» ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍! » តើលោកស្រី Cilia Flores ភរិយាអតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduroមានជីវិតបែបណា? » ចាប់បានក្រុមចោរ៦នាក់ ករណីលួចម៉ូតូពលរដ្ឋដែលទុកប្រហែសនៅក្រុងខេមរភូមិន្ទខេត្តកោះកុង » ចិនមកអរគុណកម្ពុជា ដែលចាប់បញ្ជូនមេក្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យតែមិនដឹងថាឲ្យកាដូរអ្វី?! » ថៅកែ«កាសុីណូ ៦៧ »ជិតច្រកព្រំដែនទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) ដែលបើកអោយខ្មែរចូលលេងជាអ្នកណា? » សម្តេចតេជោ ហ៊ុន សែន៖ ៤៧ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា ធ្វើឱ្យស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ » ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរកម្ពុជា ជួបប្រជុំពិសេស JBC នៅសៀមរាប​ចុះបើថៃចេះតែពន្យាពេលតើកម្ពុជាគិតបែបណា? » រថយន្តធន់ធំមួយគ្រឿងដល់ស្តុបមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀត​ រុញទៅផ្ទប់ចូលផ្ទះពលរដ្ឋ » ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ស្ថានភាពនៅទីតាំងចំនួន ៦ ដែលត្រូវរងការខូចខាតដោយសារការវាយប្រហាររបស់យោធាថៃ » ប្រធានក្រុមការងារចំពោះកិច្ច៖តំបន់ណាដែលរដ្ឋបាលខេត្តនិងអាជ្ញាធរកំណត់ជាតំបន់សុវត្ថិភាពក្នុងឺជាកន្លែងដែលចាប់ផ្តើមវាយតម្លៃនិងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយសង្គ្រាម! » សម្តីអ្នកខ្លាំង!ថៃហាមខ្មែរកុំឲ្យប្រើពាក្យថៃឈ្លានពាននាយករដ្ឋមន្ត្រីព្រមានកុំឲ្យលូកដៃរឿងគេ! » ខឹងសុំត្រូវគ្នាវិញមិនបានប្តីកាប់អតីតប្រពន្ធស្លាប់នៅតូបលក់ដូទាំងយប់ » ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-វៀតណាម​ សម្រេច​បាន​ ៧,៧ ​ពាន់​លាន​ដុល្លារ នៅឆ្នាំ ២០២៥ជាមួយថៃបានជាង៣ពាន់លានដុល្លារផងដែរ » និយ័តករ ឱ្យផ្អាកប្រតិបត្តិការលក់គម្រោងលំនៅឋាន និងខុនដូចំនួន ៥ របស់ក្រុមហ៊ុនព្រីនស៍បន្ទាប់ពីចាប់ថៅកែ » ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជូនកម្ពុជាជាង២.៨០០លានយ៉េន សម្រាប់គម្រោងចំនួន២

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2081 នាក់

ម្សិលមិញ 9451 នាក់

សរុប 18294318 នាក់

ព្រះមហាក្សត្រ​កម្ពុជា​៖ មិនមាន​បុគ្គល​ណាមួយ​អាច​ប្រមាថ ឬ​ប្រទូសរ៉ាយ ចំពោះ​ព្រះពុទ្ធសាសនា នៅក្នុង​សម័យកាល​សន្តិ​ភាព​នេះ​បានឡើយ​!


​ភ្នំពេញ​ព្រះពុទ្ធសាសនា​បច្ចុប្ប្ន​ន្ន​ត្រូវបាន​មើលឃើញថា​បាន​នឹង​កំពុង​ក្លាយជា​ប៉ូល​អំណាច​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​រដ្ឋធម្មនុញ្ញ​បានចែង​។​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ច្បាប់កំពូល​របស់​ប្រទេស បាន​ចែងថា «​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​» ហើយ​ចារិក​ជា​បាវចនា​របស់​ប្រទេសជាតិ ជាតិ សាសនា ព្រះមហាក្សត្រ​។ ក្នុង​បទ​ចម្រៀង​គោរព​ទង់ជាតិ​របស់​យើង ក៏​រំលេច​ខ្លឹមសារ​នឹក​ដល់​គុណព្រះពុទ្ធ​សាសនា​ផងដែរ​។​a king pagoda3 

