» បងប្រុស​សម្លាប់​ប្អូនប្រុស​បង្កើត ដោយ​យក​ចបជីក​ដែក​សំពង​ក្បាល​៣​កន្លែង » ផ្ទុះ​អធិករណ៍ នៅ​វត្ត​ទិ​ត្តំ​រង្សី នៅ​ឃុំ​ក្រាំង​លាវ បន្ទាប់ពីព្រះចៅអធិការ​វត្ត​ថ្មី កាប់​ដើមឈើ​ធំៗ​ជាច្រើន​ដើម » មនុស្ស ៣៥ នាក់​ត្រូវ​អាជ្ញាធរ​សឹង្ហ​បុរី​ចាប់ខ្លួន​ជាប់​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ក្លែងបន្លំ​អត្តសញ្ញាណ​ជា​មន្ត្រី​រដ្ឋាភិបាល​ » កងកម្លាំង​រក្សា​សន្តិភាព UN នៅ​ប្រទេស​លី​បង់ ស្ថិតក្រោម​ការវាយប្រហា​រ​មាន​សមាជិក​២​នាក់​ទៀត រងរបួស » ករណី​យ៍​លី​សា​ម៉េ​ត​និង​ឌួង​ដា​រា​បណ្ឌិត យង់ ពៅ​ជ​ម្រ​ញ រដ្ឋាភិបាល​ឲ្យ​បន្ត​ជំរុញ​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ជាទូទៅ​ដោយ​មិន​ចំពោះ ដើម្បី​សង​ភាព​ស្អាតស្អំ​ដល់​សង្គម​កម្ពុជា​ » ម្ចាស់ផ្ទះ​កម្ពុជា ឈ្នះ​មេដាយមាស ២​គ្រឿង​បណ្ដោះអាសន្ន នៃ​ការប្រកួត​កីឡា​ឃី​ក​បុក​ស៊ី​ង​ជើងឯក​អាស៊ី ឆ្នាំ​២០២៤ » រំលោភ​សន្ថវៈ​ប្អូនថ្លៃ​ស្រី​ខ្លួនឯង ដោយបញ្ឆោត​ប្តី​របស់​ស្ត្រី​រងគ្រោះ អោយ​ឌុប​ក្លើ​ម្នាក់ទៅ​ផ្ទះ » បន្ទាប់ពី​ប្រទេស​ហ្វីលីពីន​អាមេរិក​ថ្កោលទោស​ចិន​លើ​បញ្ហា​សមុទ្ទ​ចិន​ខាងត្បូង​ក្នុងពេលអាស៊ាន៩ទៀតសម្ងំ » បង្ហោះ​រូប​គោះ​លុយ​ចៅហ្វាយ​ខេត្តកណ្តាល​ត្រូវ​ចាប់ខ្លួន​ » ប្រធានាធិបតី​ហ្វីលីពីន ជំរុញ​ឱ្យ​ក្រុម​មេដឹកនាំ​អាស៊ាន​និង​ចិន ព​ន្លឿ​ន​ជាបន្ទាន់​នូវ​កិច្ចចរចា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង » ​រឿង​ភាគី​ថៃ​អុកឡុក​និង​ផ្អាក​កម្មវិធី Miss Grand International ២០២៤ ធ្លាយ​ដល់​ក្រសួងទេសចរណ៍​កម្ពុជា​ » ក្រោមលេស​ដើម្បី​ពិនិត្យ កែលម្អ និង​បង្កើន​គុណភាព​លើ​ការអនុវត្ត​រាជរដ្ឋាភិបាល​សម្រេច ផ្អាក​ការផ្ទេរ​មុខងារ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​?! » នាយករដ្ឋមន្ត្រី​ដកតំណែង អភិបាលក្រុង​-​ស្រុក​២​រូប ព្រោះ​ប្រើ​អំណាច​ខុស និង​សូកប៉ាន់ ដើម្បី​តំណែង​? » បុរស​ម្នាក់​ស្លាប់ នៅក្នុង​បន្ទប់​ផ្ទះសំណាក់​ស្រែ​មាន​លាភ ស្រុក​ពារាំង ខេត្តព្រៃវែង​ស​ង្ស​យ​ឡើង​បង្គង » ករណី​យ៍​ចិន​ត្រូវធ្វើ​ទារុណកម្ម​ស្លាប់​នៅ​ប៉ៃលិន​សម​ត្ត​កិច្ច​ប្រកាស​ពី​ការស៊ើបអង្កេត​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4685 នាក់

