» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2839 នាក់

ម្សិលមិញ 5378 នាក់

សរុប 14082132 នាក់

មេបក្ស​ពីរ​ថាបើ​ឈ្នះ​គេ​លុបចោល​ទោស​ក្បត់​និង​ដោះលែង​អ្នកទោស​មនសិកា​តែ​អ្នកនាំពាក្យ​ប​ក្យ​កាន់អំណាច​ថា​ជា​សា​ប្រជា​ភិ​ថុ​ត​!!

 

​ភ្នំពេញៈ​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​បានចាត់ទុក​ការប្រើ​ភាសារ​លុបចោល​ទោស​ក្បត់ជាតិ​របស់​គន​បក្ស​មួយ​ជា​សារ​នយោបាយ​ប្រជា​ភិ​ថុ​ត​។​ា​តម​រយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​លោក​សុខ​ឥ​សាន្ត​បាន​បញ្ជាក់ថា​៖​គោលនយោបាយ​របស់​គ​ណ​បក្ស​គឺជា​សិទ្ធ​របស់​សា​ម៉ី​បក្ស​នោះ​។​a sok eysan 

ប៉ុន្តែ​រឿង​ចម្លែក​ដែល​គណបក្ស​មួយ​នោះ​មាន​គោលនយោបាយ​មិន​ចាប់ទោស​អូស​ដំណើរ​ចំពោះ​ជន​ក្បត់ជាតិ​។​ទោស​ក្បត់ជាតិ​ជា​ទោស​ថ្ង​ន់​ណាស់​ធ្ងន់​ជាង​ទោស​ព្រហ្ម​ទ​ណ្ឌ័​ទាំងឡាយ​ទៅទៀត​។​នៅលើ​លោក​នេះ​ប្រទេស​ជាច្រើន​ប្រើ​ច្បាប់​កាត់ទោស​ប្រហារជីវិត​ជន​ក្បត់ជាតិ​ផង​ដោយសារ​បទល្មើស​ក្បត់ជាតិ​វា​នាំ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាំ​តិ​និង​ប្រជាជន​ទូទាំងប្រទេស​។​លោក​បន្តថា​៖ «​បើ​ប្រជាជន​គាំទ្រ​គាត់​វាស​ម្រេច​លើ​ប្រជាជន​ទៅ​។ ប៉ុន្តែ​ខ្ញុំ​មិន​ជឿថា ពលរដ្ឋ​លោក​មាន​ជំនឿ​លើ​គោលនយោបាយ​ប្រជា​ភិ​ថុ​ត​យ៉ាង​ដូច្នេះ​ទេ​...​មិន​ដែលមាន​ប្រទេស​ណា​គេ​អនុញ្ញាត​ឲ្យ​មាន​ជន​ក្បត់ជាតិ​នៅក្នុង​ស្រុក​គេ​ទេ កុំថាឡើយ​ដល់​ក្បត់ជាតិ គ្រាន់តែ​ពុករលួយ​ធ្ងន់ធ្ងរ​ក៏​គេ​ចាប់​យកទៅ​ដាក់គុក​ដែរ​»​។​

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា​វា​ជា​សិទ្ធិ​នយោបាយ​របស់គាត់ គាត់​ឃោស​នាពី​កម្មវិធី​នយោបាយ​របស់គាត់​។ បើ​គាត់​យល់ថា ទុក​ឲ្យ​ក្នុងប្រទេស​កម្ពុជា​មានទោ​ស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​រហូតដល់​ក្បត់ជាតិ រួច​ទុក​ឲ្យ​នៅមាន​សេរីភាព អាហ្នឹង​ជា​រឿង​របស់គាត់​»​។​

សូម​ជម្រាប​ដែរ​ថា​៖ ក្នុង​ក្បួន​ដង្ហែ​រក​សំឡេង​ជា​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១១​កក្កដា មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​ប្ដេជ្ញា​លុបបំបាត់ «​ទោស​ក្បត់ជាតិ​» ដ៏​ចម្រូងចម្រាស បើ​ខ្លួន​ឈ្នះ​អាសនៈ​ភាគច្រើន​ក្នុង​សភា និង​បាន​រិះគន់​ពី​ការ «​ការរើសអើង​នយោបាយ​» ។​​ក្បួន​បក្ស បាន​ចូល​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ស្តុ​ប​បូកគោ ជាទី​តាំង​ដែល​លោក​ត្រូវ​ឃាតករ​ធ្វើឃាត​។​

