» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11343 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701514 នាក់

យោធា​អ៊ីស្រាអែល ថា មេដឹកនាំ​ក្រុម​ហេស​បូ​ឡា ត្រូវបាន​សម្លាប់ ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស លើ​រដ្ឋធានី​របស់​លី​បង់ តែ​មិន​ច្បាស់​!?


​ប្រទេស​លី​បង់​៖ យោធា​អ៊ីស្រាអែល​បានប្រកាសថា មេដឹកនាំ​ក្រុម​ហេស​បូ​ឡា លោក Hassan Nasrallah ត្រូវបាន​សម្លាប់ ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស លើ​រដ្ឋធានី​បេ​រូត​របស់​ប្រទេស​លី​បង់​។ ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​សៅរ៍ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​៖​អ្នកនាំពាក្យ​យោធា​អ៉ី​ស្រា​អែល លោក Nadav Shoshani បានប្រកាស​នៅលើ​ប្រព័ន្ធ X យ៉ាង​ដូច្នេះ​ថា «Hassan Nasrallah បាន​បាត់​បង់ជីវិត​ហើយ​»​។ ឯ​អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​ម្នាក់ទៀត គឺ​លោក David Avraham ក៏បាន​បញ្ជាក់ប្រាប់ AFP ផងដែរ​ថា មេដឹកនាំ​ហេស​បូ​ឡា​រូបនោះ ត្រូវបាន «​កម្ចាត់​» ក្រោយ​ការវាយប្រហារ​តាមផ្លូវ​អាកាស លើ​ទីក្រុង​បេ​រូត កាលពី​ថ្ងៃ​សុក្រ​ទី​២៦​កញ្ញា​សប្តាហ៍​នេះ​។​a hes boula1 

​ប្រភព​ជិតស្និទ្ធ​ជាមួយ​ក្រុម​ហេស​បូ​ឡា បានឱ្យដឹង​នា​ថ្ងៃ​សៅរ៍​នេះ​ថា លោក Hassan Nasrallah គឺ​ពុំ​អាចទាក់ទង​បាន តាំងតែ​ពី​យប់​ថ្ងៃ​សុក្រ ប៉ុន្តែ​មិនបាន​បញ្ជាក់ថា Nasrallah ត្រូវបាន​សម្លាប់ ក្នុងការ​វាយប្រហារ​រ​បស់​អ៊ីស្រាអែល ឬ​យ៉ាងណាទេ​។​​ដោយ​ទ្បែ​ក​បើតាម ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់​អ៊ីរ៉ង់​ក៏បាន​រាយការណ៍​ថា លោក Nasrallah មេដឹកនាំ​ហេស បូ​ទ្បា​មាន​សុវត្ថិភាព ពុំមាន​រងគ្រោះថ្នាក់​នោះទេ​។ ទីភ្នាក់ងារ​នេះ​បាន​បង្ហាញថា អគារ​ចំនួន​ប្រាំមួយ​ត្រូវបាន​បំផ្លាញ​ក្នុងការ​វាយប្រហារ​រប​ស់​អ៊ីស្រាអែល​។ សារព័ត៌មាន​លី​បង់ Al Manar វិញ​បាន​រាយការណ៍​ថា ការវាយប្រហារ​នៅ​ជាយក្រុង​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៦​នាក់​ស្លាប់ និង ៧៦​នាក់​រងរបួស ប៉ុន្តែ​មិនបាន​និយាយ​ពី​លោក Nasrallah ទេ​។​

​យោធា​អ៊ីស្រាអែល​បាន​វាយប្រហារ​តំបន់​ជាយក្រុង​ភាគខាងត្បូង​នៃ​ទីក្រុង Beirut បួន​ដង​ក្នុង​មួយ​សប្តាហ៍​កន្លងមក ដោយបាន​សម្លាប់​មេបញ្ជាការ​កំពូល​របស់ Hezbollah យ៉ាងហោចណាស់​បីនាក់​គឺ Ibrahim Aqil, Ahmed Wahbi និង Ibrahim Qubaisi ។ ការវាយប្រហារ​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការទម្លាក់​គ្រាប់បែក​ឆ្លាត​ដែល​អាច​ទ​ម្លា​យេ​ហូត​ជាង​៤០​ម៉ែត្រ​ចូលក្នុង​ដី​របស់​អ៊ីស្រាអែល​ដែលមាន​គោលដៅ​លើ​ក្រុម​ហេស​បូ​ឡា និង​វាយប្រហារ​ទីតាំង​ផ្សេងៗ​ក្នុងប្រទេស​លី​បង់​។ យោងតាម​ក្រសួង​សុខភាព​របស់​ប្រទេស​លី​បង់ យ៉ាងហោចណាស់​មនុស្ស ១,៣០០ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​រ​បស់​អ៊ីស្រាអែល​។​

