» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7010 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697181 នាក់

សម្ដេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​មានការ​គ្រប់គ្រង​នយោបាយ​ព្រហ្មទណ្ឌ​នៅក្នុង​ប្រទេស​ឲ្យ​មាន​ភាពរឹងមាំ បន្ទាប់ពី​មាន​ចលនា​បះបោរ​ក្នុងប្រទេស​វៀតណាម និង នៅក្នុង​ប្រទេស​រុស្ស៊ី​

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ជំរុញ​ឲ្យ​ក្រសួង​យុ​ត្តិ​ធ​ម៍​យកចិត្តទុកដាក់​ជាមួយនឹង​ស្ថានការណ៍​ពិភពលោក​និង​ជំរុញ​ឲ្យ​មានការ​គ្រប់គ្រង​នយោបាយ​ព្រហ្មទណ្ឌ​នៅក្នុង​ប្រទេស​ឲ្យ​មាន​ភាពរឹងមាំ​បន្ទាប់ពី​មាន​ចលនា​បះបោរ​មួយ​នៅក្នុង​ប្រទេស​វៀតណាម​និង​ការ​ងើបឡើង​ប្រឆាំងនឹង​រដ្ឋបាល​របស់លោក​ពូ​ទីន​នៅក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​a court hun 

​​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលា​យុ​ត្តិ​ធម្ម​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​យុត្តិធម៌ ថា​៖ «​ចំណុច​នេះ​មិនត្រូវ​មើលស្រាល​ទេ ហេតុ​អី​បាន​នៅ​ប្រទេសជិតខាង​យើង​សុខៗ​ផ្ទុះអាវុធ​។ ហេតុ​អី​បាន​រុស្ស៊ី​មាន​កម្លាំងប្រដាប់អាវុធ​បះបោរ​ដែល​នេះ​ជា​បញ្ហា​មួយ​ដែល​គួរស្វែងយល់​នៅក្នុង​តំបន់​»​។ ដើម្បី​ធានា​នៅ​ស្ថេរភាព​សន្តិភាព និង​ស្ថេរភាព​នយោបាយ ការគ្រប់គ្រង​នយោបាយ​ព្រហ្មទណ្ឌ​ត្រូវតែ​ជា​កាតព្វកិច្ច​ចាំបាច់​។​

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សម្តែង​ភាព​រីករាយ​ជាមួយនឹង​សមិទ្ធផល អគារ​សាលា​យុ​ត្តិ​ធម្ម​" ដែល​សម្តេច​ចាត់ទុកថា នឹងចូលរួម​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដែលជា​ការរួមចំណែក ក្នុង​ការធានា​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង ស្ថិរភាព​សង្គម​។​សម្តេច​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ក្នុងនាម​រាជរដ្ឋាភិបាល​, ខ្ញុំ​សូម​កោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​ការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ជាពិសេស សមិទ្ធផល​នានា ដែល​សាលាជម្រះក្តី និង អយ្យការ​អម​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់ សម្រេចបាន​រហូតមក​ទល់​ពេលនេះ​»​។​

