» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3439 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142621 នាក់

​លិខិត​មិត្ត​អ្នកអាន​៖ « អគ្គរដ្ឋទូត​អាមេរិក​ថ្មី​មក​កម្ពុជា​ជាមួយ​ពណ៍​បេះដូង​ថ្មី រឺ​? »

 
ភ្នំពេញ៖​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ជាពិសេស​ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ ២០១៣ រហូតមកដល់​បច្ចុប្បន្ន ទស្សនៈ​និង​ផ្នត់គំនិត​របស់​ប្រជាជន​ខ្មែរ​ភាគច្រើនបំផុត​តែងតែ​យល់ថា​ពាក្យ «​ទូត​អាមេរិក = មេ​របស់​ក្រុមប្រឆាំង » « ទូត​អាមេរិក = មេបញ្ជាការ​ផ្តួលរំលំរ​ដ្ឋា​ភិ​បាល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន »​។ នេះ​ជាការ​ពិត ដែល​មន្ត្រី​ទូត និង​ក្រសួងការបរទេស​អាមេរិក​ត្រូវ​ហ៊ាន​ទទួលស្គាល់​ដើម្បី​ពិចារណា​ព្រោះ​ខ្ញុំ​យល់ថា « ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​អាមេរិក ល្អ​ឬ​អាក្រក់ វា​អាស្រ័យ​ស្ទើរតែ​ទាំងស្រុង​លើ​លោក​អគ្គរដ្ឋទូត​អាមេរិក​តែម្តង​។​a america ambass 

១.​ទន្ទឹមនឹង​ការរីករាយ សាទរ ចំពោះ​លោក Patrick Murphy ដែល​នឹង​មក​បំពេញបេសកកម្ម​កា​រទូ​ត​នៅ​កម្ពុជា​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ខ្ញុំ​ក៏បាន​ស្រាវជ្រាវ​តាម​វេ​ប​សាយ​ហើយ​កត់សំគាល់ថា​លោក គឺជា​អ្នកការទូត​ដ៏​មាន​ពិសោធន៍​ម្នាក់ និង​ជាពិសេស គឺជា​អ្នកជំនាញ​ខាង​កិច្ចការ​អាស៊ីអាគ្នេយ៍​។ ដូច្នេះ ប្រាកដ​ណាស់​ថា​លោក​ពិតជា បាន​ស្គាល់​ច្បាស់​អំពី សភាពការណ៍​និង​បទពិសោធន៍​ផ្អែម​ល្វីង​ជូរចត់​របស់​កម្ពុជា​ក្នុង​អតីតកាល​និង​បច្ចុប្បន្នកាល ជាពិសេស​គឺ​ពិតជា​ដឹង​ច្បាស់​អំពី​អ្វីដែល​ពលរដ្ឋ​ប្រទេសមួយ​នេះ​ត្រូវការ​ជា​ចាំបាច់​បំផុត​។

ដូច្នេះ សារ​ដែល​ខ្ញុំ​ចង់​ផ្ញើជូន​លោក​អគ្គរដ្ឋទូត​អាមេរិក​ថ្មី​ដើម្បី​ពិចារណា​នោះ​គឺ​៖
​ទី​1៖ ដូច​អ្វីដែល​គេ​តែងតែ​និយាយ​រត់មាត់​ថា​« Let bygone be bygone» «​ទុកអោយ​រឿង​ចាស់​វា​កន្លងផុត​ទៅហើយ​សូម​គិត​រឿង​ថ្មី​»​។​
​ទី​2៖ ខ្ញុំ​ក៏មាន​ការសប្បាយ រីករាយ​ណាស់ដែរ​នៅពេល​ឃើញ​មានការ​ចុះផ្សាយ​ដោយ​កាសែត​អន​ឡាញ​បរទេសមួយ​បាន​ស្រង់​សំដី​លោក Murphy ថា លោក​នឹង​ផ្តោត​ការយកចិត្តទុកដាក់ លើ​ការបង្កើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​អោយ​ឡើង​បាន ដល់ ៣.៥ ពាន់​លាន​ដុល្លារ ក៏ដូចជា​បង្កើន​ទំនាក់ទំនង​រវាង​សហគមន៍​ជនជាតិ​អាមេរិក​ជាមួយ​ប្រជាជន​កម្ពុជា​។​