ទាក់ទង​ការវាយប្រហារ​នេះដែរ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ទីប្រឹក្សា​ជាន់ខ្ពស់​មួយរូប របស់​មេដឹកនាំ​កំពូល​នៃ​ប្រទេស​អ៊ីរ៉ង់ បាន​ចេញមុខ​ព្រមាន​ថា អ៊ីស្រាអែល​កំពុងតែ​ឈាន​ជើង​ឆ្លង ខ្សែបន្ទាត់​ក្រហម​របស់​ទីក្រុង​តេ​ហ​រ៉ង់ ហើយ​ស្ថានការណ៍​កំពុង​វិ​វត្ត​ទៅរក​សភាព​ធ្ងន់ធ្ងរ​ជាខ្លាំង បន្ទាប់ពី​អ៊ីស្រាអែល​បាន​វាយប្រហារ​តាមផ្លូវ​អាកាស លើ​ទីបញ្ជាការ​កណ្តាល របស់​ក្រុម​ហេស​បូ​ឡា (Hezbollah) នៅ​ភាគខាងត្បូង​រដ្ឋធានី Beirut របស់​ប្រទេស​លី​បង់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​សៅរ៍ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤​។​

​មន្ត្រីជាន់ខ្ពស់​អ៊ីស្រាអែល​ម្នាក់ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មេដឹកនាំ​កំពូល​របស់ Hezbollah គឺ​លោក Sayyed Hassan Nasrallah ត្រូវបាន​កំណត់​គោលដៅ ក្នុងការ​វាយប្រហារ​លើ​ទីក្រុង Beirut កាលពី​ថ្ងៃ​សុក្រ​។ ទីប្រឹក្សា​មេដឹកនាំ​កំពូល​អ៉ី​រ៉ង់ បាន​លើកឡើងថា ការធ្វើឃាត​នឹងមិន​អាច​ដោះស្រាយ បញ្ហា​របស់​អ៊ីស្រាអែល​បានឡើយ ប្រសិនបើ​មេដឹកនាំ​ចលនា​តស៊ូ​ត្រូវបាន​សម្លាប់ នោះ​អ្នក​ផ្សេងទៀត​នឹង​ឡើង​ជំនួស​កន្លែង​ពួកគេ​។​

​កាលពីដើម​ខែសីហា មេដឹកនាំ​នយោបាយ​របស់​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន ដែល​ស្ថិតក្នុង​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល នៅ​តំបន់​ហ្កា​ហ្សា ត្រូវបាន​គេ​ធ្វើឃាត​នៅ​ទីក្រុង​តេ​ហេ​រ៉ង់ ខណៈ​អ៉ី​រ៉ង់​និង​ហា​ម៉ាស បាន​ទម្លាក់កំហុស​ទៅលើ​អ៉ី​ស្រា​អែល​។ ភ្លាមៗ ក្រុម​ហា​ម៉ាស ក៏បាន​តែងតាំង​លោក Yahya Sinwar ជា​មេដឹកនាំ​នយោបាយ​ថ្មី​របស់ខ្លួន​។​​បើតាម​ប្រភពពី​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​អ៊ីរ៉ង់ ទីក្រុង​តេ​ហេ​រ៉ង់ កំពុង​ផ្ទៀងផ្ទាត់​ស្ថានភាព​របស់លោក Nasrallah ក្រោយ​ការវាយប្រហារ​របស់​អ៊ីស្រាអែល ខណៈ​ប្រភព​មួយទៀត ដែល​ជិតស្និទ្ធ​នឹង Hezbollah បាន​អះអាង​ប្រាប់ Reuters ថា លោក Nasrallah នៅមាន​ជីវិត​។ យ៉ាងណាមិញ ក្រុម Hezbollah ផ្ទាល់ មិនទាន់​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​ណាមួយ នៅឡើយ​ទេ​។​

​គួរ​បញ្ជាក់ថា ប្រមាណ​ជា​១​សប្តាហ៍​ចុងក្រោយ​នេះ បើតាម​អាជ្ញាធរ​សុខាភិបាល​លី​បង់ មនុស្ស​លើស​៧០០​នាក់ បាន​បាត់​បង់ជីវិត ដោយសារ​ការវាយប្រហា​រ​តាមផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​។ ការកើនឡើង​ខ្លាំង​នៃ​ភាព​តានតឹង បាន​បង្កើន​ក្តីបារម្ភ​ថា ជម្លោះ​ដែលមាន​រយៈពេល​ជិត​១​ឆ្នាំ រវាង​អ៊ីស្រាអែល​និង​ហេស​បូ​ឡា បូករួម​ជាមួយ​សង្គ្រាម​របស់​អ៊ីស្រាអែល ប្រឆាំង​ក្រុម​ហា​ម៉ាស នៅ​ហ្កា​ហ្សា អាច​នឹង​ផ្ទុះ​រាលដាល​ទៅជា​សង្គ្រាម​ទ្រង់ទ្រាយ​ធំ នៅ​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល ដ្បិត​ហេស​បូ​ឡា​និង​ហា​ម៉ាស មាន​អ៉ី​រ៉ង់​ជា​ខ្នងបង្អែក ខណៈ​អ៉ី​ស្រា​អែល មាន​សហរដ្ឋអាមេរិក ជា​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​បំផុត​។​a hes boula a iran chief 
​