ម្សិលមិញ 17639 នាក់

សរុប 15316853 នាក់

បើក​ការដ្ឋាន​សង់​ផ្លូវ​សម្ដេច​តេ​ជោ ហ៊ុន សែន ទារ​ឲ្យ​ភាគី​វៀតណាម ចាប់ខ្លួន​សមរង្ស៊ី​បើចូលមកលេង!

​ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែង​ចំពោះមុខ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ដោយ សូម​ប្រយ័ត្ន កុំឱ្យ​ជន​ក្បត់ជាតិ​នៅក្រៅ​ប្រទេស​ចូលមក​ប្រទេស​វៀតណាម ហើយ​បើ​បុគ្គល​នោះ​ចូលមក​ប្រទេស​វៀតណាម សូម​ចាប់​ប្រគល់ឱ្យ​កម្ពុជា​ពីព្រោះថា កម្ពុជា​និង​វៀតណាម​មាន​ទំនាក់ទំនង​បត្យាប័ន​ជាមួយគ្នា​។a hun vn sy1

នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៣​ដោយមាន​វត្តមាន​លោក វ៉ាង វិ​ន​ធៀន​(Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ជា​អធិបតី​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ទណ្ឌិត​ក្បត់ជាតិ​រូបនោះ បានប្រកាស​ផែនការ​ចូលមក​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ក្នុងនាម​ជា​អ្នកទេសចរ ប្រើប្រាស់​ខិត​ឆ្លងដែន​បារាំង ។

​សម្តេច ហ៊ុន សែន​លើកឡើងថា លោក​បានទទួល​ដំណឹង​ពី​អ្នក​ហូបបាយ​ជាមួយ​លោក សម រង្ស៊ី ថា​ធ្វើយ៉ាងណា​ឲ្យ​លោក ហ៊ុន សែន ខឹង តាមរយៈ​រិះរក​វិធី​ចូលទៅក្នុង​ទឹកដី​វៀតណាម​។​ករណី​យ៍​នេះ​សម្តេច​តេ​ជោ ហ៊ុនសែន​ថា វៀតណាម​នឹងមាន​បញ្ហា​ជាមួយ​កម្ពុជា​ប្រសិនបើ​វៀតណាម​មិន​ព្រម​ចាប់​(​លោក សម រង្ស៊ី​) ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​លោក សម រង្ស៊ី ប្រើ​ប៉ាស្ព័រ​បារាំង ហើយ​ចូលទៅ​ជាន់ដី​វៀតណាម​ក្នុងនាម​ជា​អ្នកទេសចរ​។​

​សូម​រំលឹកថា ក្នុង​គោលបំណង​ត្រលប់​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ជាថ្មី លោក សម រង្ស៊ី កាលពី​ចុងខែ​ឧសភា កន្លងទៅ​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី និង​បាន​ជួប​ជាមួយ​តំណាងរាស្ត្រ​ម៉ាឡេស៊ី​ផងដែរ​។ ក៏ប៉ុន្តែ​មិនបាន​យូរថ្ងៃ​ទេ លោក សម រង្ស៊ី ក៏បាន​ចាក​ចេញពី​ម៉ាឡេស៊ី ដែល​បញ្ហា​នេះ បាន​បង្កើត​ភាពចម្រូងចម្រាស​គ្នា​យ៉ាងខ្លាំង​ដែរ​។ ចម្រូងចម្រាស ក៏​ព្រោះតែ​សម្តេច ហ៊ុន សែន ថា​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​បណ្តេញ​លោក សម រង្ស៊ី ចេញពី​ប្រទេស​គេ តែ​ក្រុម​លោក សម រង្ស៊ី បាន​ច្រានចោល​។​​ខណៈដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ជាមុន​ដោយ​លើកឡើង​ពី​ការអះអាង​របស់លោក អាន់​វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ថ្មី​ម៉ាឡេស៊ី ដែល​បាន​សន្យា​ជាមួយ​លោក​ដល់​ទៅ​៤​ដង ថា​នឹងមិន​ឲ្យ​លោក សម រង្ស៊ី ជាន់ដី​ម៉ាឡេស៊ី​ឡើយ​។​