​ជាក់ស្តែង​ង​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​គ្រង​រាជ​តែ​មិន​កាន់អំណាច នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ​ក្នុងឱកាស​ទ្រង់​សព្វព្រះរាជហឫទ័យ​ស្តេចយាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្ពោធ​មហា​កុដិ​សម្តេចព្រះសង្ឃរាជ ជួន ណាត​, វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ និង​សមិទ្ធផល​នានា​នៅ​វត្ត​ឧណ្ណាលោម ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល​ថា «​មិន​អាចមាន​បុគ្គល​ណាមួយ​ប្រមាថ ឬ​ប្រទូសរ៉ាយ ចំពោះ​ព្រះពុទ្ធសាសនា នៅក្នុង​សម័យកាល​សន្តិ​ភាព​នេះ​បានឡើយ​»​។​

«​សន្តិភាព​» ដែល​រកបាន​ដោយ​លំបាក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​រំដោះ​មាតុភូមិ​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​ខិតខំ​កសាង​ប្រទេស​តាំងពី​គំនរ​ផេះផង់ រហូត​មានការ​អភិវឌ្ឍ​រីកចម្រើន​ដូច​បច្ចុប្បន្ន ហើយ «​សន្តិភាព​» នេះ​កំពុង​ត្រូវបាន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ប្តូរផ្តាច់​បន្ត​ការពារ​ឱ្យបាន​គង់វង្ស ដើម្បី​កម្ពុជា​បន្ត​រីកចម្រើន​ជឿនលឿន​ត​ទៅមុខទៀត​។​

​ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​បញ្ជាក់ថា «​ក្នុងពេល​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត មាន​ភាពឈ្លាសវៃ មាន​គោលនយោបាយ​សមស្រប ទទួលបាន​ការរីកចម្រើន និង​ស្ថិរភាព​សង្គម​ល្អប្រសើរ​។ អាស្រ័យហេតុនេះ មិន​អាចមាន​បុគ្គល​ណាមួយ​ប្រមាថ ឬ​ប្រទូសរ៉ាយ ចំពោះ​ព្រះពុទ្ធសាសនា នៅក្នុង​សម័យកាល​សន្តិ​ភាព​នេះ​បានឡើយ​»​។​​ព្រះករុណា ព្រះមហាក្សត្រ ក៏បាន​មាន​ព្រះរាជបន្ទូល អំពី​តួនាទី​របស់​ទី​អារាម ផងដែរ​ថា គឺជា​ទីប​ណ្តុះ​នូវ​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ដ៏​ល្អ​ឯក​។ តួនាទី​ដ៏​លេចធ្លោ​របស់​វត្ត​អារាម ព្រះពុទ្ធសាសនា បានក្លាយ​ទៅជា​ចលករ​មួយ ដែល​មិនអាច​កាត់​ផ្តាច់ចេញ​បាន រវាង​ដំណើរ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ប្រចាំថ្ងៃ និង​ការអភិវឌ្ឍ​សង្គមជាតិ ដែល​មានន័យថា​វត្ត​អារាម និង​សង្គម គឺ​តែមួយ​។​

​តួនាទី​ដ៏​ពិសិដ្ឋ​របស់​វត្ត​អារាម​ព្រះពុទ្ធសាសនា​ខ្មែរ បានរួម​វិភាគទាន​ដ៏​សំខាន់​ដល់​សង្គម តាំងតែ​ពី​បុរាណកាល រហូតមកដល់​បច្ចុប្បន្ន​កាល ក្នុងតួនាទី​សំខាន់ ៤​យ៉ាង​៖​ទី​១៖ វត្ត​អារាម​ខ្មែរ បាន​ដើរតួនាទី​ជំរុញ​បណ្តុះ​សីលធម៌ គុណធម៌ ដែលជា​ផ្នែក​មួយ​នៃ​ពុទ្ធ​ចរិយាសាស្ត្រ​ធ្វើឱ្យ​សង្គម​ខ្មែរ មាន​សុខដុម​នីយកម្ម​ទាំង​សាសនា និង​សង្គម​។​ទី​២៖ វត្ត​អារាម​ខ្មែរ បាន​ក្លាយទៅជា​ទីកន្លែង អប់រំ​ទាំង​ផ្លូវកាយ ផ្លូវចិត្ត កសាង​ធនធានមនុស្ស ឱ្យមាន​ចំណេះដឹង​គ្រប់បែបយ៉ាង​។​ទី​៣៖ វត្ត​អារាម​ខ្មែរ គឺជា​ឃ្លាំង​សម្រាប់​រក្សាទុក​នូវ មតិ​ក​វប្បធម៌ ប្រពៃណី ចំណេះដឹង​ដ៏​សំបូរបែប ដែល​ផ្តល់​គុណ​តម្លៃ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​មិនចេះ​រីងស្ងួត​ឡើយ​។​​ទី​៤៖ វត្ត​អារាម​ខ្មែរ គឺជា​ទីកន្លែង​ដ៏​ទូលាយ​ក្នុងការ​បញ្ជ្រាប និង​ថែរក្សា​អត្តសញ្ញាណ ព្រលឹង​ជាតិ ដ៏​សំខាន់​តាំងតែ​ពី​បរម​បុរាណ​ដរាប​រៀងមក ។​​តាំងពី​អតីតកាល រហូតមកដល់​បច្ចុប្បន្ន​កាល​វត្ត​អារាម​ជួយផ្តល់​កន្លែង​ស្នាក់នៅ បួស​រៀនសូត្រ​ចំណេះដឹង​ទូទៅ​ដល់​អ្នក ដែលមាន​ការខ្វះខាត​។ ក្នុងចំណោម​នោះ​មាន​មួយចំនួន​បានក្លាយ ទៅជា​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ក្នុងការ​បម្រើ​រដ្ឋ​។​