​លោក យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​របស់ (GDP) បាន​ស្រែក​តាម​ឧ​គ្ឃោ​សន​ស័ព្ទ​ជាច្រើនលើក​ថា​លោក​នឹងធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​លុបបំបាត់ «​ទោស​ក្បត់ជាតិ​» ចេញពី​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ដែលជា​រឿយៗ​ត្រូវបាន​គេ​ប្រើ​ដើម្បី​ចោទប្រកាន់​អ្នកនយោបាយ​ប្រឆាំង​។​​លោក​ថ្លែងប្រាប់​អ្នកកាសែត​នៅ​ទីតាំង​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច បូកគោ​ថា​៖ «​យើង​នឹងធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ លុបបំបាត់​ទោស​ក្បត់ជាតិ​។ បើកាលណា​មានទោស​ក្បត់ជាតិ យើង​ធ្វើ​គណបក្សនយោបាយ​បាន​យ៉ាងដូចម្ដេច​? គ្រាន់តែ​មានមតិ​ផ្ទុយគ្នា ឬ​មាន​បញ្ហា​ផ្សេង​.​មានការ​ចោទប្រកាន់​គ្នា​»​។​​លោក​ក៏​អំពាវនាវ​ឲ្យ​បោះឆ្នោត​ជូន (GDP) ដោយ​លោក​ថា​ជា «​ជម្រើស​ថ្មី​» និង​លេខ «៧​ថ្មី​» ជាដើម​។​a GDP 

​បើទោះជា​លោក សាំង​កុមារ មិនបាន​បញ្ជាក់​ចំ​ពី​ឈ្មោះ​បុគ្គល​ដែល​រង​ការចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ​ក្ដី តែ​លោក កឹម សុខា អតីត​មេបក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន​រង់ចាំ​ការជំនុំជម្រះ​លើ​សំណុំរឿង «​ក្បត់ជាតិ​» ក្រោយពី​លោក​ត្រូវបាន​ចោទថា​បាន​ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្ទួ​ល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ រីឯ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ (CNRM) លោក សម រង្ស៊ី ក៏​កំពុង​រង​វិធានការ​ផ្លូវច្បាប់​ចំពោះ​ទោស​ក្បត់ជាតិ ក្រោយ​លោក​រង​ការចោទប្រកាន់ថា​បាន​ចុះហត្ថលេខា​ដោយ​សម្ងាត់​ផ្តល់​ស្វ័យភាព​ទឹកដី​ក្នុង​ខេត្ត​ខ្មែរ​ចំនួន ៤ ឲ្យ​ទៅ​ជនជាតិភាគតិច​វៀតណាម​ម៉ុង​តា​ញ៉ា​ជាដើម​។


មានការ​កត់សម្គាល​ដែរ​ថា​៖​ការឃោសនា​ស្រដៀង​គ្នា​នេះដែរ​ក៏ត្រូវ​បាន​លោក​ម៉ម​សុ​ណង់​ដូ​ប្រធាន​គ​បក្ស​សម្បុក​ឃ្មុំ​លើ​កម​និយាយ​ដែរ​។​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បរាំង​ផ្សាយ​ចាំ​ភាសារ​ខ្មែរ​លោក​ម៉ម​សុ​ណង់​ដូ​បានប្រកាស​ថាបើ​គណបក្ស​លោក​ឈ្នះឆ្នោត​លោក​នឹង​លើកលែងទោស​អ្នកទោសនយោបាយ​និង​មនសិការ​ទាំងអស់​ផងដែរ។

​ករណី​យ៍​លុបចោល​ឬ​លើកលែងទោស​នេះ​លោក មាស នី អ្នកតាមដាន​បញ្ហា​សង្គម​យល់ថា ការ​លុបមាត្រា​ដែល​ចែង​អំពី​ទោស​ក្បត់ជាតិ វា​មិនមែន​សំខាន់​នោះទេ រឿង​ដែល​សំខាន់​ត្រូវ​ពង្រឹង​ប្រព័ន្ធយុត្តិធម៌​ជាមុន ដើម្បី​ធានា​ពី​ការអនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​។​៖ «​រឿង​ក្បត់ជាតិ​នៅ​ស្រុក​យើង​វា​ត្រូវបាន​អ្នកនយោបាយ​យកមកប្រើ​ជាជាង​ទោស​ក្បត់ជាតិ​ពិតមែន​ទែន​។ ដូច្នេះ​រឿង​លុប ឬ​មិន​លុប​ច្បាប់​នេះ មិន​សំខាន់​ទេ​សំខាន់​នៅត្រង់ថា​តើ​មាន​ប្រព័ន្ធយុត្តិធម៌​ដែល​យកមក​ធ្វើការ​វិនិច្ឆ័យ វា​ជាការ​ក្បត់ជាតិ​មែន ឬ​មិនមែន​? ឧទាហរណ៍​ករណី កឹម សុខា តើ​មកទល់ពេលនេះ​រកឃើញ​ហើយ​ឬ​នៅ​?»៕a g kmom