​ជាមួយគ្នា​នោះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក៏បាន​ប្រកាស​ផ្តាំ​ទៅ​ក្រុមប្រឆាំង និង​ក្រុម​វិភាគ​មួយ​ក្តាប់​តូច​ផងដែរ​ថា ការដែល​សម្តេច​គំរាម​ប្រើប្រាស់​កាំភ្លើង​ធំ​បាញ់​កម្ទេច​ជន​ក្បត់ជាតិ​ទាំងនោះ គឺ​ដោយសារតែ​ក្រុម​បក្សពួក​ទាំងនោះ​ប្រកាស​ចង់​ធ្វើសង្គ្រាម​ជាមួយ​សម្តេច តាមរយៈ​ការ​ញុះញង់ និង​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​បែ​កាណុង​កាំភ្លើង​មករក​សម្តេច ដូច្នេះ​ដើម្បី​ការពារ​មិន​ឲ្យ​ប្រទេស​មាន​សង្គ្រាម ត្រូវតែ​កម្ទេច​មេបក្ស​ពួក​របស់​វា​មុន​។​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​នោះដែរ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​សំខាន់ៗ​ដូចជា​៖ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត នឹងត្រូវ​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ល្បឿន​លឿន​វៀតណាម ដែល​នេះ​គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿន​អាស៊ាន ខណៈ​ផ្លូវ​ល្បឿន​លឿន​នេះ​បានផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត គឺ​ស្ថិតនៅក្នុង​កិច្ចសហប្រតិបត្តិការ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន ដែល​ប្រទេស​ចិន​បាន​វិនិយោគ ១០០​ភាគរយ ដោយ​កម្ពុជា​មិនបាន​ខ្ចីលុយ​ចិន​នោះទេ ហើយ​រាជរដ្ឋាភិបាល​បាន​ទាញយក​ផលប្រយោជន៍​នេះ​។​

​សម្ដេច​តេ​ជោ ថ្លែងថា រាជរដ្ឋាភិបាល​នឹង​ចេញ​ប្រា​ក់ជាង ២៣២ លាន​ដុល្លារ ដើម្បី​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ដែល​ត​ភ្ជាប់​ពី​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ (​ពី​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣) ទៅដល់​ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម និង​ត​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​បាវិត​។​​សម្ដេច​តេ​ជោ ថ្លែងថា ទន្ទឹមនឹង​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​នេះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ឱ្យមាន​ការសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ដែល​ត​ភ្ជាប់​ពី​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ (​ពី​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣) ទៅដល់​ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម និង​ត​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​បាវិត​។ ស្ពាន​នេះ​ជា​ប្រភេទ​ស្ពានបេតុង មាន​ប្រវែង ១,៦០០ ម៉ែត្រ ទទឹង ២៦​ម៉ែត្រ និង​ផ្លូវ​ត​ភ្ជាប់​ទាំងសងខាង​ពី​ក្បាលស្ពាន​មាន​ប្រវែង ២,១០០​ម៉ែត្រ ទទឹង ២៦​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ១០ សង់ទីម៉ែត្រ រួមទាំង​ការសាងសង់​ផ្លូវ​ប្ត​ទិស​ចរាចរណ៍ (Interchange) ចំនួន ១ កន្លែង និង​ផ្លូវ​ក្រោម​ស្ពាន​(Underpass) ចំនួន ២​កន្លែង ហើយ​ប្រជាពលរដ្ឋ​នឹង​អាច​ឆ្លងស្ពាន​នេះ​ដោយ​មិន​គិតថ្លៃ​ឡើយ​។​