​សូមបញ្ជាក់ថា​មកដល់​ពេលបច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា មាន​វត្ត​ចំនួន ៥ ១៤៦ និង​ព្រះសង្ឃ​ជាង​៧,១​ម៉ឺន​អង្គ​ដែល​កំពុង​ប្រតិបត្តិ​សា​សាន​ព្រះពុទ្ធ​ដែល​ព្រះសង្ឃ​ខ្លះ​មានកំ​រឹត​ចំណ​វ​ដឹង​រហូតដល់​បណ្ឌិត​។​ក្នុងនោះ​មាន​ព្រះសង្ឃ​ខ្លះ​មានការ​គាំទ្រ​ពី​ពុទ្ធបរិស័ទ​រាប់សែន​នាក់​និង​អ្នកយក​ទ្រឹស្តី​ព្រះ​សមណៈ​គោត្ត​ម​មក​ធ្វើ​អាជីវកម្ម​ជា​របៀប​វោហា​សព្ទ័​ក៏​រកចំណូលបាន​ច្រើន​និង​ក៏មាន​អ្នកគាំទ្រ​ទ្រ​ច្រើន​ផងដែរ​ដែលបង្ហាញថាព្រះពុទ្ធសាសនានៅកម្ពុជាជាអំណាចមួយដែលមិនអាចមើលរំលង។​ចឹងអ្នកនយោបាយគេយល់បញ្ហាគន្លឹះនេះច្បាស់ណាស់។

​វត្ត​ឧណ្ណាលោម គឺជា​វត្ត​ដែល​ស្ថិតក្នុង​ចំណោម​វត្ត​ទាំង​៦ ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​សាងសង់ឡើង​ក្នុង​រជ្ជកាល ព្រះ​ចៅ​ពញាយ៉ាត នៅក្នុង​ឆ្នាំ​១៤៣៧​។​វត្ត​នេះ មាន​មហា​កុដិ​មួយ​ដែល​បាន​ផ្តើម​ស្ថាបនា​ឡើង​នៅក្នុង​ឆ្នាំ​១៩៤៩ ក្រោម​ព្រះ​រាជូបត្ថម្ភ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី និង​រួមមួយ​អន្លើ​ដោយ​សទ្ធា​ជ្រះថ្លា រួបរួមគ្នា​ពី​សំណាក់​ពុទ្ធបរិស័ទ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេងទៀត ដរាប​ដល់​រួចរាល់​ជា​ស្ថាពរ ហើយ​បាន​សម្ពោធ​ឆ្លង​ចាប់ពី ថ្ងៃទី​១០-១៣ ខែមករា ឆ្នាំ​១៩៥២​។​

​មហា​កុដិ​នេះ​ទៀតសោត បាន​ក្លាយជា​ព្រះរាជដំណាក់ នៃ​សម្ដេចព្រះសង្ឃរាជ​រហូត​ដល់​ទៅ​៣​ព្រះអង្គ​គឺ​៖១៖ ពី​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​១៩៦៩ ជាទី​គង់ប្រថាប់​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត។២៖ ពី​ឆ្នាំ​១៩៦៩ ដល់​ឆ្នាំ ១៩៧៥ ជាទី​គង់ប្រថាប់ របស់​សម្តេចព្រះសង្ឃរាជ ហួត តាត។៣៖ ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០២៤ ជាទី​គង់ប្រថាប់​របស់​សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស​។​

