិ​សេធ​ការស្នើសុំ​ពី​របប​យោធា​ថ្មី​ឱ្យ​ឯកអគ្គរដ្ឋទូត​និង​កងទ័ព​បារាំង​ចាកចេញ​ពី​ប្រទេស បន្ទាប់ពី​លោក​ម៉ា​ក្រុង​បានប្រកាស​មិន​ទទួលស្គាល់​របប​សឹក​ដែល​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ មហា​ម៉េ​ដ បា​ហ្សូ​ម (Mohamed Bazoum) គាំទ្រ​ដោយ​បារាំង​។​

​ការវិវត្ត​ស្ថានការណ៍​ចុង​ក្រោយនេះ​កើតមាន​ឡើងខណៈ​កងទ័ព​បារាំង​ក៏ត្រូវ​បានស្នើ​សុំឱ្យ​ដក​ចេញពី​ប្រទេស​ម៉ាលី និង​បួរ​គី​ណា ហ្វា​សូ ដែល​សុទ្ធសឹង​ជា​ប្រទេស​ធ្លាប់​ស្ថិតនៅក្រោម​អាណានិគម​របស់ខ្លួន​ផងដែរ​។ គួររំលឹកថា កាលពី​ចុងខែ​កក្កដា ក្រុម​យោធា​នី​ហ្សេ​ដឹកនាំ​ដោយ មេបញ្ជាការ Abdourahamane Tiani បានធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល របស់លោក​ម៉ូ​ហា​ម៉េ​ដ បា​ហ្ស៊ូ​ម និង​បាន​ចាប់​លោក​ប្រធានាធិបតី​រូបនេះ ប​ង្ឃាំ​ង​ទុក​ក្នុងផ្ទះ​ជាមួយនឹង​ក្រុមគ្រួសារ រហូតដល់​សព្វថ្ងៃ​។ ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ អមដោយ​បាតុកម្ម​គាំទ្រ​តាមផ្លូវ​ផង បានប្រកាស​បណ្តេញ​កង​ទ័ពបារាំង​ប្រមាណ​១៥០០​នាក់ ដែល​ឈរជើង​នៅ​នី​ហ្សេ ឲ្យ​ចាកចេញ និង​បានប្រកាស​បណ្តេញ​លោក​អគ្គរដ្ឋទូត​បារាំង​ថែម​ទៀតផង​។​

​លោក​ម៉ា​ក្រុង​បានបញ្ជាក់​ហេតុផល​ថា បារាំង​បានសម្រេច​បិទ​បញ្ចប់​បេសកកម្ម​កងទ័ព​នៅ​នី​ហ្សេ ព្រោះថា អាជ្ញាធរ​នី​ហ្សេ​បច្ចុប្បន្ននេះ លែង​ចង់​ប្រយុទ្ធប្រឆាំង​ក្រុម​ជី​ហាត​ភេរវកម្ម​ទៀតឡើយ​។ លោក​បន្តថា ជាងនេះទៀត បារាំង​មិនអាច​បន្ត​នៅ​ជា​ចំណាប់ខ្មាំង នៃ​របប​សិ​កនី​ហ្សេ​បានទេ​។ តែ​យ៉ាងណា លោក​បាន​បញ្ជាក់ថា បារាំង​នឹងធ្វើ​ការជជែក​ជាមួយ​អាជ្ញាធរ​របប​សិ​កនី​ហ្សេ ដើម្បី​រៀបចំ​ដំណើរការ​ដកទ័ព​នេះ ឲ្យ​រលូន និង​ដោយ​ស្ងាត់ស្ងៀម​បំផុត​។​​គួរ​បញ្ជាក់ថា ការពិតទៅ​ស្ថានការណ៍​វិបត្តិ​កាន់តែ​តានតឹង ដុនដាប​ខ្លាំង រវាង​នី​ហ្សេ​និង​បារាំង ប៉ុន្មាន​សប្តាហ៍​មកហើយ​។ បាតុកម្ម​របស់​ប្រជា​ជននី​ហ្សេ ដែល​ប្រឆាំងនឹង​វត្តមាន​កងទ័ព​បារាំង ត្រូវបាន​រៀបចំ​ធ្វើ​សឹង​ជា​រៀងរាល់ថ្ងៃ នៅមុខ​ស្ថានទូត​បារាំង​ក្នុង​ទីក្រុង​នី​អា​មេ និង​នៅខាងមុខ​បន្ទាយ​ទាហាន​បារាំង​។ អ្នកវិភាគ​ជាច្រើន​ធ្លាប់បាន​សន្និដ្ឋាន​ហើយ ថា​បារាំង​គ្មាន​ជំរើស​អ្វី​ផ្សេង​ទេ ក្រៅពី​ការ​ធ្វើតាម​ការទាមទារ របស់​ក្រុម​យោ​ធានី​ហ្សេ​។​