​ខ្ញុំ​ក៏​ដូច​ពលរដ្ឋ​ខ្មែរ ទូទៅ សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក​នឹង​ពូន​ជ្រុំ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បានល្អ​ក្នុងនាម​ជា​ដៃគូ​ស្មើ​សិទ្ធ​និង​ស្មើ​មុខមាត់​គ្នា​ដោយ​មិន​ដើរ​តាម លំ​អាន​ឯកអគ្គរដ្ឋទូត​មុនៗ​នោះឡើយ ព្រោះ​អ្វីដែល​លោក​បាន​និយាយថា​គ្រោង​នឹងធ្វើ​នេះ គឺ​ពិតជា​ការងារ​ត្រឹមត្រូវ​និង​ជាក់ស្តែង​ដើម្បី​ស្តារ​ជំនឿ​ទុកចិត្ត​ដែល​បាន​បាត់បង់​ស្ទើរតែ​ទាំងស្រុង​ពី​សំណាក់ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ជាពិសេស​ពី​សំណាក់​រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​និង​ដឹកនាំ​ប្រទេស​នេះ «Confidence building measures to restore the lowest trust in the relationship between Cambodia and USA is an Imperative »​។​
​តាម​ទស្សនៈ​របស់ខ្ញុំ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​អាមេរិក វា​លឿន​ទៅមុខ រឺ បន្ត​ធ្លាក់ចុះ​ថែមទៀត​គឺ បាល់​ស្ថិតនៅក្នុង​ជើង​របស់លោក​ទូត​ហើយ​។ ដូច្នេះ បើ​លោក​ចង់​ញាក់​ឆ្វេង​រឺ​ស្តាំ ឬ​ស៊ុត​ត្រង់​គឺជា​សិទ្ធិ​របស់លោក ចំណែកឯ​ភាគី​កម្ពុជា​គ្រាន់តែ​ជា​អ្នក​ចាំមើល​ទិស​បាល់​និង​លេង​តាម​បាល់​របស់លោក​តែប៉ុណ្ណោះ « The Ball is in Your Court »​។​

​ប៉ុន្តែ យោង​លើ​បទពិសោធន៍​ពី​អតីតកាល​និង​រហូត​ដល់ពេល​ថ្មីៗ​នេះ ខ្ញុំ​យល់ឃើញថា ដើម្បី​ឲ្យ​ទំនាក់ទំនង​កម្ពុជា​និង​សហរដ្ឋអាមេរិក​មាន​ល​ក្ខ​ណៈ​ល្អប្រសើរ​ឡើងវិញ​បន្ថែម​ពីលើ​សារ​ដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើ ក៏​នៅមាន​កត្តា​សំខាន់ៗ ជាក់ស្តែង​មួយចំនួនទៀត​ដែល​លោក Murphy គួរ​ពិចារណា ហើយ​បើ​លោក​អាច​ធ្វើបាន នោះ​វា​កាន់តែ​ល្អប្រសើរ​៖

