» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8749 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698920 នាក់

អតីតមន្ត្រី​FBI​ត្រូវ​ចាប់ខ្លួន​ដោយ​ដោយ​គ្រាន់តែ​សង្ស័យថា​បាន ចាប់ដៃ​ជាមួយ​រុស្ស៊ី​

​អាមេរិក​៖​អតីតមន្ត្រី​ចារកិច្ច​សហ​ព​ន្ធ័​អាមេរិក​( FBI) លោក​Charles McGonigal ត្រូវបាន​ចាប់ខ្លួន​ដោយ​សង្ស័យថា​បាន​ជួយ​មហាសេដ្ឋី រុស្ស៊ី លោក Oleg Deripaska គេច​ពី​ទណ្ឌកម្ម​របស់​អាមេរិក ។​ទន្ទឹមនឹងនោះ​ក៏បាន​ទទួល​ប្រាក់​ដើម្បី​ស្រាវជ្រាវ​ទៅលើ​គូប្រជែង​របស់ខ្លួន​ផងដែរ​។​​នេះ​បើតាម​សារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែមករា ឆ្នាំ​២០២៣​។a fbi1 

អតីតមន្ត្រី FBI ជាន់ខ្ពស់​រូបនេះ​ត្រូវបាន​ចោទប្រកាន់​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ពីបទ​ធ្វើការ​ឲ្យ​មហាសេដ្ឋី​រុ​ស្ស៉ី លោក Oleg Deripaska ដែល​ត្រូវបាន​ដាក់ទណ្ឌកម្ម ខណៈដែល​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​អនុវត្ត​ការដាក់ទណ្ឌកម្ម​លើ​មន្ត្រី​រុស្ស៊ី និង​ក្រុមប៉ូលិស​ការពារ​ពួកគេ​។​​អតីតមន្ត្រី FBI រូបនោះ គឺ​លោក Charles McGonigal ធ្លាប់បាន​ដឹកនាំ​ផ្នែក​ប្រឆាំង​ការ​ស៊ើបការណ៍​សម្ងាត់​របស់ FBI នៅ​ទីក្រុង​ញូវយ៉ក មុនពេល​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០១៨​។​​រដ្ឋអាជ្ញា​បាន​និយាយថា ហ្គោ​នី​ហ្កា​ល អាយុ ៥៤​ឆ្នាំ កាលពី​ឆ្នាំ​២០២១ បានទទួល​ការបង់ប្រាក់​ដោយ​លាក់កំបាំង​ពី លោក ដឺ​រី​ប៉ា​ស្កា ដែល​ត្រូវបាន​ដាក់ទណ្ឌកម្ម​នៅ​ឆ្នាំ​២០១៨ ជា​ថ្នូរ​នឹង​ការស៊ើបអង្កេត​លើ​គូប្រជែង​ដែលជា​មហាសេដ្ឋី​រុ​ស្ស៉ី​ផ្សេងទៀត​។

លោក ហ្គោ​នី​ហ្កា​ល ក៏​ត្រូវបាន​ចោទប្រកាន់​ផងដែរ​ពី​ការជំរុញ​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​ប្រឆាំងនឹង លោក ដឺ​រី​ប៉ា​ស្កា តែ​មិនបាន​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៩​។ យ៉ាងនេះ​ក្តី នៅឯ​សវនាការ​តុលាការ​សហព័ន្ធ​រដ្ឋ​មែន​ហាត​ធែ​ន (Manhattan) លោក ហ្គោ​នី​ហ្កា​ល បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងនេះ​។​​ដោយឡែក​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ រដ្ឋអាជ្ញា​សហព័ន្ធ​នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​និយាយថា លោក ហ្គោ​នី​ហ្កា​ល ធ្លាប់​បានទទួល​សាច់ប្រាក់​ចំនួន ២២៥,០០០​ដុល្លារ ពី​អតីត​សមាជិក​នៃ​សេវា​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​អាល់​បា​នី ហើយ​ករណីនេះ​កំពុងស្ថិត​ក្រោម​ការ​ស៉ើ​ប​អង្កេត​។​

​អតីតមន្ត្រី FBI រូបនេះ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ចំនួន​៩​បទល្មើស ដែល​រួមមាន​ទាំង​ការធ្វើ​សេចក្តីថ្លែងការណ៍​មិន​ពិត ដើម្បី​លាក់បាំង​ពី FBI ពី​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ លោក ដឺ​រី​ប៉ា​ស្កា ស្ថាបនិក​ក្រុមហ៊ុន​អាលុយមីញ៉ូម​រុស្ស៊ី និង​ជា​បុគ្គល​មួយរូប​ស្ថិតក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​រាប់សិប​នាក់ ដែល​ត្រូវ​បានដាក់​ក្នុង​បញ្ជីខ្មៅ​អាមេរិក​កាលពី​ឆ្នាំ​២០១៨ ឆ្លើយតប​ទៅនឹង​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​សហរដ្ឋអាមេរិក​ឆ្នាំ​២០១៦៕

​