​ចាប់តាំងពី​ពាក់កណ្តាល​ខែសីហា ដែល​លោក​អគ្គរដ្ឋទូត​បារាំង Sylvain Itté និង​មន្ត្រី​ទូត​បារាំង​ផ្សេងទៀត ត្រូវបាន​ក្រុម​យោ​ធានី​ហ្សេ រាំ​រាំង​មិន​ឲ្យ​ចេញពី​ស្ថានទូត​។ លោក​ម៉ា​ក្រុង​បាន​ហៅ​ស្ថានការណ៍​នេះ ថា​ជាការ​ចាប់​ចំណាប់ខ្មាំង​។ ស្ថានការណ៍​កាន់តែ​អាសន្ន ដោយសារតែ​មន្ត្រី​ទូត​បារាំង​ដែលជា​ប់​ក្នុង​ស្ថានទូត គ្មាន​ស្បៀងអាហារ​គ្រប់គ្រាន់​។ មិន​ត្រឹម​ប៉ុណ្ណោះ​ទេ ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​នី​ហ្សេ បាន​ហាមឃាត់​មិន​ឲ្យ​យន្តហោះ​បារាំង ហោះចូល​ដែនអាកាស​នី​ហ្សេ​ថែម​ទៀតផង​។​​អាជ្ញាធរ​របប​យោធា​នី​ហ្សេ បានចេញ​លិខិត​ប្រកាស អបអរ​សារ​ទរ ថា​នេះ​គឺជា​ការបោះ​ជំហាន ឈានទៅ​ព​ង្រឹ​ក​អធិបតេយ្យភាព​របស់​នី​ហ្សេ​។ ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​នី​ហ្សេ ក្រុម​យោធា​របប​សិ​ក បាន​អះអាងថា រាល់​អង្គភាព រដ្ឋាភិបាល ឬ​កងទ័ព​បរទេស​ណាក៏ដោយ ដែលមាន​ផែនការ​គំរាម​មកលើ​ផលប្រយោជន៍​ជាតិ​នី​ហ្សេ គឺ​នឹង​ត្រូវតែ​ដកចេញ​ឲ្យ​អស់ពី​ទឹកដី​នី​ហ្សេ ដោយ​គោរព​ទៅតាម​ឆន្ទៈ​របស់​ពលរដ្ឋ​នី​ហ្សេ​។​

​កន្លងមក​ការចោទប្រកាន់​ពី​សំណាក់​ក្រុម​យោធា​របប​សិ​កនី​ហ្សេថា៖​បារាំង​មាន​គំរោង​ផែនការ​ប្រឆាំងនឹង​សន្តិសុខ​ជាតិ​នី​ហ្សេ​នោះ គឺ​តែងតែ​ត្រូវបាន​ភាគី​បារាំង​ច្រានចោល​ជានិច្ច​។ ផ្ទុយទៅវិញ លោក​ប្រធានាធិបតី​បារាំង បាន​អះអាងថា បេសកកម្ម​កងទ័ព​បារាំង​នៅ​តំបន់​សា​ហ៊ែ​ល ដែល​បាន​ដំណើរការ​ទៅ​ប្រមាណ​១០​ឆ្នាំ​មកនេះ បាន​ហុច​លទ្ធផល​វិជ្ជមាន​ច្រើនណាស់ សម្រាប់​ប្រជាជន​នៅ​តំបន់​នេះ​។ បើ​គ្មាន​វត្តមាន​កងទ័ព​បារាំង ជួយ​ទេ ម្លេះ​ក្រុម​ជី​ហាត​ភេរវកម្ម​នឹង​កើន​កម្លាំង​រីក​រាលដាល កាប់សម្លាប់​ជីវិត​ប្រជាជន​ស៊ី​វី​ល​កាន់តែច្រើន ជាក់​ជាមិនខាន​ទេ មិន​ថា​នៅ​ម៉ាលី នៅ​បួ​គី​ណា​ហ្វា​សូ ឬ​នៅ​នី​ហ្សេ​។​