​ក​/ លោក​ត្រូវគោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​សន្ធិសញ្ញា​ទីក្រុង​វី​យែ​ន​ស្តីពី ការងារ​ការទូត​ដែល​មិន​អនុញ្ញាត​ឲ្យ​មានការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​ដៃគូ​ឡើយ​។ កន្លងទៅនេះ ការបំពាន​សន្ធិសញ្ញា​ទីក្រុង​វី​យែ​ន នេះ គឺជា​អធិករណ៍​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អាមេរិក​ជួប​ភាពល្អក់​កករ​ជា​បន្តបន្ទាប់​ពីព្រោះ​មន្ត្រី​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ជា​បន្តបន្ទាប់​ច្រើន​តាំងខ្លួន​ជា​បងធំ ឬ​ជា​ចៅហ្វាយ​របស់​កម្ពុជា​ដោយ​ចង់​ឲ្យ​កម្ពុជា​ធ្វើ​នេះ ឬ​ធ្វើ​នោះ​តាមចិត្ត​របស់ខ្លួន​ចង់បាន ដោយ​មិន​ខ្វល់ខ្វាយ​ពី​សន្ធិសញ្ញា​អន្តរជាតិ ឬ​ច្បាប់​របស់​កម្ពុជា​ឡើយ​រហូតដល់​មន្ត្រី​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ភ្នំពេញ​និយាយថា «​ចង់​ធ្វើ​មិត្ត​ល្អជា​មួយ​អាមេរិក​ពិតជា​ពិបាក​ណាស់ ប៉ុន្តែ បើ​ចង់​ធ្វើជា​អាយ៉ង​កូនអុក​របស់​អាមេរិក​វិញ​គឺជា​ការងាយស្រួល​បំផុត »​។ នេះ​គឺជា​កត្តា​កំណត់​នូវ​ភាពល្អក់​កករ ជូរចត់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែល​បង្កឡើង​ដោយ​ភាគី មិត្ត​ពីព្រោះ​កម្ពុជា​គោរព​បាន​យ៉ាង​ល្អ​នូវ​សន្ធិសញ្ញា​ទីក្រុង​វី​យែ​ន​ដោយ​មិនដែល​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​ដៃគូ​ណាមួយ​ឡើយ​។​

