» ការ​បី​ទ​ក្រុមហ៊ុន​វិទ្យុ​VOA​លោក ត្រាំ​អាច​សល់​លុយ​ជិត​៣០០​លាន​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​តែ​នឹងថ្វើឲ្យប្រទេសផ្តាច់ការឡើងចាង » ពីរ​ថ្ងៃ​ឆេះ​បី​កន្លែង​បំផ្លាញ​លុយ​ខ្ទង់លាន​ដុល្លារ​អាមេរិក​ » ចាប់បាន​ហើយ​ចោរឆក់​កាបូប​គូ​ដណ្ដឹង​របស់លោក Christ ដែលជា Vlogger ល្បី​ជួយ​ផ្សាយ​ពី​សក្ដានុពល​កម្ពុជា » កុំ​ចេះតែ​ហ៊ាន​អា​រឿង​ស​សេរ​ប្រៀបធៀប​ការចាប់ខ្លួន​អតីត​ប្រធានាធិបតី​ហ្វីលីពីន ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន​នោះ​? » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្តេជ្ញា​ការពារ និង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​ឈើកាច់​បាភ្នំ មិនឱ្យ​មានការ​បំផ្លាញ​ឡើយ​ » ប្រមុខ​ណា​តូ​ស​សើរ​ត្រាំ​រឿង​ចរចារ​អ៊ុយ​ក្រែ​ន​រុស្ស៊ី​តែ​មិន​ចង់​ឲ្យ​និយាយ​រឿង​យក​ហ្គ្រី​ន​ឡែ​ន​! » ក្រុមការងារ​អន្តរក្រសួង និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ចុះ​ពិនិត្យ​កែលម្អ​ទីតាំង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ភ្នំ​ខ្នង​ផ្សារ » ពលរដ្ឋ ហ្គ្រី​ន​ឡែ​ន សម្រេចចិត្តថា​មិនទាន់​ចង់បាន​ឯករាជ្យ​ពី​ដា​ណឺ​ម៉ាក​បន្ទាប់ពី​លោក​ដូ​ណា​ល់​ត្រាំ​មានបំណង​ចង់​ទិញយក​ » ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន​ឲ្យ បន្ត​ប្រកាន់​«​គោលការណ៍​សម្អាត​ចក​ចេញពី​បឹង និង​រក្សា​ផ្ទៃ​បឹង​ឲ្យ​ស្អាត​ជាប្រចាំ​» លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន » កម្ពុជា​នឹង​បាន​ហូប​គ្រឿងក្នុង​និង​សាច់​បង្កក​នាំចូល​វិញ​ហើយ​! » ជិត​១​ខែ​ទើប​សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​អ្នកបើក​ឡាន​បុក​អ្នកជិះ​កង់​ហាត់ប្រាណ​បាន​ » នគរបាល​កំពុង​ស្វែងរក​ជនជាតិ​ចិន​៤​នាក់ ដែល​បាន​ចាប់​បង្ខាំង និង​ប្រើ​ហិង្សា​លើ​បុគ្គលិក​ខ្មែរ ៣​នាក់ ក្នុង​កាស៊ីណូ Gold City » ចរចាណៅអារ៉ាប៊ីសាអ៊ូឌីតអ៊ុយក្រែនព្រមឈប់បាញ់៣០ថ្ងៃតាមសំណើរអាមរិកតែមិនដឹងថាថារុស្ស៊ីព្រមឬអត់? » កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់​នៅ​បាត់ដំបង មាន​តម្រូវ​ការទិញ​គោ​ពី​កសិករ​ក្នុង​ចំនួន​១០,០០០ ទៅ​១,៥០០០​ក្បាល ជា​រៀងរាល់ឆ្នាំ » អតីត​ប្រធានាធិបតី​ហ្វីលីពីន​ឌុយ​តឺ​តេ​ត្រូវបាន​ចាប់ខ្លួន​តាម​ដិ​ការ ករណី​សម្លាប់​មនុស្ស​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2687 នាក់

ម្សិលមិញ 1961 នាក់

សរុប 16235044 នាក់

១០​ខែ​រកឃើញ​ជនបរទេស​គ្មាន​បណ្ណ​ការងារ​ចំនួន ២.៤១៦​នាក់ ធ្វើការ​ផាកពិន័យ​

 

​ភ្នំពេញ​៖​នគរបាល​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍ បានឱ្យដឹងថា គិត​ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២២ សមត្ថកិច្ច​កម្ពុជា បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​ចំនួន ៣.០៨០​គោលដៅ ត្រួតពិនិត្យ​ពលករ​បរទេស ចំនួន ៣០.៨៣៤​នាក់ ព្រមទាំង​បាន​ផាកពិន័យ​ជនបរទេស​គ្មាន​បណ្ណ​ការងារ​ចំនួន ២.៤១៦​នាក់​។a kheng rith

​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​ហត្ថពល​កម្ម​បរទេស នា​ព្រឹក​ថ្ងៃទី​២១ ខែតុលា ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច​ន្ទ័​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានបញ្ជាក់​ឱ្យដឹងថា ក្រោម​ការអនុវត្ត​ប្រកាស​អន្តរក្រសួង​ស្តីពី​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​ជា​រៀងរាល់ឆ្នាំ ដោយបាន​រៀបចំ​ក្រុមការងារ​ចុះ​អធិការកិច្ច​នៅតាម​បណ្តា​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ឯកជន​នានា​ទូទាំងប្រទេស​។

សម្តេច​ក្រឡាហោម ស ខេង បានបង្ហាញ​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុមការងារ​បន្ត​អនុវត្ត​ផែនការ​នេះ ឱ្យបាន​ហ្មត់ចត់​ស្របតាម​វិជ្ជាជីវៈ ការទទួលខុសត្រូវ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បីឱ្យ​ឈានដល់​គោលដៅ​ដែល​យើង​ចង់បាន​។​សម្តេច​ក្រឡាហោម ក៏បាន​ណែនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន និង​ក្រុមហ៊ុន​រោងចក្រ សហគ្រាស អ្នកវិនិយោគ​គិ​ន​នានា ហើយ​ការងារ​នេះ​ផងដែរ ពិតជា​បានរួម​ចំណែក ក្នុងការ​ពង្រឹង​ការងារ​រក្សា​សន្តិសុខ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​គ្រោង​នឹងធ្វើ​ឡើង​នាពេល​ខាងមុខនេះ​៕a kheng rith1 a kheng rith2