» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4098 នាក់

ម្សិលមិញ 8477 នាក់

សរុប 18992102 នាក់

បទល្មើស​ដាក់​សម្រាស់​ធំៗ​ខុសច្បាប់​កើតមាន​ច្រើន នៅក្នុង​ឃុំ​ប្រឡាយ មាស


​កំពង់ឆ្នាំង : បទល្មើស​ដាក់​សម្រាស់​ធំៗ​ខុសច្បាប់​កើតមាន​ច្រើន នៅក្នុង​ឃុំ​ប្រឡាយ មាស ដែលមាន​ការ​លួច​ហ៊ុំ​ចាប់​ត្រី​នៅពេល​យប់​តែ​មិនទាន់​ឃើញ​មន្ត្រី​ជំនាញ​បង្ក្រាប​ឡើយ ។​​ដោយឡែក​នៅ​ចំណុច​ពាម​ជី​ព្រីង ខាងត្បូង​ជាប់​កោះ​បាយក្រៀម ក៏មាន​សម្រាស់​ធំៗ​និង​វែងៗ​រាប់រយ​ម៉ែត្រ​ជាង ១០ កន្លែង​ផងដែរ​។​a fish prolay 

​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ធ្លាប់បាន​បញ្ជាក់ថា (​ខ្ញុំ​បាន​សន្យា​ចំពោះមុខ​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​យើង​ត្រូវតែ​ធ្វើ​ឲ្យ​អស់ ហើយ​បើ​មិន​អស់​ទេ ប្រឈម​នឹង​ការបញ្ចប់​ការងារ​) នឹង​បន្ត​បង្ក្រាប​រហូត​ទាល់តែ​អស់​បទល្មើស​ក្នុង​ដែនទឹក​ខេត្តកំពង់ឆ្នាំង ហើយ​អភិបាលស្រុក អភិបាលរង​ស្រុក ឬ​អធិការ​ស្រុក ដែល​ទទួលបន្ទុក​នៅក្នុង​គណៈកម្មការ និង​ប្រឈមមុខ​បញ្ចប់​តំណែង​ដូចគ្នា ប្រសិនបើ​បណ្ដែតបណ្ដោយ ឲ្យ​មាន​បទល្មើស​ក្នុង​តំបន់​របស់ខ្លួន​។​ការ​ថ្លែង​របស់លោក អភិបាលខេត្ត​ធ្វើ នៅក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ដែល​បាន​ដឹកនាំ​កងកម្លាំង និង​មន្ត្រីរាជការ​ប្រមាណ​ជាង ៤០០​នាក់ នៅ​ចំណុច​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កាលពី​ថ្ងៃ ៣០ ខែ​មិនា ឆ្នាំ ២០២២​កន្លងទៅ​។​

​លោក ងិន ហ៊ុន ប្រ ធាន​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទ​ខេត្ត ក្រោយពី​ទទួលបាន​រូបភាព​បទល្មើស​ដាក់​សម្រាស់​ខាងលើនេះ លោក​បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ឱ្យដឹង ថា​បទល្មើស​ដាក់​សម្រាស់ ឬ​ហ៊ុំ​សម្រាស់​ចាប់​ត្រី​ខុសច្បាប់ លោក​ធ្លាប់បាន​ណែនាំ​និង​ព្រមាន ដល់​មន្ត្រី​ជំនាញ​ជលផល​គ្រ​ប់ស ង្កា​ត់​នេសាទ និង​គ្រប់ផ្នែក​នេសាទ ក្នុង​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ ឆ្នាំង​រួចហើយ គឺ​មិន​អនុញ្ញាត​ឲ្យ​កើតមាន​ជាដាច់ខាត​។​
​ករណី​កើតមាន​បទល្មើស ដា​ក់ស ម្រា​ស់​ដូចខាងលើ​នេះ នៅក្នុង​ភូមិសាស្ត្រ គឺ​នាយ​សង្កាត់​នេសាទ​, នាយផ្នែក​នេសាទ នៅក្នុង​ភូមិសាស្ត្រ​នោះ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​មន្ទីរ​កសិកម្ម ជាមួយ​គ ណៈ​បញ្ជា​ការឯកភាព​រដ្ឋបាល​ខេត្ត ជាមួយ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បានចេញ​បទបញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​កន្លងមក ពី​ការ​បណ្ដែតបណ្ដោយ​ឱ្យមាន​បទល្មើស​នេសាទ​កើតឡើង គឺអាច​ប្រឈម​នឹង​ការដក​មុខដំណែង​តួនាទី ឬ​បណ្តេញចោល​ចេញពី​ក្រប ខណ្ឌ​។​ដូច្នេះ​ករណីនេះ លោក​នឹងមាន​ចំណាត់ការ​ដល់​មន្ត្រី​ជំនាញ​ដែល​ទទួលខុសត្រូវ​ក្នុងភូមិ​សាស្ត្រ​ដែន​នេសាទ​របស់ខ្លួន​ដោយ​ត្រូវតែ​បង្ក្រាប​ឲ្យ​ឱ្យអស់​ក្នុងពេល​ឆាប់ៗ​នេះ​បើ​ពុំ​នោះទេ នឹងត្រូវ​ទទួលខុស ត្រូវ​ចំពោះមុខ​ច្បាប់ ។បើមេៗនិយាយចឹងហើយចាំមើលមើវាល្ម៉េចទៅវិញ?a fish prolay1 a fish protec2