​សម្ដេច​តេ​ជោ ថ្លែងថា បន្ទាប់​ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត ថ្ងៃនេះ រាជរដ្ឋាភិបាល​នឹង​ចុះហត្ថលេខា​លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន​សៀមរាប​-​ប៉ោយប៉ែត ផងដែរ​។​​សម្ដេច​តេ​ជោ ប្រកាស​យក​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៣ ដើម្បី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​បន្ថែមទៀត​។​​សម្ដេច​តេ​ជោ ថ្លែងថា ទោះបី​ចំណូល​របស់​កម្ពុជា​កើនឡើង ប៉ុន្ដែ​និន្នាការ​សេដ​កិច្ច​សកល គឺ​កំពុង​ស្ថិតនៅក្នុង​ភាពមិនច្បាស់លាស់ និង​បញ្ហា​ប្រឈម ដូច្នេះ​រាជរដ្ឋាភិបាល មានការ​ប្រុងប្រយ័ត្ន​ខ្លាំងណាស់​ក្នុងការ​ប្រើប្រាស់​ថវិកាជាតិ​។​

​សម្តេច​តេ​ជោ ថ្លែងថា ភាពជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ គឺ​មិន​ចង់​បានតែ​ភាព​ឈ្នះ និង​ចង់​បានតែ​មេដាយ​នោះទេ គឺ​ចង់បាន​ការប្រកួត​ប្រកបដោយ​មិត្តភាព និង​ការទទួលខុសត្រូវ​។​​សម្ដេច​តេ​ជោ បន្ត​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​តាម​បណ្ដា​ប្រទេស​អាស៊ាន ដែល​បាន​បញ្ជូន​អត្ត​ពលិកម​ក​ចូលរួម​ប្រកួត​កីឡា​នៅ​កម្ពុជា ក្នុងឱកាស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​។​​សម្ដេច​តេ​ជោ ថ្លែងថា កម្ពុជា​បាន​ធានាបាន​យ៉ាង​ល្អ នូវ​ការមើល​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដល់​ប្រតិភូ​កីឡា និង​អត្ត​ព​លិ​ក​ទាំងអស់ ក្នុងឱកាស​ស្នាក់នៅ​ប្រកួត​កីឡា​នៅ​កម្ពុជា «​កម្ពុជា​ប្រទេស​តូច ប៉ុន្ដែ​មាន​បេះដូង​ធំ​»​។

​សូម​ជម្រាបជូន​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ជា​ផ្លូវ​ល្បឿន​លឿន ខ្សែ​ទី​២ ក្នុងប្រទេស​កម្ពុជា បន្ទាប់ពី​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែល​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​កាល ពី​ឆ្នាំ ២០២២​កន្លងទៅនេះ​។​
លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវ​ល្បឿន​លឿន​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​នៅក្នុង​ចំណោម​សមិទ្ធផល​ជាតិ​សំខាន់ៗ​ជាច្រើន​នៅ​ទូទាំងប្រទេស ដែល​បាន កើត ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អគ្គ​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​របស់​កម្ពុជា គឺ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ការចូលរួម ចំណែក មិន អាច​ខ្វះ​បាន​ពី​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​នានា​។​​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត មាន​ប្រវែង​សរុប ១៣៥,១០​គីឡូម៉ែត្រ មាន​ចំណុច​ចាប់ផ្តើម​ពី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល ទៅដល់​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។ ផ្លូវ​នេះ មាន​ខ្សែ​ផ្លូវ​ឆ្លង កាត់​ខេត្តកណ្តាល ប្រវែង ៤,១​គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩​គីឡូម៉ែត្រ និង​ខេត្តស្វាយរៀង ប្រវែង ៦០,១​គីឡូ ម៉ែត្រ​៕a hun vn sy2