​លោក​ម៉ា​ក្រុង បាន​ថ្លែង​ការសោកស្តាយ​ណាស់ ដែល​ប្រទេស​នៅ​តំបន់​សា​ហ៊ែ​ល បាន​ពើបប្រទះ​នឹង​ការធ្វើ​រដ្ឋប្រហារ​យោធា​ជា​បន្តបន្ទាប់​គ្នា ដែល​លោក​ហៅថា​ជា “​ជំងឺឆ្លង​រដ្ឋប្រហារ​”​។ លោក​ម៉ា​ក្រុង បាន​លើកឡើងថា លោក​ក៏ដូចជា​អ្នកជំនាញ​ផ្សេងៗ​ទៀត មានការ​ព្រួយបារម្ភ​ណាស់ អំពី​ស្ថានភាព​សន្តិសុខ​នៅ​តំបន់​នេះ​អំ​ណេះ​តទៅ​។ តែ​យ៉ាងណាក៏ដោយ បារាំង​មិនមែនជា​អ្នកទទួលខុសត្រូវ ទៅលើ​បញ្ហា​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​ទាំងនេះ​ទេ​។​​គេ​មិនទាន់​ដឹង​ពី​អនាគត​នៃ​បេសកកម្ម​បាក​កាន តំបន់​សា​ហ៊ែ​ល គិត​មកទល់ពេលនេះ គឺ​មិនទាន់មាន​ការបញ្ជាក់​ពី​រដ្ឋាភិបាល​បារាំង​ទេ ថា​កងទ័ព​បារាំង​ចំនួន​១៥០០​នាក់ ដែល​នឹងត្រូវ​ដកចេញ​ពី​នី​ហ្សេ នឹងត្រូវ​យក​ចូល​ស្រុក​បារាំង​វិញ ឬមួយ​ក៏ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​ផ្សេង​នៅ​អាហ្វ្រិក​ឬ​យ៉ាងណា​នោះទេ​។ នៅ​ជុំវិញ​តំបន់​សា​ហ៊ែ​ល ក្រៅពី​នី​ហ្សេ បច្ចុប្បន្ន​បារាំង​មាន​កងទ័ព​ប្រមាណ​១០០០​នាក់ ប្រចាំ​នៅ​ប្រទេស​ឆាត​ដែលមាន​ព្រំដែន​ជាប់​នី​ហ្សេ មាន​៤០០​នាក់​នៅ​សេ​នេ​ហ្កា​ល់ ៩០០​នាក់​នៅ​កូ​ឌី​វ័រ និង​នៅ​ហ្កា​បុ​ង ប្រមាណ​៣៥០​នាក់​។​

​លោក Thierry Vircoulon អ្នកសម្របសម្រួល​នៅ​ក្រុម​ឃ្លាំមើល​អាហ្វ្រិក​កណ្តាល​និង​ខាងត្បូង នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​បារាំង​(IFRI) បាន​លើកឡើងថា បន្ទាប់ពី ម៉ាលី និង​បួ​គី​ណា​ហ្វា​សូ បាន​ធ្លាក់ចូល​ក្នុង​របប​សិ​ក ហើយ​បាន​បណ្តេញ​កងទ័ព​បារាំង​ឲ្យ​ចេញ នី​ហ្សេ​បាន​ក្លាយជា​ទីតាំង​បង្គោល​ធំ​ចុងក្រោយ​សម្រាប់​បារាំង នៅក្នុង​ប្រតិបត្តិការ​បោសសំអាត​ក្រុម​ជី​ហាត​តំបន់​សា​ហ៊ែ​ល​។ តែ​អំ​ណេះ​តទៅ គឺ​ប្រតិបត្តិការ​នេះ​ត្រូវ​ដល់ទី​អវសាន​ហើយ​។ ចាប់ពីពេលនេះ​ទៅ បារាំង​គ្មាន​អនាគត​អ្វី​ទៀត​ទេ នៅ​តំបន់​សា​ហ៊ែ​ល​។​​ផ្ទុយទៅវិញ​ក្នុង​តំបន់​សា​ហ៊ែ​ល​គេ​ឃើញ​មាន វត្តមាន​របស់​រុស្ស៊ី តាមរយៈ​អន្តរាគមន៍​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner ។ ទង់ជាតិ​រុស្ស៊ី និង​ពាក្យស្លោក​អរគុណ​លោកពូ​ទីន ត្រូវបាន​ក្រុមបាតុករ​នី​ហ្សេ លើក​គ្រវី​ជា​ញឹកញាប់ ក្នុង​ក្បួន​បាតុកម្ម​ប្រឆាំង​ជេរ​បារាំង ប្រមាណ​ជិត​២​ខែ​មកនេះ​។​a nizer