​ដូច្នេះ ខ្ញុំ​សង្ឃឹមថា លោក Murphy ច្បាស់​ជា​បាន​ស្វែងយល់​យ៉ាងច្បាស់​អំពី​សន្ធិសញ្ញា​ទីក្រុង​វី​យែ​ន​ក្នុងនាម​ជា​អ្នកការទូត​ជើងចាស់​ម្នាក់​។​
​ខ​/ ទំនាក់ទំនង​កម្ពុជា​-​អាមេរិក នឹង​ស្គាល់​ភាពរលូន​និង​ល្អូក​ល្អឺ​ន ដរាបណា​ស្ថានទូត​សហរដ្ឋអាមេរិក​ឈប់​ប្រើប្រាស់​គេហទំព័រ​របស់​ស្ថានទូត មក​ធ្វើជា​ទីលាន​ផ្ញើ​សារ​ដែលមាន​គោលដៅ​វាយប្រហារ​មកលើ​កម្ពុជា ដែលជា​ម្ចាស់ផ្ទះ ហើយ​ងាក​មកប្រើប្រាស់​ទំនាក់ទំនង​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​វិញ​។​
​កន្លងទៅនេះ ស្ថានទូត​អាមេរិក​តែង​ប្រើប្រាស់​គេហទំព័រ​របស់​ស្ថានទូត ដើម្បី​បង្ក​អរិយ​ភាព​ជាមួយ​រដ្ឋាភិបាល​ជា​ម្ចាស់ផ្ទះ ហើយ​ខ្ញុំ​នៅ​ចាំបាន​ច្បាស់​ថា​សូម្បីតែ​ក្នុង​កំឡុង ពេលដែល​ឯកអគ្គរដ្ឋទូត​ចាស់​ផុត​អាណត្តិ និង​មិនទាន់មាន​ឯកអគ្គរដ្ឋទូត​ថ្មី​ចូលមក​ជំនួស​ក៏ដោយ ពោលគឺ​ក្នុងពេល​មិនទាន់មាន​ឯកអគ្គរដ្ឋទូត​បំពេញការងារ​ផង ក៏​ស្ថានទូត​អាមេរិក​ហ៊ាន​បំពាន​សន្ធិសញ្ញា​អន្តរជាតិ​ទីក្រុង​វី​យែ​ន​ដោយបាន​បញ្ចេញ​ព័ត៌មាន​តាម​គេហទំព័រ​របស់​ស្ថានទូត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ ខ្ញុំ​ពិតជា​ឆ្ងល់​ណាស់​ថា តើ​ស្ថានទូត​នៃ​ប្រទេស​មហាអំណាច​មួយ​ទាំងមូល​អាចធ្វើ​រឿង​បែបនេះ​ទៅរួច​? ចំពោះ​ចំណុច​នេះ ខ្ញុំ​ក៏​សង្ឃឹមថា លោក Murphy ប្រាកដជា​យល់ច្បាស់​និង​ជៀសវាង​មិន​ឲ្យ​កើតមាន​ឡើយ​នៅក្នុង​អាណត្តិ​ការទូត​របស់លោក​នៅ​កម្ពុជា​។​
​គ​/ ទំនាក់ទំនង​កម្ពុជា អាមេរិក អាច​ល្អ​ទៅបាន​ទាល់តែ​ស្ថានទូត​អាមេរិក ឬក៏​រូបលោក​ឯកអគ្គរដ្ឋទូត​ផ្ទាល់​បំពេញការងារ ដោយ​មិន​លម្អៀង ហើយ​បើ​និយាយ​ឲ្យ​ចំ គឺ​គប្បី​ឈប់​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ក្រុមប្រឆាំង​ជ្រុលនិយម​ក្រៅច្បាប់​នៅ​កម្ពុជា​។ កន្លងទៅនេះ ភាពល្អក់​កករ រវាង​ប្រទេស​ទាំងពីរ បានកើត​ឡើងជា​ញឹកញាប់​ដោយសារតែ​មន្ត្រី​ស្ថានទូត ឬ​ឯកអគ្គរដ្ឋទូត​អាមេរិក​តែងតែ​និយាយ​និង​ដើរ​បង្ហាញ​អោយគេ​យល់​និង​មើលឃើញថា ខ្លួន​មាន​តួនាទី​ជា​ខ្នងបង្អែក​របស់​ក្រុមប្រឆាំង​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំងអស់នោះ​ឡើងចាង បូស​ឃ្លៀក និង​បានចិត្ត​បំពាន​ច្បាប់​ហើយ​ហ៊ាន​ក្រឡុក​កកូរ​សភាពការណ៍​ផ្ទៃក្នុង​កម្ពុជា​តាម​ក្បាល​ចិត្ត​។​

​តាម​ខ្ញុំ​យល់ រដ្ឋាភិបាល​ភ្នំពេញ​មិនបាន​កោតខ្លាច​ឥទ្ធិពល​របស់​ក្រុមប្រឆាំង​ក្រៅច្បាប់​ទាំងនោះ​ឡើយ ប៉ុន្តែ ភាពលម្អៀង​របស់​ស្ថានទូត​អាមេរិក​បាន​ត្រឹម​បង្ក​អរិយ​ភាព រវាង​ប្រទេស​ទាំងពីរ​តែប៉ុណ្ណោះ​ដោយ​មិនអាច​ដោះស្រាយ​បញ្ហា​អ្វី​បានឡើយ ពីព្រោះ​នៅ​ទីបំផុត បញ្ហា​កម្ពុជា​នឹង​ត្រូវតែ​ដោះស្រាយ​ដោយ​កម្ពុជា​ខ្លួនឯង​ដោយ​ឈរលើ​ច្បាប់​របស់​កម្ពុជា​តែ​ដដែល​ទេ​។ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា លោក Murphy នឹង​យល់​អំពី​បញ្ហា​នេះ ហើយ​ជៀសវាង​កុំ​ឲ្យ​ស្ថានភាព​ដដែលៗ​នេះ​កើតមាន​ទៀតឡើយ​។​

