» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11966 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702137 នាក់

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ជនពិការ​ភាព ២០១៩-២០២៣


(​កំពង់ឆ្នាំង​)៖ នា​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ រដ្ឋ​បាក​ខេត្តកំពង់ឆ្នាំង បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​យុទ្ធសាស្ត្រ​ជាតិ​ជនពិការ​ភាព និង​បទដ្ឋាន​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជនពិការ​ភាព​ជូន​សមាជិក​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​ខេត្តកំពង់ឆ្នាំង ២០១៩-២០២៣។ a handicap c 

លោក អម សុភាអភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ប្រសាសន៍ថា រដ្ឋបាលខេត្ត​បាន​ជំរុញ និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ជន​ពិការភាព​តាមរយៈ​ការអនុវត្ត​សកម្មភាព​នានា​សំដៅ​ការ​កាត់​ន្ថ​យ​ភាពក្រីក្រ និង​លើកកម្ពស់​កំណើន​ការងារ និង​អាជីព​សមស្រប​សម្រាប់​ជនពិការ​ភាព​បាន​ចូល​បំពេញការងារ​តាម​វិស័យ​ឯកជន​នានា​ផងដែរ ។ ជាពិសេស​បាន​យកចិត្តទុកដាក់​ក្នុង​ការផ្តល់សេវា​សុខភាព​ប្រកបដោយ​គុណភាព សមភាព ព្រមទាំង​ការស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា និង​សតិបញ្ញា ហើយ​បាន​បង្កើន​កិច្ច​អន្តរាគមន៍​សេវា​យុត្តិធម៌ ដើម្បី​កាត់បន្ថយ និង​ឈានទៅរក​ការលុបបំបាត់​ការរើសអើង រំលោភបំពាន ការប្រមាថ និង​ការកេងប្រវ័ញ្ច​ពលកម្ម​មកលើ​ជន​មាន​ពិការភាព​។​

 ឯកឧត្តម ស្រី ចាន់អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​ប្រសាសន៍ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិ​​បណ្ឌិត​របស់​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក​វិស័យ​ពិការ​ភាពជា​ការងារ​អា​ទិ​ភាព​មួយ​ក្នុង​វិស័យ​អាទិភាព​ដទៃទៀត ដោយបាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​អំពី​ការអនុវត្ត​គោ​លន​យោ​​បាយ​ពិការភាព​តាមរយៈ​ការបង្កើត​ក្របខណ្ឌ​ជាតិ​គាំពារ​សង្គម ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ច​​ការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​។​

​ឯកឧត្តម​បាន​ប្រសាសន៍​បន្តថា ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ជនពិការ​ភាព ២០១៩-២០២៣ ​គឺ​ផ្តោតទៅលើ​ការងារ និង សន្តិសុខ​សេដ្ឋកិច្ច សេវា​សុខភាព និង​ស្តារ​លទ្ធភាព​ពលកម្ម ការអប់រំ​និង​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ការបង្ក​ភាពងាយស្រួល​ការចូល​រូ​ម​ដោយ​សមភាព សេ​វាយុ​ត្តិ​​ធម៌ និង​សិទ្ធិសេរីភាព សមភាព​យេនឌ័រ ការ​កាត់​​បន្ថយ​និង​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ និង​កិច្ច​សហ​ប្រតិ​ប​ន្តិ​ការ​ជាតិ​-​អន្តរជាតិ​។
​ឯកឧត្តម​បាន​គូសបញ្ជាក់​ផងដែរ​ថា ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​លទ្ធផល​តាម​ផែនការ​យុទ្ធសាស្ត្រ​ខាងលើ សូម​គ្រប់​អង្គភាព ទាំងអស់​យកចិត្តទុកដាក់​ក្នុងការ​សហការ និង អនុវត្តតាម​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ពិការភាព​សំដៅ​បាន «​ធ្វើអោយ​សិទ្ធិ​ក្លាយជា​ការពិត​» និង​តម្លាភាព​៕
​ប្រភព​៖ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​a handicap c1 

​