» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8021 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698192 នាក់

ប្រមុខរដ្ឋស្តីទី​ចេញ​ក្រឹត្យ​លើកលែងទោស​ជនជាតិ​អូស្ត្រាលី ដែល​បង្ហោះ​ដ្រូ​ន​ថត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧

 

​ភ្នំពេញ​៖​ជនជាតិ​អូស្ត្រាលី​ដែល​បង្ហោះ​ដ្រូ​ន​ថតរូប​កាលពី​រដូវ​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ហើយ​ត្រូវបាន​ចា​បើ​កាត់ទោស​ពី​ដាក់គុក​៦​ឆ្នាំ​ពីបទ ប្រមូល​ព័ត៌មាន​ពី​កម្ពុជា​ដោយ​ខុសច្បាប់​ត្រុ​វ​បាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ហើយ​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​។​a sayu chhum dron 

គេ​មិនដឹងថា​តើ​ប្រមុខរដ្ឋស្តីទី​មាន​សិទ្ធ​ចេញ​ក្រឹត្យ​លើកលែងទោស​ដូច​ព្រះមហាក្សត្រ​ដែរ​ឬ​យ៉ាងណា​នោះទេ​?​តែ​យ៉ាងណា​ប្រជាពលរដ្ឋ​ដឹង​រឿង​បាន​សាទរ​។​
​ព្រះរាជក្រឹត្យ​ដែល​ចេញ​ដោយ​សម្តេច សាយ ឈុំ កំណត់ថា​៖ «​ត្រូវបាន​លើកលែងទោស​ឱ្យ​ទណ្ឌិត​ឈ្មោះ JAMES STANIFORTH RICKETSON ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ សញ្ជាតិ​អូស្ត្រាលី ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពីបទ​ចារកម្ម និង​ប្រមូលផ្តុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាចធ្វើឱ្យ​អន្តរាយ​ការពារជាតិ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ ៦៥៣ ក្រ​៥ "​ធ​" ចុះ​ថ្ងៃទី​៣១-០៨-២០១៨ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​»​។​

​លោក JAMES STANIFORTH RICKETSON ជនជាតិ​អូស្ត្រាលី​ត្រូវបាន​តុលាការ​ឃុំខ្លួន កាលពី​ថ្ងៃទី​៩ ខែមិថុនា ២០១៧ ក្រោម​ចោទប្រកាន់​ពីបទ «​ប្រមូលផ្តុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ អំពើ​ទទួល ឬ​ប្រមូលផ្តុំ​ដើម្បី​ផ្តល់​ព័ត៌មានវិទ្យា ឬ​ស​លាកប​ត្រ​ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ តាម​មាត្រា​៤៤៦ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​»​។​

​ការឃុំខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី បុរស​ជនជាតិ​អូស្ត្រាលី​ខាងលើ បាន​បង្ហោះ​ដ្រូ​ន​ពីលើ​អាកាស កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​សម​ត្ត​កិច្ច​នគរបាល ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី ផែន​អន្តោប្រវេសន៍ ឃាត់ខ្លួន​។ ក្រោម​ការចោទប្រកាន់​នេះ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទា​ស​ទោស​ជនជាតិ​អូស្ត្រាលី​រូបនេះ ដាក់ពន្ធនាគារ​កំណត់​៦​ឆ្នាំ​។​

​យោងតាម​ព្រះរាជក្រឹត្យ​លើកលែងទោស លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​នេះដែរ ក៏បាន​ចេញ​ដីកា​មួយទៀត បង្គាប់​ឱ្យ​ប្រធាន​ពន្ធនាគារ​ព្រៃ​ស ដោះលែង​លោក JAMES STANIFORTH RICKETSON ឱ្យមាន​សេរីភាព​ផងដែរ​៕a australy2 a say chhum a say chhum1 
​