​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​៥០ ដល់ទី​៦០ មហា​កុដិ​នេះ ជាន់​ខាងលើ ជា​កន្លែង ដែល​សម្តេចព្រះសង្ឃរាជ ជួន ណាត តាក់តែង និង​រចនា​នូវ​វចនានុក្រម​ខ្មែរ​ដ៏​ល្បីល្បាញ ហើយ​បាន​បន្សល់ទុក​សម្រាប់​ឧ​ត្ត​ម​ប្រយោជន៍​ផ្នែក​អក្សរសាស្ត្រ​ជាតិ​រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ចំណែកឯ​ជាន់​ខាងក្រោម​នៃ​មហា​កុដិ​វិញ ត្រូវបាន​ប្រើប្រាស់​ជា​ក្រសួង​សម្ដេចព្រះសង្ឃរាជ​នា​សម័យ​នោះ​។​​យោងតាម​ព្រះ​សុន្ទរកថា សម្តេច​ព្រះមហា​អរិយវង្ស បណ្ឌិត យ៉​ន សេង យៀ​ត ព្រះចៅអធិការ​វត្ត​ឧណ្ណាលោម និង​ជា​ព្រះ​សាកលវិទ្យាធិការ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បានឱ្យដឹងថា អាស្រ័យ​ដោយ​អាយុកាល​នៃ​សំណង់ មហា​កុដិ​នេះ​មាន​សភាព​ទ្រុឌទ្រោម​យ៉ាងខ្លាំង​អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មកហើយ​។

ដោយ​ឃើញ​សភាព​បែបនេះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ និង លោកស្រី ទេព បុប្ផា​ប្រសិទ្ធ ព្រមជាមួយ​លោក ជា ចាន់តូ និង លោកស្រី ខៀវ ស៊ីណា និង លោកស្រី​បណ្ឌិត ជា សិរី និង ពុទ្ធបរិស័ទ​ជាច្រើន​ទៀត មាន​សទ្ធា​ជ្រះថ្លា បាន​ជួសជុល​កែលម្អរ​ឱ្យមាន​សភាព​ដូចដើម​ឡើងវិញ ជា​ដំណាក់កាល​គិតពី​ឆ្នាំ ១៩៩០ ដល់​២០២៥ ដោយ​ចំណា​ថវិកា​សរុប​អស់ ១,០៣៦,៩៤៧.៨០​ដុល្លារ ដើម្បី​តម្កល់​ទុកជា​សម្បត្តិ​ព្រះពុទ្ធសាសនា​។​​ក្រៅពី​មហា​កុដិ​នេះ វត្ត​ឧណ្ហា​លោម មាន​អគារ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិរក្ស សាស្ត្រា​ស្លឹករឹត​ខ្មែរ កំពស់​២​ជាន់ កសាងឡើង នៅ​អំឡុង​ឆ្នាំ​១៩២០ ដែល​កាលណោះ ជា​កុដិ​សម្រាប់​ព្រះសង្ឃ​គង់នៅ​។

អគារ​ស្លឹករឹត​នេះ ត្រូវបាន​ប្រើប្រាស់​ជា​ដំណាក់កាលៗ​គឺ​៖១៖ ចាប់ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​១៩៩៨ ប្រើប្រាស់​ជា​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​។ ចាប់ពី​ឆ្នាំ​១៩៩៨ ដល់​បច្ចុប្បន្ន ជា​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិ​ក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ដែល​បាន​បង្កើតឡើង​ដោយ​លោក Olivier de Bernon ដែល​បាន​ដាក់ឱ្យ​ដំណើរការ​ចាប់តាំងពី ឆ្នាំ​១៩៩០ ក្នុង​គោលបំណង ដើម្បី​អភិរក្ស និង​ប្រមូល​សាស្ត្រា​ស្លឹករឹត​ខ្មែរ​នៅ​ទូទាំងប្រទេស ដែល​នៅ​សេសសល់​ក្រោយពី​សម័យ​សង្គ្រាម​។​
​ចាប់ពី​ឆ្នាំ​១៩៩១ ដល់ ១៩៩៨ វិទ្យាស្ថាន មាន​ទីស្នាក់ការ​នៅក្នុង​ព្រះបរមរាជវាំង ដោយ​ទទួលបាន​ព្រះ​រា​ជូ​បប​ត្ថ​ម្ភ​ផ្ទាល់ ពី​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោ​ដ្ឋិ រហូតដល់​ឆ្នាំ​១៩៩៨ ទើប​វិទ្យាស្ថាន បាន​ផ្លាស់ប្ដូរ​ទីស្នាក់ការ​របស់ខ្លួន​មកកាន់​វត្ត​ឧណ្ណាលោម ក្រោម​ព្រះ​រាជូបត្ថម្ភ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេច​ព្រះមហា​រាជនៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រៅពី​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​របស់លោក Olivier de Bernon វិទ្យាស្ថាន​ក៏បាន​ទទួល​ការឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ក្នុង​១​ឆ្នាំ ចំនួន​១០​ម៉ឺន​ដុល្លារ (​រយៈពេល​២២​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០១២)​។ នាពេល​ថ្មីៗ​នេះ មូល​និ​ធី​ពុទ្ធសាសនា​ខ្មែរ របស់លោក Chris Larsen និង លោកស្រី Lyna Lam បាន​ចំណាយ​ថវិកា ១,០០០,០០០​ដុល្លារ ដើម្បី​ថត​សាស្ត្រ​ទាំងអស់​ទុកជា​ឯកសារ​ឌីជីថល​។​​នៅក្នុង​រយៈពេល​៣៤​ឆ្នាំ​កន្លងមកនេះ វិទ្យាស្ថាន​បាន​ប្រមូល​សាស្ត្រា​ស្លឹករឹត​សរុប​ទាំងអស់​ចំនួន ២៤,០១៩​ខ្សែ ដោយមាន​សាស្ត្រា​ជា​ភាសា​ខ្មែរ​ចំនួន ១៥,៦៦២​ខ្សែ និង​សាស្ត្រា ជា​ភាសាបាលី​ចំនួន ៨,៣៥៧​ខ្សែ​។​

