» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8036 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698207 នាក់

សកម្មភាព​នានា​ក្នុង​ថ្ងៃទី​២៣​តុលា​ខួប​លើក​ទី​២៩​ឆ្នាំ​នៃ​កិច្ចព្រមព្រាង​សន្តិភាព​ក្រុង​ប៉ា​រិ​ស​!

 

​ភ្នំពេញ​៖​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ គឺជា​ខួប ២៩​ឆ្នាំ (២៣​តុលា ១៩៩១-២៣​តុលា ២០២០) នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ។ ២៩ ឆ្នាំមុន ពោលគឺ​នៅ​ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ ភាគី​ទាំង​៤ របស់​កម្ពុជា​រួមមាន សម្តេច​តេ​ជោ ហ៊ុន សែន តំណាងអោយ​រដ្ឋាភិបាល​កម្ពុជា​, ចលនា​តស៊ូ​ហ្វ៊ុនស៊ីនប៉ិច ដែល​តំណាង​ដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ឋិ​, រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តំណាង​ដោយ លោក សឺ​ន សាន និង ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​)​តំណាង​ដោយ លោក ខៀវ សំផន បាន​ឈានទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​មកពី​១៨​ប្រទេស រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​a peace acord1 

​មុននឹង​ឈាន​មកដល់​កិច្ចព្រមព្រៀង​នាទី​ក្រុងប៉ារីស ២៣ តុលា គឺ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ដំបូង​បំផុត​ជាមួយ អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង ដែល​ការចរចា​នេះ​មាន​សេចក្តីប្រកាស​រួម​ឡាយព្រះហស្តលេខា​ដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ហៅថា (​ជំនួប​ចរចា សីហនុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី​០២-០៤ ខែធ្នូ ឆ្នាំ​១៩៨៧)​។ ហើយ​បន្ទាប់មក​ក៏មាន​កិច្ចចរចា​បន្ត​រវាង សីហនុ​-​ហ៊ុន សែន លើក​ទី ២ ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២០-២១ ខែមករា ឆ្នាំ​១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង និង​នៅ​ទីកន្លែង​ផ្សេងៗ​មួយចំនួនទៀត​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​។​

​ព្រះបរមរាជវាំង ទំព័រ​ហ្វេ​ស​ប៊ុ​ក Royal du Cambodge បាន​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ២៩​ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២០​ក្រោម​ព្រះរាជ​បូជនីយកិច្ច នៃ​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ ព្រះ​បរម​រតន​កោដ្ឋ ព្រះវររាជបិតា​បង្រួប​បង្រួម​ជាតិ ដែល​ព្រះអង្គ​បាន​នាំ​ឲ្យ​ក​ម្ព​ជា​ទទួលបាន​នូវ​សុខសន្តិភាព​ឡើងវិញ​បន្ទាប់​ពីស​ង្គ្រោ​ម​ដ៏​រាំ​រៃ​ជាច្រើន​ទសវត្ស តាមរយៈ​ការចរចារ​បង្រួបបង្រួម​បញ្ចប់​ស​ង្គ្រោ​មរ​ហូត​ឈានដល់​ការចុះហត្ថលេខា​សន្តិភាព​ទីក្រុង​ប៉ារីស​ពី​បណ្តា​ភាគី​ធំៗ ។​

​លោក កឹម សុខា ដែលជា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ហ្វេ​ស​ប៊ុ​ក បានចាត់ទុក​ថ្ងៃ​២៣​តុលា​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ​។ តាម​ហ្វេ​ស​ប៊ុ​ក បាន​ចោទសួរ​ការសន្យា និង​កាតព្វកិច្ច​របស់​ខ្មែរ ក្នុងការ​អនុវត្ត​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​តួនាទី​របស់​សហគមន៍​អន្តរជាតិ ដែលជា​ប្រទេស​ហត្ថលេខី​ផងដែរ​។​​លោក លោក កឹម សុខា បញ្ជាក់ថា មានតែ​ការរួបរួម​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ក៏ដូចជា​សហគមន៍​អន្តរជាតិ យក​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ មក​បន្តធ្វើ​នូវ​អ្វីដែល​មិនទាន់​សម្រេចបាន ដើម្បី​ឲ្យ​កាន់តែ​ប្រសើរឡើង ជាជាង​ការយក​ប្រជាពលរដ្ឋ​ខ្មែរ និង​ទឹកដី​កម្ពុជា ដែល​រងទុក្ខវេទនា​ជាច្រើន​ណាស់​មកហើយ បម្រើ​តាម​មហិច្ឆតា​រៀងៗ​ខ្លួន​តទៅទៀត​។​


​ការជួបជុំ​រំលឹក​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​នៅ​ថ្ងៃ​២៣​តុលា​នេះ គឺ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ច្រើន​ទីកន្លែង​ផ្សេងៗ​គ្នា ក្នុង​ទីក្រុង​ភ្នំពេញ ខណៈ​អាជ្ញាធរ​បានដាក់​ពង្រាយ​កម្លាំងប្រដាប់អាវុធ​ការពារ​យ៉ាង​តឹងរឹង​នៅមុខ​ស្ថានទូត​ចិន​។​​នៅមុខ​ស្ថាន​ចិន​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​២០​នាក់ ដែល​ព្យាយាម​ដាក់​ញត្តិ​ដើម្បី​រំឭក​ឲ្យ​ចិន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​អ្វីដែល​ពួកគេ​ថ្លែងថា ប្រឆាំងនឹង​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​នោះ ត្រូវបាន​អាជ្ញាធរ​បំបែក​ដែល​នាំ​ឲ្យ​មានការ​ឃាត់ខ្លួន​រយៈពេល​ខ្លី​លើ​អ្នក​តវ៉ា​ចំនួន​៣​នាក់​។​

​ក្រៅពី​ការជួបជុំ​នៅមុខ​ស្ថាន​ចិន ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​ឡើង​មកពី​ខេត្ត បាននាំគ្នា​ទៅ​ជួបជុំ​នៅមុខ​ស្ថានទូត​អាមេរិក​នៅ​ជិត​វត្តភ្នំ​មាន​ជិត​១០០​នាក់​។ សម្រាប់​សង្គម​ស៊ីវិល​វិញ ការ​ប្រារព្ធ​ទិវា​សន្តិភាព​ក្រុងប៉ារីស​នេះ ត្រូវបាន​រៀបចំឡើង​នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​ក្នុង​ខណ្ឌ​ច្បារអំពៅ ដោយមាន​អ្នកចូលរួម​ជិត​៨០០​នាក់ ដែល​មកពី​ខាង​អ្នក​ប្រកបរ​បរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ យុវជន តំណាង​កសិករ និង​តំណាង​ពលករ​ចំណាកស្រុក​ជាដើម​។ គោលបំណង​សំខាន់​នៃ​ក្រុម​នេះ គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដាក់​ថ្ងៃទី​២៣​តុលា​ជា​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​ឡើងវិញ​។​នេះ​បើតាម​មន្ត្រី​សង្គម​ស៊ីវិល​។​

​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​វិញ​ក៏​ប្រកាស​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​២៣​តុលា​នេះដែរ ដូចជា​នៅ​ប្រទេស​បារាំង ប៊ែ​ល​ហ្សិ​ក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ជាដើម​។ បាតុករ​ដែល​ភាគ​ជា​សកម្មជន​បក្សប្រឆាំង​នៅក្រៅ​ប្រទេស​នោះ ពួកគេ​ដាក់​ញត្តិ​ប្រឆាំងនឹង​អ្វីដែល​គេ​ចោទថា មាន​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​៕a peace acorda a peace acord a peace acord2 

​