​ឃ​/ កម្ពុជា​គឺជា​ប្រទេស​តូច​មួយ​ដែល​បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម​វិនាសកម្ម​យ៉ាង​ខ្លោចផ្សា​រណាស់​។ ដូច្នេះ​ពេលនេះ កម្ពុជា​ត្រូវការ​សុខសន្តិភាព និង​ត្រូវការ​រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជាមួយ​គ្រប់​បណ្តា​ប្រទេស​នៅលើ​លោក​។ ហេតុ​ដូច្នេះហើយ​បានជា​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ប្រកាន់យក​គោលការណ៍​អ​ព្យា​ក្រឹត្យ មិន​ចូលបក្ស​សម្ព័ន្ធ ជាពិសេស​មិន​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​ណាមួយ​នៅលើ​ទឹកដី​របស់ខ្លួន​ឡើយ​។ កម្ពុជា​គ្មាន​ចេតនា​អ្វី​ទាំងអស់​ចង់ទៅ​រករឿង​ជាមួយ​ប្រទេស​ណា​ឡើយ​ពោលគឺ​កម្ពុជា សុំ​តែ​ម៉ា​សុខ​តែប៉ុណ្ណោះ តែ​គឺជា​សេចក្តីសុខ​ដែល​មិន​ស្ថិតក្រោម​ការដាក់​សម្ពាធ​សង្កត់សង្កិន ឬ​សេចក្តីសុខ​តាមបែប​អាយ៉ង​របស់​ប្រទេស​ណាមួយ​នោះឡើយ​។ សេចក្តីសុខ​ដែល​កម្ពុជា និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នេះ​ត្រូវការ​គឺជា​សេចក្តីសុខ សន្តិភាព និង​ការអភិវឌ្ឍន៍​ក្នុង​ដែន​អធិបតេយ្យភាព​ជាតិ​រប​ស់​ខ្លួន​។ នេះ​គឺជា​សេចក្តីប្រាថ្នា​ដ៏​តិចតួច​ដែល​មិនបាន បៀតបៀន​អ្នកណា ហើយ​ជា​សេចក្តីសុខ ដែល​គួរតែ​កម្ពុជា​ទទួលបាន​។ ខ្ញុំ​ក៍​សង្ឃឹមថា លោក​Murphy នឹង​យល់​អំពី​បញ្ហា​នេះហើយ​មិន​ព្យាយាម​រំខាន​បំផ្លាញ​ដល់​ប្រទេស​ដ៏​តូច​និង​ដ៏​កំសត់​មួយ​នេះឡើយ​។​

​សរុបទៅ បាល់​ស្ថិតនៅក្នុង​ជើង​របស់​ភាគី​អាមេរិក​និយាយ​ជារួម និង​និយាយ​ដោយឡែក​គឺ​ស្ថិតនៅក្នុង​ជើង​របស់លោក​ឯកអគ្គ​រដ្ឋទូត​ហើយ​។ សូម​លោក លេង​តាម​សប្បាយ​ចុះ​។ អ្វីដែល​ប្រជាជន​កម្ពុជា​ចង់បាន គឺ​សុំ​ឲ្យ​ការលេង​នោះ​គោរព​តាម​លក្ខខណ្ឌ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​តែប៉ុណ្ណោះ​។ កម្ពុជា​មិន​ចង់ឃើញ​គេ​លេង​ខូច​ហើយ​ធ្វើបាប​ខ្លួន​នោះឡើយ​។ ខ្ញុំ​សុំ​តែ​ប៉ុណ្ណឹង គឺ​សុំអោយ​លោក​អគ្គរដ្ឋទូត​អាមេរិក​ថ្មី​មក​កម្ពុជា​ដោយមាន​ពណ៌​បេះដូង​ថ្មី​។ តើ​បានទេ លោក​ទូត​?(ប្រភពខ្មែរប៉ុស្តិ)
​ដោយ​៖ អ្នកតាមដាន​នយោបាយ​តុ​កាហ្វេ​