​នៅក្នុង​ឆ្នាំ​២០២៤ ដោយ​អគារ​ស្លឹករឹត​ដ៏​មាន​ប្រយោជន៍​នេះ មាន​សភាព​ពុកផុយ និង​លិច​ស្ទើ​គ្រប់កន្លែង​ទាំងអស់ ដែល​មិនអាច​ប្រើប្រាស់​បន្តទៅទៀត​បាន ទើប​លោក ជា ចាន់តូ កាល​លោក​នៅមាន​ជន្មាយុ​នៅឡើយ និង​លោកស្រី ខៀវ ស៊ីណា ព្រមទាំង​លោកស្រី បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ជួសជុល​អគារ​នេះ ឱ្យមាន​សភាព​ល្អ​ឡើងវិញ ដោយ​ចំណា​ថវិការ​អស់​ចំនួន ៩៨,០០០​ដុល្លារ​។​​ក្រៅពី​ការជួសជុល​មហា​កុដិ​សម្តេចព្រះសង្ឃរាជ ជួន ណាត និង​អគារ​ស្លឹករឹត​នេះ ក្រុមគ្រួសារ​របស់លោក ជា ចាន់ តូ និង​លោកស្រី ខៀវ ស៊ីណា ព្រមទាំង​ពុទ្ធបរិសទ្យ បាន​ជួសជុល​កុដិ​ព្រះ​តេជគុណ គឹម តូ កុដិ​លេខ​៣៩ កុដិ​បណ្ណាល័យ ដំបូល​ព្រះវិហារ សាងសង់​ខឿន​ជុំវិញ​វត្ត​ទាំងមូល និង​ជាវ​សម្ភារៈ​សម្រាប់​ប្រើប្រាស់​នៅក្នុង​វត្ត ដោយ​ចំណាយ​ថវិកា​អស់ ១០៧,៧៥៥​ដុល្លារ​។​

​ចំពោះ​កិច្ច​ការជួសជុល និង​សាងសង់​នានា​នៅក្នុង​វត្ត​ឧណ្ណាលោម ក្រុមគ្រួសារ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ និង​លោកស្រី បាន​បរិច្ចាគ​ថវិកា​ចំនួន ៥១១,៦៩២.០៨​ដុល្លារ ដោយឡែក​ក្រុមគ្រួសារ​លោក បណ្ឌិត ជា ចាន់តូ និង​លោកស្រី ខៀវ ស៊ីណា បាន​បរិច្ចាគ​ថវិកា​ចំនួន ៥២៥,២៥៥​ដុល្លារ​។ ថវិកា​សរុប ដែល​បាន​ចំណាយ​សម្រាប់​ជួលជុល​សំណង់​នានា និង​ដំណើរការ​វិទ្យាស្ថាន​ស្លឹករឹត​អស់​ថវិកា ៤,២៣៦,៩៤៧.៨​ដុល្លារ​។​a king pagoda a king pagoda2 a king pa1 a king pa2