​សម្តេច​បាន​រំលឹកថា បន្ទាប់​ពីថ្ងៃ​រំដោះ ៧ មករា ១៩៧៩, ប្រព័ន្ធតុលាការ​កម្ពុជា ត្រូវបាន​បង្កើត​ឡើងវិញ​នៅ​ឆ្នាំ​១៩៨០ ដោយ​ក្រឹត្យ​របស់​ក្រុមប្រឹក្សារដ្ឋ​។ នៅ​សម័យ​នោះ​, កម្ពុជា​បាន​បង្កើតឱ្យមាន «​តុលាការ​ប្រជាជន​បដិវត្ត​ខេត្ត​-​ក្រុង​» ដែលមាន​តែមួយ​ថ្នាក់​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ ១៩៨២ តុលាការ​នេះ ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា «​តុលាការ​ប្រជាជន​ខេត្ត​-​ក្រុង និង អយ្យការ​អម​តុលាការ​ប្រជាជន​ខេត្ត​-​ក្រុង​»​។ នៅ​ឆ្នាំ ១៩៨៥, «​តុលាការ​ប្រជាជន​កំពូល​» និង «​មហាអយ្យការ​អម​តុលាការ​ប្រជាជន​កំពូល​» ត្រូវបាន​បង្កើតឡើង ដោយ​ក្រឹត្យ​ឆ្នាំ​១៩៨៥​។ នៅ​ឆ្នាំ ១៩៩២ «​សាលាឧទ្ធរណ៍​» ទើប​ត្រូវបាន​បង្កើតឡើង​។​សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​ព​ន្លឿ​ន​ការកាត់ក្ដី​ជូន​ពលរដ្ឋ ព្រោះ​ការយឺតយ៉ាវ​មិន​ត្រឹមតែ​មិនបាន​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ តែ​វា​អាច​អយុត្តិធម៌​សម្រាប់​ជនជាប់ចោទ​ផងដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា សំណុំរឿង​ខ្លះ​បានធ្វើ​ឲ្យ​គូ​ជម្លោះ​អស់ទ្រព្យ​ពី​ខ្លួន​ទាំងសងខាង ដោយសារតែ​ប្រើ​រយៈពេល​យូរ ដូច្នេះហើយ សម្តេច​សូម​លើកទឹកចិត្ត​ឲ្យ​អស់លោក លោកស្រី​ជា​ចៅក្រម រួមទាំង​អាជ្ញាធរ​ផង​នោះ​ដើរតួនាទី​ធ្វើការ​ផ្សះផ្សារ និង​សម្របសម្រួល​ក្រៅ​ប្រព័ន្ធតុលាការ​ជាពិសេស​ចំពោះ​សំណុំរឿង​ក្នុង​ក្របខណ្ឌ​រដ្ឋប្បវេណី​។​ឮ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​ថា តុលាការ​គឺ​ស្ថិតនៅក្នុង​មាត់ដង្កាប់ ដោយ​អ្នក​ឈ្នះក្តី គេ​សរសើរ​តុលាការ​ថា កាត់ក្តី​យុត្តិធម៌ ខណៈ​អ្នកចាញ់​ថា​នឹង​គ្មាន​យុត្តិធម៌​សម្រាប់​ពួកគេ ដូច្នេះហើយ​មានតែ​ដើរតួនាទី​ជា​អ្នកសម្របសម្រួល និង​ផ្សះផ្សារ​ក្រៅ​ប្រព័ន្ធ តុលាការ​ទេ​ទើប​ប្រសើរ ខណៈ​មធ្យោបាយ​នេះ គឺជា​យុទ្ធសាស្ត្រ​ឈ្នះ ឈ្នះ​ទាំងអស់គ្នា​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការកែទម្រង់​ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ គឺជា​កិច្ចការ​អាទិភាព នៅក្នុង​របៀបវារៈ និង កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល សំដៅ​លើកកម្ពស់ «​អភិបាលកិច្ច​ល្អ​» និង «​នីតិរដ្ឋ​» សម្រាប់​គ្រប់គ្រង និង ដឹកនាំ​រដ្ឋ ស្រប​-​តាម​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ជាតិ ។​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា នៅក្នុង​សង្គម​នីតិរដ្ឋ អំណាចតុលាការ បាន​ដើរតួនាទី​សំខាន់ ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​, ការការពារ​ប្រឆាំង​ការបំពាន​ដោយ​អយុត្តិធម៌​ក្នុងសង្គម​, ធានា​ថែរក្សា​នូវ​សន្តិសុខ​, សណ្តាប់ធ្នាប់​សាធារណៈ និង ស្ថិរភាព​សង្គម សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព​។​

​សម្តេច​បាន​រំលឹក​បន្ថែមថា ជា​បន្តបន្ទាប់​, ប្រព័ន្ធតុលាការ​កម្ពុជា ត្រូវ​បានរៀបចំ​ចែកចេញជា «​ជាន់​» និង «​ថ្នាក់​» ពេញលក្ខណៈ​ឡើងវិញ តាមរយៈ​ច្បាប់​ស្តីពី​ការចាត់តាំង និង​សកម្មភាព​របស់​សាលាជំរះក្តី​នៃ​រដ្ឋ​កម្ពុជា​ឆ្នាំ ១៩៩៣ គឺមាន «​តុលាការ​ជាន់​ទាប​», «​សាលាឧទ្ធរណ៍​» និង «​តុលាការ​កំពូល​» និង អង្គការ​អយ្យការ​អម​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់​។ បច្ចុប្បន្ន​, សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​បាន​ដាក់ឱ្យ​ដំណើការ​គ្រប់​រាជធានី​-​ខេត្ត នៅ​ទូទាំងប្រទេស​។ ចំណែក​សាលាឧទ្ធរណ៍​តំបន់​ចំនួន ៣ ទៀត គឺ​សាលាឧទ្ធរណ៍​ព្រះសីហនុ​, បាត់ដំបង និង ត្បូងឃ្មុំ ក៏ត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ផងដែរ​៕a court hun2 

​