» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10310 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700481 នាក់

លោក​ជិន​ម៉ា​លីន​រីះ​គន់​បាយ​ការណ៍​របស់​សមាជ​គម​កាសែត​ខេ​ម​បូ​ចា​

 

​ភ្នំពេញ​៖ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​លើកឡើងថា ការស្រាវជ្រាវ​របស់ ខេ​ម​បូ​ចា មិន​គ្រប់​ជ្រុងជ្រោយ និង​មិនមាន​លក្ខណៈ​វិទ្យាសាស្ត្រ​នោះទេ ព្រោះ​វា​គ្រាន់តែ​ជា​របាយការណ៍​បូកសរុប​ព្រឹត្តិការណ៍ និង​សន្និដ្ឋាន​ផ្អែកលើ​រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ ដោយ​មិនបាន​ធ្វើការ​វិភាគ​អំពី​ទិដ្ឋភាព​ច្បាប់ ជាពិសេស​អង្គហេតុ និង​អង្គច្បាប់ ដែល​នាំឱ្យមាន​បទល្មើស និង​ការចោទប្រកាន់​តាមផ្លូវ​តុលាការ​លើ​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នីមួយៗ​នោះឡើយ​។​a jin malin 

សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ខេ​ម​បូ​ចា (CamboJA) បានចេញ​ផ្សាយ​របាយការណ៍​មួយ ស្ដីពី ស្ថានភាព​អ្នកសារព័ត៌មាន​កម្ពុជា ឆ្នាំ​២០២០ ដោយ​បង្ហាញថា អ្នកសារព័ត៌មាន​ពិបាក​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់ និង​សេរីភាព​ក្នុងការ​រាយការណ៍​ដោយមាន​ការចាប់ខ្លួន​ដោយ​អយុត្តិធម៌ និង​ការអនុវត្ត​ក្រមព្រហ្មទណ្ឌ​ជំនួស​ច្បាប់ ស្ដីពី​របប​សារព័ត៌មាន​។​​ខេ​ម​បូ​ចា រាយការណ៍​ថា រយៈពេល​មួយឆ្នាំ​មាន​អ្នកសារព័ត៌មាន ចំនួន​៧២​នាក់ រង​ការយាយី​ទាំង​ការចាប់​ដាក់ពន្ធនាគារ និង​ការប្រើប្រាស់​ហិង្សា ក្នុងនោះ​មាន​អ្នកសារព័ត៌មាន​យ៉ាងតិច​ចំនួន​៣១​នាក់ ត្រូវ​អាជ្ញាធរ ចាប់ឃុំខ្លួន និង​មាន​អ្នកសារព័ត៌មាន​២២​នាក់ រង​ការវាយដំ​រាងកាយ ឬ​រង​ការ​គំរាម​ប្រើ​ហិង្សា​ក្នុងពេល​បំពេញការងារ​។​

​លោក ជិន ម៉ា​លីន បាន​ប្រាប់​កាសែត​ថា អ្នកប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ បើ​មិន​ទទួលខុសត្រូវ​តាមច្បាប់​ព្រហ្មទណ្ឌ តើ​ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់​អ្វី​ទៅវិញ​? បើ​អ្នកប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ មិន​ទទួលខុសត្រូវ​តាមច្បាប់​ព្រហ្មទណ្ឌ តើ​ធ្វើ​ច្បាប់ព្រហ្មទណ្ឌ​មក​ដើម្បី​អ្វី​?«​អ្នកសារព័ត៌មាន​មិនមាន​អភ័យឯកសិទ្ធិ​ដូច​សមាជិកសភា​នោះទេ ពោលគឺ បើ​មាន​កំហុស​ខាង​វិជ្ជាជីវៈ ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន តែបើ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់​ព្រហ្មទណ្ឌ​ដែលមាន​ជា​ធរមាន​ដូច​ពលរដ្ឋ​ដទៃទៀត​ដែរ​»​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​ចោទប្រកាន់​របាយការណ៍​ថា​៖ «​ការស្រាវជ្រាវ​របស់​ខេ​ម​បូ​ចា មិន​គ្រប់​ជ្រុងជ្រោយ និង​មាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ​នោះទេ ព្រោះ​វា​គ្រាន់តែ​ជា​របាយការណ៍​បូ​សរុប​ព្រឹត្តិការណ៍ និង​សន្និដ្ឋាន​ផ្អែកលើ​រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ ដោយ​មិនបាន​ធ្វើការ​វិភាគ​អំពី​ទិដ្ឋភាព​ច្បាប់ ជាពិសេស​អង្គហេតុ និង​អង្គច្បាប់ ដែល​នាំឱ្យមាន​បទល្មើស និង​ការចោទប្រកាន់​តាមផ្លូវ​តុលាការ លើ​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នីមួយៗ​នោះឡើយ​»៕a cambodia jour 

​