» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11161 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701332 នាក់

បន្ទាប់ពី​ដេញ​នាយករដ្ឋមន្ត្រី​ប្រធានាធិបតី​សេរី​លង្កា​រំលាយ​សភា​បង្ក​ឲ្យ​មានការ​បារម្ភ​ពី​វិបត្តិ​នយោបាយ​

 

​បរទេស​៖ អាមេរិក​សំដែង​ការព្រួយបារម្ភ​ចំពោះ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​ស្រីលង្កា លោក​ម៉ៃ​ទ្រី​ប៉ា​ឡា​សិរី​សែន​ណា​( Maithripala Sirisena) រំសាយ​រដ្ឋសភា​ចោល ធ្វើ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង នូវ​វិបត្តិ​នយោបាយ​ដែល​ធ្ងន់ធ្ងរ​ស្រាប់ ។​a serey langka 

​នៅក្នុង​សារ​ធ្វី​តឹមួយ​របស់ ការិយាល័យ​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​អាស៊ី​ទក្សិណ​របស់​សហរ​ដ្ឋ​អាមេរិក បាន​និយាយថា សហរដ្ឋអាមេរិក​មាន​ក្តី​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ព័ត៌មាន​ដែលថា រដ្ឋសភា​ស្រីលង្កា នឹងត្រូវ​រំសាយ បង្ក​ឲ្យ​វិបត្តិ​នយោបាយ​ធ្លាក់ចុះ​កាន់តែ​ជ្រៅ ហើយ​លទ្ធិប្រជាធិបតេយ្យ ចាំបាច់​ត្រូវតែ​គោរព ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព និង​វិបុលភាព​។​

​លោក​ប្រធានាធិបតី​ស្រីលង្កា បានសម្រេច​ចិត្ត​រំសាយ​ចោល​រដ្ឋសភា និង​ប្រកាស​ឲ្យ​ចូល​ប្រសិទ្ធភាព​ភ្លាមៗ​នៅ​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា​។ ការសម្រេច​នោះ​មានន័យថា សភា​ស្រីលង្កា នឹងត្រូវ​រៀបចំ​បោះឆ្នោត​ក្នុងអំឡុង​ខែមករា​ឬ​ខែ​កម្ភៈ ឆ្នាំ​២០១៩​។​

​ក្រុម​អ្នកឯកទេស​វិភាគ​បាន​លើកឡើងថា សកម្មភាព​ខាងលើ​របស់​ប្រធានាធិបតី​ស្រីលង្កា នឹងធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​នេះ​កាន់តែ​ស្មុគស្មាញ​ថែមទៀត​។ វិបត្តិ​នយោបាយ​កន្លងមក​នៅក្នុង​ប្រទេស​ស្រីលង្កា កើតឡើង​ក្រោយ​ការសម្រេច​របស់​ប្រធានាធិបតី Sirisena ស្តីពី​ការតែងតាំង អតីត​ប្រធានាធិបតី Mahinda Rajapakse ធ្វើជា​នាយករដ្ឋមន្ត្រី ជំនួស​លោក Rani Wickremesinghe​ដែល​ត្រូវ​បណ្តេញចេញ​។​

​មាន​បាតុកម្ម​ជាច្រើន​បានកើត​ឡើង​ទាក់ទាញ​ពលរដ្ឋ​រាបពាន់នាក់​ចូលរួម​នៅក្នុង​រដ្ឋធានី Colombo ប្រទេស​ស្រីលង្កា​ដើម្បី​បង្ហាញ​ការប្រឆាំង​នឹង​នាយករដ្ឋមន្ត្រី​ថ្មី និង​បង្ហាញ​ការគាំទ្រ​ដល់​នាយករដ្ឋមន្ត្រី​ដែល​ត្រូវគេ​ដកតំណែង​។​​វិបត្តិ​នយោបាយ​ខាងលើ​បានធ្វើ​ឲ្យ​ជប៉ុន និង​អាមេរិក បង្កក​ប្រាក់​ជំនួយ​ជាង​១​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​នេះ​។ សហគមន៍​អឺរ៉ុប​ក៏បាន​ព្រមាន​លុបចោល​ការលើកលែង​ពន្ធ​នាំ​ចូលដល់​ប្រទេស​នេះ​ផងដែរ ។a serey langka1 
​