» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7918 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698089 នាក់

មក​ស្រុក​ជួបគ្នា​សប្បាយ​តែ​បែ​ជា​ត្រូវ​រន្ទះបាញ់​ស្លាប់​៨​នាក់​សម្តេចក្រឡាហោមចូលបុណ្យសពមួយ៣លានរៀល


​បាត់ដំបង​៖ ជាការ​សង្វេគ​ពន់ពេក​ប្រជាពលរដ្ឋ​មួយ​គ្រួសារ និង​បងប្អូន​សាច់ញាតិ ដែល​មកលេង​បុណ្យ​ភ្ជុំ​ជុំគ្នា បែ​ជារ​ត្រូវ​រន្ទះបាញ់​បណ្តាលឱ្យ​ស្លាប់ ៦​នាក់ ខណៈ​៤​នាក់​ទៀត​បាន​រងរបួស​នៅវេលា​ម៉ោង​៦៖១៥​នាទី​ល្ងាច​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ក្នុងភូមិ​បឹង​ធ្មួ​យ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​។​a kill storm8 

​លោក ជា សម្បត្តិ អភិបាលស្រុក​រុក្ខ​:​គី​រី បាន ប្រាប់​កាសែត​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​អង្គុយ​ហូបបាយ​ជុំគ្នា​ក្រោមផ្ទះ ចំពេល​មាន​ភ្លៀង​ធំ​កំពុង​ធ្លាក់ បង្កឱ្យមាន​រន្ទះបាញ់​ចំ​ជនរងគ្រោះ​តែម្តង​។​

​ជនរងគ្រោះ​មាន​ពីរ​គ្រួសារ ដែលជា​សាច់ញាតិ​នឹង​គ្នា​។ មួយ​គ្រួសារ​ជា​អ្នក​នៅ​ទី​រួម​ខេត្តបាត់ដំបង បាន​ស្លាប់​ស្លាប់​២​នាក់ រងរបួស​២​នាក់ និង​មួយ​គ្រួសារ​ទៀត​ជា​ម្ចាស់ផ្ទះ ស្លាប់ ៤​នាក់ របួស​២​នាក់​។​

 សេចក្ដីរាយការណ៍​ចុង​ក្រោយពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា ពលរដ្ឋ​ដែល​បាត់បង់​ជីវិត​ទាំង​៧​នាក់ ដោយសារ​ករណី​រន្ទះបាញ់ រួមមាន​៖

១/​ឈ្មោះ យ៉ុម ញ៉ឹ​ប ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ម្ចាស់ផ្ទះ (​ស្លាប់ )​។​២/​ឈ្មោះ ជា​.​សុខ​ណា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជា​ប្រពន្ធ (​ស្លាប់ )​។​

៣/​ឈ្មោះ យ៉ុម ចរិយា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​កូន​ម្ចាស់ផ្ទះ (​ស្លាប់ )​។​៤/​ឈ្មោះ យ៉ុម រ៉ាវុធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កូន​ម្ចាស់ផ្ទះ (​ស្លាប់ )​។​

៥/​ឈ្មោះ អន វិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នករស់នៅ​ខេត្តបាត់ដំបង (​ស្លាប់ )​។​៦/​ឈ្មោះ ធី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ អ្នក​នៅ​បាត់ដំបង (​ស្លាប់ )​និង​

​ទី​៧ ឈ្មោះ ហួត ហុង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ អ្នក​នៅ​បាត់ដំបង (​ស្លាប់​នៅ​មន្ទីរពេទ្យ ) ដោយ​រងរបួស​ធ្ងន់ធ្ង​រ​ពេក​មិនអាច​សង្គ្រោះបាន​។​

​ចំណែក​អ្នករងរបួស​ធ្ងន់ធ្ងរ​ទាំង​៣​នាក់​ផ្សេងទៀត រួមមាន​៖១/​ឈ្មោះ វឿន វុត្ថា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ អ្នក​នៅ​ខេត្តបាត់ដំបង រងរបួស​ធ្ងន់​។​២/​ឈ្មោះ សើក សារស់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ អ្នករស់នៅ ខេត្តបាត់ដំបង រងរបួស​ធ្ងន់ និង​ទី​៣​ឈ្មោះ ឃឿ​ត សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​ខាងលើ ក៏​រងរបួស​ធ្ងន់​ផងដែរ​។​

​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​បានឱ្យដឹងថា ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​ខណៈពេលដែល​ជនរងគ្រោះ​ទាំងអស់ កំពុងតែ​អង្គុយ​ជួបជុំគ្នា​នៅលើ​បង់​ថ្ម​ខាងមុខផ្ទះ ពេល​ព្រលប់​ដោយមាន​សភាព​ងងឹត​ក៏​ដាក់​ភ្លើង​សូ​ឡា​បំភ្លឺ ស្របពេល​មាន​ភ្លៀងរលឹម​តិចៗ​ផងដែរ​។​ខណៈពេល​នោះ អំពូល​សូ​ឡា បាន​ដាច់​ខ្សែ​លែង​ភ្លឺ ក៏​ម្ចាស់ផ្ទះ​ទៅពិនិត្យ​មើល​ហើយ​យក​ខ្សែ​ដែល​ដាច់​មក​ត​វិញ ខណៈពេល​កំពុងត​ក៏​ស្រាប់តែ​រន្ទះ​បាន​បាញ់​ចំ​តុ​អង្គុយ​ផឹកស៊ី បណ្ដាលឱ្យ​មនុស្ស​ដួ​ក​ដេក​ទាំងអស់គ្នា​តែម្តង​។​

​អ្នក​នៅមាន​ជីវិត​ក្នុង​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា មុន​កើតហេតុ​មាន​មនុស្ស​ជាង​១០​នាក់ ក្នុងនោះ​មាន​ទាំង​ក្មេងៗ​ផង លុះ​ពេល​មាន​ភ្លៀងរលឹម​ក្មេងៗ​នាំគ្នា​ចាកចេញ​ទៅ​ជ្រក​ភ្លៀង​ក្រោមផ្ទះ​បានតែ​បន្តិច​ក៏​រន្ទះបាញ់​តែម្តង​។​​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​លោកជំទាវ តាមរយៈ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ចូលរួម​បច្ច័យ​បុណ្យសព ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​ស្លាប់​ ក្នុង​ម្នាក់​ទទួលបាន​ថវិកា​៣​លាន​រៀល​។​​ដោយឡែក​ជនរងគ្រោះ​ដែល​រងរបួស និង​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៣​នាក់​ផ្សេងទៀត​នោះ សម្ដេច និង​លោកជំទាវ បាន​ឧបត្ថម្ភ​ថវិកា​ម្នាក់​ចំនួន​២​លាន​រៀល​។a kill storm a kill storm1 


​